24/11/2015 08:18 GMT+7 Email Print Like 0

ចិននិងអាស៊ានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកកំពស់ FTA


ចិននិងអាស៊ានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកកំពស់ FTA (Image: VNA)

នាថ្ងៃទី​២២ខែ​វិច្ឆិកាឆ្នាំ​២០១៥​ ចិននិងអាស៊ានបានចុះហត្ថលេខាលើ​កិច្ចព្រម​ព្រៀង​ លើកំពស់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី (FTA)​ ដែលនឹង​បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់។ ពិធីចុះហត្ថ​លេខា​ពោល​ខាង​លើ បានប្រព្រឹត្តទៅនៅទីក្រុង Kuala Lumpur របស់ម៉ា​ឡេស៊ីក្រោមការធ្វើជាកស្សិណ សាក្បី​របស់​នាយក​រដ្ឋមន្ត្រី​ចិន លោក​Li Keqiang និងថ្នាក់ដឹកនាំនៃប្រទេស អស៊ានទាំង ១០។ ការលើកកំពស់​ FTA ជាមួយ​ចិន​ត្រូវ​បាន​សម្រេច​ក្នុងរយៈពេល ៤​វង់ចរចារចាប់ពីខែ​សីហាឆ្នាំ​២០១៤ ដែលបានសឲ្យឃើញនៅតម្រូវការជាក់ ស្តែង​និង​បំណង​ប្រាថ្នារួម​របស់ភាគីទាំងពីរ​ ក្នុងការធ្វើស៊ីជម្រៅទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភា​គី​លើ​វិស័យ​សេដ្ឋ​កិច្ច​ពាណិជ្ជកម្ម៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ