27/07/2015 10:48 GMT+7 Email Print Like 0

ចិនដោះសារឲ្យសកម្មភាពធ្វើសមយុទ្ធយោធារបស់ខ្លួននៅសមុទ្រខាងកើត

ដោយ​មិនអើពើរដល់ការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារបស់វៀតណាម​ និង​សធារ​មតិ​អន្តរ​ជាតិ ចិន​នៅតែ​បន្ត​អនុវត្ត​រាល់សកម្មភាព​ធ្វើសម​យុទ្ធខុស​ច្បាប់ នៅតំបន់​ភាគ​ឦសាន​ចំណុះ​ប្រជុំ​កោះ Hoang Sa របស់​វៀតណាម ហើយ​ថែមទាំង​ឡើងសម្លេង ដោះសារ​ឲ្យសកម្មភាព​ធ្វើសម​យុទ្ធនេះ​របស់ខ្លួនផងដែរ។ ចិនបាន​ចាត់​ទុក នេះ​ជា​សកម្មភាព​ធ្វើសម​យុទ្ធប្រ​ចាំឆ្នាំ និង​ស្រប​ជា​មួយ ការ​កំណត់​របស់​អន្តរជាតិ។ តាម​សេចក្តី​ជូន​ដំណឹង​របស់​នាយក​ដ្ឋាន​គយ​ចិន​ថា ការ​ធ្វើ​សមយុទ្ធ​នេះបាន​ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៥ នៅ​ភាគ​អាគ្នេយ៍​​របស់ខេត្ត​ហាយណាន(ចិន)។ ចំពោះមុខការប្រឆាំងជំទាស់យ៉ាង​ខ្លាំងក្លារ​បស់វៀតណាម​និង​សហគម​ន៍​អន្តរជាតិ នាថ្ងៃទី២៥ខែ​កក្កដា ភាគីចិន​បានឡើង​សម្លេងដោះសារ​ឲ្យសកម្មភាពនេះរបស់​ខ្លួន។ ភាគី​ចិន​នៅតែ​ចាត់ទុកថា ការ​ធ្វើ​សមយុទ្ធនេះគឺសម​ស្រប​នឹងការ​កំណត់​និងច្បាប់​អន្តរជាតិ ព្រម​ទាំងប្រកាសថា ចិន​នឹង​បន្តរៀប​ចំរាល់​ការធ្វើ​សមយុទ្ធស្រ​ដៀងគ្នា នាពេលខាងមុខទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ