30/03/2015 14:19 GMT+7 Email Print Like 0

ចិនមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការនាវាចរណ៍លើគ្រប់វិស័យជាមួយ អាស៊ាន


ចិនមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការនាវាចរណ៍លើគ្រប់វិស័យជាមួយ អាស៊ាន
(Image: VNA)

នាថ្ងៃទី​២៨ខែមិនាឆ្នាំ២០១៥ សមាជិករដ្ឋាភិបាលចិន លោក Yan Jechi បាន​ឲ្យឹដងថា៖ ប៉ែកាំង​សង្ឃឹម​ទៅលើ​កិច្ច​​សហប្រតិបត្តិការ​ នាវាចរណ៍លើគ្រប់វិស័យ​ជាមួយអាស៊ាន ​នឹងក្លាយ​ទៅ​ជារូប​សណ្ឋាន​មួយ​សំរាប់​ការក​សាង​ផ្លូវ​សូត​លើ​សមុទ្រ ក្នុងសតិវត្សទី២១។ ការថ្លែងមតិពោលខាងលើត្រូវបាន​ លោក Yan Jechi​ នាំចេញ​នៅ ពិធី​បំផុស​ឆ្នាំសហប្រតិបត្តិការ​លើវិស័យនាវាចរណ៍​ រវាងចិននិង​អាស៊ាននៅខាងក្រៅ វេទិការទ្វីបអា​ស៊ី Bao ឆ្នាំ ២០១៥ (BFA) នៅខេត្ត Hainan​ភាគខាងត្បូងចិន។ លោក Yan Jechi បានអះអាងថា៖ ចិនត្រៀមខ្លួនជាស្រេច​សហ​​ប្រតិបត្តិការ​ជាមួយប្រទេសជាសមាជិកអាស៊ានទាំងឡាយ ដើម្បីបង្កើត​ទំនាក់​ទំនងដៃគូ​នាវាចរណ៍​ដើម្បី​មាន​​ផល ប្រយោជន៍រួមហើយខំប្រឹងប្រែង​ជាមួយគ្នា ដើម្បីទទួលបានការបោះជំហាន។ ក្នុងពេល​នោះ ថ្លែង​មតិ​នៅ​​ជំនួបជាមួយ​ លោក Yan Jechi  ឧបនាយករដ្ឋមន្ត្រីថៃ លោក Tanasak Patimapragorn​បានសង្កត់ធ្ងន់ថា៖ បណ្ដា​ប្រទេសជាសមាជិកអាស៊ាន​ត្រៀម​ខ្លួនជាស្រេចបង្កើន​កិច្ចសហប្រតិ​បត្តិការ​នាវាចរណ៍​ជាមួយ​ចិននិង​ការ​តភ្ជាប់​​ទ្វីប​អាស៊ី ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ