22/11/2018 09:03 GMT+7 Email Print Like 0

ចិននិងហ្វីលីពីនសម្រេចចិត្តបង្កើតទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ


 លោកប្រធានរដ្ឋចិន Xi Jinping និងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (TTXVN)

 នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅហ្វីលីពីនរបស់លោកប្រធានរដ្ឋចិន Xi Jinping នោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាព បង្កើត​ទំនាក់​ទំនង​សហប្រតិ​បត្តិ​ការ​យុទ្ធសាស្ត្រ​លើគ្រប់​ជ្រុង​ជ្រោយ​។
 
សេចក្ដីប្រកាសនេះ​ត្រូវបានធ្វើឡើង បន្ទាប់ពីជំនួបពិភា​ក្សាការងាររវាងប្រធានរដ្ឋ​ចិន លោក Xi Jinping ជាមួយ​ប្រធានាធិបតី​នៃប្រទេសម្ចាស់ផ្ទះ លោក Rodr​igo Duterte ។ លោកប្រធា​នាធិបតី Duterte បានឲ្យដឹង​ថា នៅក្នុង​ជំនួបពិភាក្សាការងារ​នេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីទំនា​ក់ទំនងលើវិស័យពាណិជ្ជ​កម្ម និង​វិនិយោគ​ ដែលកាន់តែអភិវឌ្ឍន៍ពីមួ​យថ្ងៃទៅមួយថ្ងៃ។
 
​ចំណែក​ឯ ប្រធានរដ្ឋចិន លោក Xi Jinping បានឲ្យដឹងថាលោក និង លោកប្រធានាធិបតី Duterte បាន​ឯក​ភាព​គ្នាក្នុង​ការបង្កើតទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រ​ប់ជ្រុងជ្រោយ ក៏ដូច​ជាបន្ត​ដោះស្រាយ​រាល់បញ្ហាខ្វែង​គំនិត​គ្នាផ​ងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ