16/05/2015 10:26 GMT+7 Email Print Like 0

ចិននិងឥណ្ឌាព្រមព្រៀងគ្រប់គ្រងល្អរាល់ការខ្វែងគំនិតគ្នាអំពីព្រំដែន


ចិននិងឥណ្ឌាព្រមព្រៀងគ្រប់គ្រងល្អរាល់ការខ្វែងគំនិតគ្នាអំពីព្រំដែន
(រូបថតៈReuters )

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi បាន​មកកាន់​ក្រុង​ប៉េ​កាំង​ នា​ថ្ងៃទី១៥ខែ​ឧសភាឆ្នាំ​២០១៥​ បន្ត​ដំណើរ​ទស្សន​កិច្ច នៅប្រទេស​ចិនក្នុង​រយៈពេល​៣ថ្ងៃ។ មុន​នោះ ក្នុង​ជំនួបជាមួយប្រធាន​រដ្ឋ​ចិន លោក Xi Jinping នៅទី​ក្រុង​ស៊ីអាន​(ចិន) នា​ថ្ងៃទី១៤ខែ​ឧសភា ភាគីទាំង​ពីរបាន​ព្រមព្រៀង​បង្កើនទំនាក់​ទំនង​សេដ្ឋកិច្ច ពា​ណិជ្ជ​កម្ម និង​វិនិយោគ ព្រម​ទាំង​សន្យា​គ្រប់​គ្រងល្អរាល់ការ​ខ្វែងគំ​និត​គ្នា ស្តីពី​ព្រំ​ដែន​នៃប្រទេស​ទាំង​ពីរ​ផង​ដែរ​។ ក៏នៅក្នុង​ជំនួប​នេះដែរ លោក​ប្រធាន​រដ្ឋ​ចិន បាន​លើក​សំណើរចំនួន​៤​ ចំណុច ក្នុង​នោះមាន​ការ​អនុវត្ត​ការ​ផ្សារ​ភ្ជាប់ បណ្តាយុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍របស់​គ្នាទៅ​វិញ​ទៅម​ក សំដៅជម្រុញ​ទំនាក់​ទំន​ង សេដ្ឋ​កិច្ច ពាណិជ្ជ​កម្ម​ វិនិយោគ បង្កើនទំនុក​ទុកចិត្ត​នយោបាយ និង​គ្រប់គ្រង​ល្អ រាល់ការ​ខ្វែងគំនិត​ ស្តីពី​ព្រំដែន។ រីឯ​ខ្លួន​វិញ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក Modi បានឲ្យ​ដឹង​ថា ឥណ្ឌា​យក​ចិត្តទុកដាក់​ទៅលើទំ​នាក់ទំនង ជាមួយចិន និង​ខំ​ប្រឹង​ប្រែង​ជម្រុញ​ទំនាក់​ទំនង​សហប្រតិបត្តិការ​លើគ្រប់​វិស័យ ព្រម​ទាំងដោះស្រាយ​សមស្របរាល់​ការ​ខ្វែង​គំ​និត​អំពី​ព្រំ​ដែន​ទៀតផង៕
 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ