19/11/2014 14:30 GMT+7 Email Print Like 0

ចិនមិនអាចផ្លាស់ប្តូរតំបន់សេដ្ឋកិច្ចផ្តាច់មុខស្របច្បាប់របស់វៀតណាមនៅសមុទ្រខាងកើតបានឡើយ


ទិដ្ឋភាពនៃសិក្ខាសាលា

នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅទីក្រុង Da Nang (ភាគកណ្តាលវៀតណាម) ជាថ្ងៃទី២នៃសិក្ខា​សា​លា​វិទ្យាសាស្រ្តអន្តរជាតិស្តីពីសមុទ្រខាងកើត លើកទី៦​ ក្នុងការពិភាក្សា​លើ​ប្រធាន​បទ​មួយចំនួនស្តីពី “ទំនាក់​ទំនងអន្តរជាតិ និងសណ្តាប់ធ្នាប់នៅសមុទ្រខាងកើត” និង​ “ច្បាប់​អន្តរជាតិ​​អំពីដីគោក មហាសមុទ្រនិងលំហរអាកាស” បណ្តាអ្នកប្រាជ្ញបានពិនិត្យថា មានកាត្តា​ចំ​នួន​៤ ដែលជះឥទ្ធិពលទៅលើស្ថានភាពនៅសមុទ្រខាងកើតនាពេលថ្មីៗនេះ។ នោះ គឺការគិតគូរបស់ប្រទេសមួយចំនួនអំពីផលប្រយោជន៍យុទ្ធសាស្រ្តរបស់ភាគី នានា។ ការប្រកួត​ប្រជែង​យកឥទ្ធិពលនិងប្រមូលកម្លាំងរបស់មហាអំណាច និងការខ្វែង គំនិត​ក្នុង​ការ​អធិប្បាយ​និង​អនុវត្តច្បាប់អន្តរជាតិនៅសមុទ្រខាងកើត ក្នុងនោះមាន អនុសញ្ញានៃអ.ស.បស្តីពីច្បាប់​សមុទ្រ​ឆ្នាំ១៩៨២។ អ្នកប្រាជ្ញជាច្រើនរូបបានចាត់ទុកថា កំណើនធ្វើសកម្ម​ភាពរបស់កង​កម្លាំង​យោធា​និងកម្លាំងមិនប្រតិបត្តិតាមច្បាប់នៅសមុទ្រខាងកើតជាមូលហេតុនាំមក ភាពតាន​តឹង​ក្នុង​តំបន់នេះ។ ប្រការសំខាន់គឺការដែលចិនកំពុងពង្រីក និង​ការលើកទប់ឲ្យរឹតតែ​ខ្ពស់​ដោយ​ទ្រង់​​ទ្រាយ​ធំកោះថ្ម នៅ Truong Sa ធ្វើឲ្យផ្លាស់ប្តូរ ប្ញសគល់ រចនាបទនៅសមុទ្រខាងកើត។ បណ្ឌិត​ Hoang Viet សាស្រ្តាចារ្យមហាវិទ្យាល័យច្បាប់ទីក្រុងហូជីមិញ និងជាអ្នកជំនាញការ​ស្រាវ​ជ្រាវ អំពីសមុទ្រខាងកើតពិនិត្យថា៖

“ រចនាបទភូមិសាស្រ្តនៅកោះ Hoang Sa និង Truong Sa ជាឆ្នេរថ្ម ប៉ុន្តែតាមទស្សនរបស់ចិនថា កោះនោះមានមនុស្សរស់នៅរួចហើយ នឹងមាន មានតំបន់សេដ្ឋ​ច្ចផ្តាច់មុខនិងខ្ពង់រាបបាត​សមុទ្រ​ បើសិនចិនជួសជុលបានឆ្នេរថ្មនេះ មានន័យថាគេនឹងមាននាវាផ្ទុកយន្តហោះ នឹង​គោល​ដៅឈានដល់ការត្រួតពិនិត្យគឺធំណាស់ ” ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណា​ម

បណ្តាព័ត៌មានបានផ្សាយ