18/05/2015 09:40 GMT+7 Email Print Like 0

ចិននិងអាមេរិកឆ្ពោះទៅទំនាក់ទំនងដៃគូស្ថាបនា


ចិននិងអាមេរិកឆ្ពោះទៅទំនាក់ទំនងដៃគូស្ថាបនា (រូបថតៈTHX/TTXVN )

បណ្តា​មន្រ្តីការ​ទូត​របស់​ចិន​និងអាមេរិក​បាន​សន្យា នាថ្ងៃទី​១៦ខែ​ឧសភាឆ្នាំ​២០១៥​ ​ថា​នឹង​កសាង​ទំនាក់​ទំនង​ទ្វេភាគី​ នាបច្ចុប្បន្ន​​និង​បង្រួញ​គំ​លាត​​នៃ ការ​​ខ្វែង​​គំនិត​​តាម​​រយៈការ​​ជួប​សន្ទនា។ ក្នុង​ជំនួប​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បទេស​អាមេរិក លោក John Kerry ដែលកំពុង​មាន​ដំណើរ​ទស្សន​កិច្ច​នៅប៉េ​កាំង រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ចិន លោក Wang Yi បានអះ​អាង​ថា មហា​អំណាច​ទាំង​ពីរ​នេះ មាន​ផល​ប្រយោជន៍​រួម​ច្រើន​ជាង​ការ​ខ្វែង​គំ​និត ។ ដោយ​ហេតុ​នេះ ភាគី​ទាំងពីរ ត្រូវដំណើរ​ការ​សកម្មភាព ដោយឈរ​លើស្មារតី​គោរពគ្នា​ទៅវិញ​ទៅមក។ ថ្លែង​មតិ​ក្នុង​សន្និ​សិទ​កាសែត​រួម​ ជាមួយលោក John Kerry  រដ្ឋ​មន្ត្រីការ​បរទេស​ចិន Wang Yi បាន​អះអាង​ថា ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ លើបញ្ហា​ជាច្រើន ក្នុង​នោះ មាន​កិច្ចចរចា​នុយក្លេអ៊ែរ​ ជាមួយ​អ៊ីរ៉ង់ និង​សាធារ​ណរដ្ឋ​ប្រជា​ធិប​តេយ្យ​ប្រជា​មានិត​កូរ៉េ និង​ព្រមព្រៀង​គ្នា រក្សាទំនាក់​ទំនង​យោធា។ តាម​លោករូប​នេះ​ថា​ដំណើរ ទស្សន​កិច្ច​នាពេល​ខាង​មុខ​របស់លោក​ប្រធាម​រដ្ឋ​ចិន Xi Jinping ជា​ការ​អាទិភាព​ចំបង ក្នុងទំនាក់​ទំនង​ចិន-អាមេ​រិក​ក្នុង​ឆ្នាំ២០១៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ