20/07/2015 09:56 GMT+7 Email Print Like 0

ចិនត្រៀមខ្លួនជាស្រេចបើកទូលាយទីផ្សារនាំចូលកសិផលវៀតណាម


ចិនត្រៀមខ្លួនជាស្រេចបើកទូលាយទីផ្សារនាំចូលកសិផលវៀតណាម

នេះគឺជាការអះ​អាងរបស់ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ចិន លោក​ Zhong Xun នៅក្នុង​សន្និសីទ​កាសែត នា​ថ្ងៃ​ទី​១៨ខែ​កក្កដាឆ្នាំ​២០១៥ នៅ​ទីក្រុងហាណូយ ជូនដំ​ណឹង​អំពី​លទ្ធផល​នៃ​ដំណើរ​បំពេញ​ទស្សន​កិច្ច​នៅវៀត​ណាម​ របស់​ឧបនាយករដ្ឋ​មន្ត្រីចិន លោក Zhang Gaoli ក៏ដូចជា ស្ថានភាពសហប្រតិបត្តិការ​ពាណិជ្ជ​កម្ម វិនិ​យោគ រវាង​វៀតណាមនិ​ងចិន។ លោក Zhong Xun បានវាយ​តំលៃ​ថា៖ ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ​ រវាងប្រទេសទាំងពីរ អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា នាំ​មក​នូវ​ផល​ប្រយោជន៍​ជាក់​ស្ដែង​សំរាប់​ភាគី​ទាំងពីរ។ ទន្ទឹមនឹង​នោះ លោកZhong Xun ក៏បាន​សង្កត់​ធ្ងន់​ដែរ​ថា៖ សក្ដានុភាព​សហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនៅ​ធំធេង​ណាស់ ហើយ​ចិន​ត្រៀម​ខ្លួន​ជា​ស្រេច បើកទូលាយទីផ្សារ​នាំចូលកសិផល របស់វៀតណាម ក៏ដូច​ជា​ផលិតផល​ផ្សេងៗ​ទៀត​ដោយ​មាន​កម្លាំង​ប្រកួត​ប្រជែង​របស់វៀតណាម។

​ក៏នៅក្នុងសន្និសីទកាសែតនេះដែរ អនុប្រធានគណៈកម្មាធិការកែទម្រង់ និងអភិវឌ្ឍន៍ចិន លោក Hao Tai បាន​ចាត់​ទុក​ថា៖ វៀតណាមនិងចិនត្រូវតែបន្តជំរុញ​កិច្ចសហប្រតិបត្តិការ​កសាង តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម​ វិនិយោគ និង​កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ និងសកម្មភាពផ្លាស់ប្តូរវប្បធម៌​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ