24/09/2018 10:07 GMT+7 Email Print Like 0

ចិនបានលុបចោលកិច្ចចរចារពាណិជ្ជកម្មថ្មីជាមួយអាមេរិក


ចិនបានលុបចោលកិច្ចចរចារពាណិជ្ជកម្មថ្មីជាមួយអាមេរិក

 ក្នុង​បរិបទសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន កាន់តែកើនឡើង និង​កិច្ច​ចរចារ​ទ្វេភាគី​កំពុង​ធ្លាក់ក្នុង​ភាពជាប់គាំងនោះ ចិនបានសម្រេចចិត្តលុប ចោលរាល់កិច្ចចរចា​រពាណិជ្ជកម្មថ្មីៗជាមួយ​អាមេរិក។
 
ជាក់ស្តែង នាថ្ងៃទូ២១ ខែកញ្ញា កាសែត Wall Street Journal របស់អាមេរិក បាន​ដក​ស្រង់​ប្រភព​ព័ត៌​មាន​មិន​ផ្លូវ​ការជាច្រើ​នដោយអះអាងថា មានគណៈ ប្រតិភូ​មួយរ​បស់​ចិន​ដែល​រៀប​ចំ​ដំណើរ​ទស្សន​កិច្ច​ទៅកា​ន់​អាមេរិក​របស់​ឧបនា​យករដ្ឋមន្ត្រីចិន លោក Liu He នាសប្តាហ៍ខាងមុខ ក៏ត្រូវបានលុប​ចោលផងដែរ។ ​ក្នុង​សប្តាហ៍​កន្លង​មក ភាពតានតឹងពាណិជ្ជកម្មរវាងអាមេ​រិក និងចិន ត្រូវបានកើន ឡើងដល់កំរិ​តថ្មី​ បន្ទាប់​ពីចិន​បាន​ប្រកាសដាក់ទណ្ឌកម្មយកពន្ធ ក្នុងតម្លៃទឹក ប្រាក់ ចំនួន ​៦០ ប៊ីលានដុល្លារអាមេរិក លើទំនិ​ញនាំ​ចូល​ពីអាមេរិក ដើម្បីសង សឹកនឹងការដែលអាមេរិកយកពន្ធ ក្នុងតម្លៃទឹកប្រាក់ចំនួន ២០០ ប៊ីលានលើ ទំនិញ ​រ​បស់ចិន។ សេចក្តីសម្រេចចិត្តតបតគ្នាលើការយកពន្ធទាំងពីររវាងភាគី ទាំងពីរ នេះមាន​សុពុល​ភាព​ចាប់​ពីថ្ងៃ​ទី២៤ ខែកញ្ញា ខាងមុខ​នេះត​ទៅ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ