31/05/2015 09:51 GMT+7 Email Print Like 0

ចិនត្រូវបញ្ឈប់ភ្លាមមួយរំពេចនិងជារៀងរហូតរាល់សកម្មភាពកសាង ប្រជុំ​កោះសិប្ប​និម្មិត​នៅសមុទ្រ​ខាង​កើត


រដ្ឋមន្ត្រីការ ពារជាតិអាមេរិកលោក Ashton Carter (រូបថតៈ TTXVN)

ចិនត្រូវបញ្ឈប់​ភ្លាមមួយ​រំពេច​និងជារៀងរ​ហូតរាល់​សកម្មភាព​កសាង​ប្រជុំកោះ​សិប្បនិម្មិត​នៅសមុទ្រ​ខាង​កើត​។ ប្រការ​នេះត្រូវ​បានរដ្ឋមន្ត្រី​ការ ពារ​ជាតិ​អាមេរិក លោក Ashton Carter អះអាង​ក្នុងបទ​ថ្លែងមតិ​ នាព្រឹកថ្ងៃទី៣០ ខែឧសភាឆ្នាំ​២០១៥​ នៅសន្និសីទ​កំពូលស្តីពីសន្តិ​សុខទ្វីប​អាស៊ី (ជំនួប​សន្ទ​នា Shangri-La) លើក​ទី១៤ ដែល​កំពុង​ប្រារព​ឡើង​ នៅប្រទេសសឹង្ហបុរី។ លោក Carter បាន សង្កត់​ធ្ងន់​ថា របៀប​ប្រព្រឹត្តិរ​បស់​ចិន​ក្នុង​តំបន់​នាបច្ចុប្បន្ន​គឺហួស​ពីបទដ្ឋាន​អន្តរជាតិ។

មុននោះ នាថ្ងៃទី​២៩ខែឧសភាឆ្នាំ​២០១៥​ ក្នុងបទ​ថ្លែងមតិបើក​ជំនួបសន្ទនា​ Shangri-La លើកទី​១៤ ដោយមាន​ការ​ចូលរួម​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ មកពីប្រទេសអា​សី​ប៉ាស៊ីហ្វិក​ចំនួន​២៦ នាយករដ្ឋមន្ត្រីសឹង្ហ​បុរី លោក Lee Hsien Loong បានអំ​ពាវ នា​វចិននិង​អាស៊ានជម្រុញកា​រចុះហត្ថលេខា លើក្រោមប្រតិបត្តិសម្រាប់ភាគី​នានា​នៅសមុទ្រ​ខាងកើត​យ៉ាង​ឆាប់ៗ។

​មតិរបស់​លោក Lee Hsien Loong បាននាំចេញក្រោយ​ប៉ុន្មានថ្ងៃ​ខណៈ ដែល​ចិនប្រកា​សសៀវ​ភៅស​ការពារ​ជាតិ​ ដោយមានពាក្យសម្តីគំរាម​កំហែង​ប្រទេស​ជិត​ខាង គឺត្រូវ​រងការ​រិះគន់​យ៉ាង​ខ្លាំង​ក្លារ​ពីរ​ដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក នាំ​មក​ការ​ព្រួយបារម្ភ​ថា នឹង​អាចកើតមាន​ឡើងជំលោះរវាង​ចិននិង​អាមេរិក។

​ក្នុងថ្ងៃដដែល ព្រឹទ្ធសមាជិក​អាមេរិ​កលោក John McCain បានស្នើសុំ​ឲ្យ អាមេរិកផ្គត់ផ្គង់​ប្រាក់រាប់​លានដុល្លារ ដើម្បី​ជួយ​ហ្វឹក​ហាត់ និងបំពាក់ឧ​បករ ណ៍ស​ម្រាប់​បណ្តា​កម្លាំង​ប្រដាប់អាវុធ ​ចំណុះ​ប្រទេស​អាស៊ីអាគ្នេយ៍​ទប់​ទល់​នឹង​រាល់ការ​សាកល្បង ៕ ​

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ