08/09/2016 10:31 GMT+7 Email Print Like 0

ចិននិងអាស៊ានអនុម័តលើគោលការណ៍ដោះស្រាយស្ថានភាពអាសន្ន លើសមុទ្រ


ចិននិងអាស៊ានអនុម័តលើគោលការណ៍ដោះស្រាយស្ថានភាពអាសន្ន លើសមុទ្រ (VNA)

នាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៦ ចិននិងអាស៊ានបានអនុម័តលើក្រមគោលការណ៍ណែនាំស្តីពីខ្សែ hotline នៃមន្ត្រីការទូតជាន់ខ្ពស់រវាងភាគីទាំងពីរសំដៅដោះស្រាយស្ថានភាពប្រកាសអាសន្នលើសមុទ្រ។ ភាគីទាំងពីរក៏បានចេញ​ផ្សាយ សេចក្តីថ្លែងការណ៍រួម ក្នុងនោះ ឯកភាពអនុវត្តក្រុមប្រតិបត្តិស្តីពីការជៀសវាងការប៉ះទង្គិចលើសមុទ្រ (CUES) ដែលទទួលបាននាឆ្នាំ ២០១៤។​ នៅក្នុងសន្និសីទលើកនេះដែរភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម អំ​ពីសន្និសីទថ្នាក់ដឹកនាំរំលឹកខួបអនុស្សាវរីយ៍លើកទី ២៥ ទិវាបង្កើតទំនាក់ទំនងសន្ទនារវាងចិននិងអាស៊ាននិងសេចក្តីថ្លែងការណ៍រួមស្តីពីសមត្ថភាពផលិតផលទ្វេភាគី៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម



 
បណ្តាព័ត៌មានបានផ្សាយ