ចិនយកចិត្តទុកដាក់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម
នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅមហាសាលប្រជាជនប៉េកាំងប្រទេសចិន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi បានជូនសាតាំងទៅកាន់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping ។ នៅក្នុងជំនួបនេះ លោក Xi Jinping បានសង្កត់ធ្ងន់ថាចិនយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ទំនាក់ទំ នងទ្វេភាគីជាមួយវៀតណាម និងមានបំណងថា ប្រទេសទាំងពីរនឹងមានការអភិ វឌ្ឍន៍យ៉ាងល្អប្រសើរក្នុងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ ដោយឥតឈប់ឈរ។ រីឯឯកអគ្គរដ្ឋទូតDang Minh Khoi ក៏បានអះអាងនឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីជម្រុញទំនាក់ទំនងអ្នកជិតខាងមិត្តភភាពនិងដៃគូសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ចិន ជម្រុញជំនឿទុកចិត្តខាងនយោបាយ ជាពិសេសគឺបណ្តាដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងបក្សទាំងពីរនិងរដ្ឋទាំងពីរផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម