05/06/2018 09:26 GMT+7 Email Print Like 0

ចិនព្រមានការដំឡើងពន្ធរបស់អាមេរិកនឹងបំផ្លាញចោលរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទទួលបាន

នាថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០១៨ ភាគីចិនបានចេញសេចក្ដីប្រកាស បន្ទាប់ពីបិទបញ្ចប់ជំនួបពិគ្រោះយោបល់លើកទី ៣ ស្ដីពីសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងគណប្រិភូចិន ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Liu He ជាមួយគណប្រតិភូអាមេរិក ដឹកនាំដោយរដ្ឋមន្ត្រីពណិជ្ជកម្មលោក Wibur Ross ដែលប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២ និងថ្ងៃទី ៣ មិថុនា នៅប៉េកាំង។

ជំនួបពិគ្រោះយោបល់ស្ដីពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម

រវាងលោក Liu He ជាមួយដ្ឋមន្ត្រីពណិជ្ជកម្មលោក Wibur Ross សេចក្ដីប្រកាសពោលខាងលើបានលើកច្បាស់​ថា​៖​នៅក្នុងវង់ពិគ្រោះយោបល់លើកទី ៣ នេះ ភាគីទាំងពីរបានពិភាក្សាប្រកបដោយប្រសិទ្ធភាពលើគ្រប់បញ្ហា ដូចជាកសិកម្មនិងថាមពល ហើយភាគីទាំងពីរទទួលបានការវិវឌ្ឍជាវិជ្ជមាននិងជាក់ស្ដែង។ សេចក្ដីប្រកាសពោលខាងលើបានអះអាងថា៖ ចិនត្រៀមខ្លួនជាស្រេចបង្កើនការនាំចូលទំនិញពីប្រទេសជាច្រើន ក្នុងនោះមានអាមេរិកផង ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរនិងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ចិនបានព្រមានថា៖ រាល់ការព្រមព្រៀងដែលទទួលបានក្នុងជំនួបចរចានេះនឹងគ្មានប្រសិទ្ធភាពឡើយ ប្រសិនបើអាមេរិក

អនុវត្តន៍វិធានការដាក់ទណ្ឌកម្មពាណិជ្ជកម្ម ក្នុងនោះរួមមានការដំឡើងកម្រិតពន្ធលើទំនិញនាំចូលរបស់ចិនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ