31/03/2018 21:37 GMT+7 Email Print Like 0

ចិនត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្ម


ចិនត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្ម

នាថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០១៨ ចិនអំពាវនាវឲ្យមជ្ឈដ្ឋានសមត្ថកិច្ចអាមេរិកវាយតំលៃយ៉ាងម៉ត់ចត់ការរងឥទ្ធិពលនៃលទ្ធិគាំពារនិយមពាណិជ្ជកម្មឯកតោភាគី ព្រមទាំង សង្កត់ធ្ងន់ថា៖ ប៉េកាំងត្រៀមខ្លួនជាស្រេចទប់ទល់នឹងរាល់ការសាកល្បង។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេស​ចិន​ លោក Lu Kang បានសង្កត់ធ្ងន់ថា៖ ចិនបានអះអាងជាច្រើនលើកជាច្រើនសារថា ប្រទេសនេះមិនចងឲ្យកើត​ឡើងសង្គ្រាមពាណិជ្ជកម្មទេ។ ប៉ុន្តែ ប្រសិមបើបង្ខំឲ្យចូលរួមសង្គ្រាមដូច្នេះនោះគឺប៉េកាំងជឿជាក់ថាខ្លួនមានសមត្ថភាពទប់ទល់នឹងរាល់ការសាកល្បង។ តាមមន្ត្រីរូបនេះថា មិនត្រឹមតែប្រជាពលករក្នុងផ្នែកកសិកម្មរបស់អាមេរិកព្រួយបារម្ភពេលដែលទំនាក់ទំនងពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចធំ បំផុតលើពិភពលោកតាន​តឹង​ឡើងៗ ប៉ុណ្ណោះទេ ថែមទាំង នេះជាការព្រួយបារម្ភ រួមរបស់អតិថិជននិងសហគមន៍សហគ្រាសទៀតផង។
លោក Lu Kang បានចេញផ្សាយសេចក្តីប្រកាសពោលខាងលើបន្ទាប់ពីការអត្ថាធិប្បាយនាពេលថ្មីៗ នេះរបស់​ឯកអគ្គរដ្ឋទូតអាមេរិប្រចាំនៅចិន លោក   Terry Branstand បាន ព្រមានការដែលចិនតបតវិញតម្រង់ទៅលើផ្នែក​នាំចេញសណ្ដែកសៀងរបស់អាមេរិកដែលនឹងបណ្តាលការខូចខាតសំរាប់អតិថិជនចិន បើប្រៀបនឹង កសិករអាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ