24/12/2015 09:50 GMT+7 Email Print Like 0

ចិននិងអ៊ីរ៉ាក់បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន របស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់​ លោក Haider al-Abadi នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ប៉េកាំង​និង Baghdad បានព្រមព្រៀង​គ្នា បង្កើត​ទំនាក់​ទំនង​ដៃគូយុទ្ធ​សាស្ត្រ។ សេចក្តី​ថ្លែង​ការណ៍​រួម​បាន​លើក​ច្បាស់​ថា  ការ​បង្កើតទំនាក់​ទំនងដៃគូយុទ្ធសាស្ត្រនេះ គឺសំដៅជួយបង្កើនកិច្ចសហប្រតិបត្តិ​ការទ្វេភាគី ​លើគ្រប់​វិស័យ​ក៏ដូច​ជា​ជម្រុញ​កិច្ចសហប្រតិបត្តិការ និងភាពសម្បូរុង​រឿង នៃប្រទេសទាំងពីរផង​ដែរ។ នៅក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ Abadi នាថ្ងៃ ដដែល ប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងថា ព្រឹត្តិការណ៍​នេះ​នឹង បង្កើត​នូវ​គ្រឹះ​ស្ថាន​រឹង​មាំ​សម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី នាពេល​ខាងមុខ។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់  Abadi កំពុង​មាន​ដំណើរ​ទស្សន​កិច្ច​ នៅប្រទេស​ចិនក្នុង រយៈពេលពីរថ្ងៃគឺថ្ងៃទី២២ និង២៣ខែធ្នូ តាមសេចក្តីអញ្ជើញរបស់នាយក​រដ្ឋ​មន្ត្រីចិន លោក Li Kequang៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ