17/05/2015 10:49 GMT+7 Email Print Like 0

ចិននិងបារាំងព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


រូបថតៈ TTXVN

នា​ថ្ងៃទី១៥​ខែឧសភា​ឆ្នាំ​២០១៥ នៅទី​ក្រុង​ប៉េកាំង​(ចិន) នាយក​រដ្ឋមន្ត្រី​ចិន លោក​Li Ke​qiang បាន​មាន​ជំនួប​សន្ទនា ​ជាមួយ​រដ្ឋមន្ត្រីការ​បរទេស​បារំាង លោក​Laurent Fabius ក្នុង​ពេល​ដែល​លោក​កំពុង​មាន​ដំណើរ​ទស្សន​កិច្ច​ នៅប្រទេស​នេះ។ ថ្លែង​មតិក្នុង​ជំនួប លោក Li Keqiang បាន​ឲ្យដឹង​ថា ចិន​ត្រៀម​ខ្លួន​ជា​ស្រេច​សហ​ប្រតិ​បត្តិការ​ ជាមួយ​បារាំង​ក្នុង​ការរៀប​ចំផែន​ការ​សម្រាប់ បណ្តាដំណើរ​ទស្សនកិច្ច ជាន់​ខ្ពស់​នា​ពេល​អនា​គត ក៏​ដូចជាផ្តល់​អាទិភាព​ក្នុងការ​ធ្វើអាជីវ​កម្ម​រួមទីផ្សារទី៣ និង​ជម្រុញ​កិច្ចសហ​ប្រតិបត្តិ​ការ​លើវិស័យ​ថាម​ពលនុយក្លេ​អ៊ែរ។ លោក Li Keqiang ក៏បាន​អំពាវនាវ​ឲ្យភាគី​ទាំង​ពីរ បង្កើន​កិច្ចសហប្រតិ​បត្តិការ​លើ​វិស័យ​មួយ​ចំនួន ក្នុងនោះ​មានវិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ជាដើម។ រីឯ​ខ្លួន​វិញ​ លោក  Laurent Fabius បាន​សម្តែង​នូវបំណង​ប្រាថ្នា​របស់​បារីស សហ​ប្រតិ​បត្តិ​ការ ស្អិត​រមូត​ជាមួយ​ចិន​និង​រក្សា​ទំនាក់​ទំនង​អំពី​បំរ៉ែបំរួល​អាកាស​ធាតុ​ ក៏ដូចជា​បណ្តា បញ្ហា​សកល​លោកផ្សេងៗ​ទៀត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ