28/01/2016 09:38 GMT+7 Email Print Like 0

ចិនចេញផ្សាយសៀវភៅសនុយក្លេអ៊ែរលើកដំបូង

រដ្ឋាភិបាលចិន នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ បានចេញផ្សាយសៀវភៅសនុយ​ក្លេអ៊ែរដំបូង ​របស់​ប្រទេស​នេះ​ក្រោម​ចំណង​ជើង​ថា “ការ​ត្រៀមខ្លួន​ជាស្រេច​ទប់​ទល់ទៅ នឹងស្ថានការណ៍គ្រាសអាសន្ននុយក្លេអ៊ែរ​របស់ចិន”។ សៀវភៅស បាន​សង្កត់ធ្ងន់ថា ចិនប្ដេជ្ញាចិត្ត​ដាក់បញ្ហាសុវត្ថិភាពនុយក្លេអ៊ែរ ក្នុងសកម្មភាពប្រើប្រាស់​ថាម​ពល​នុយ​ក្លេអ៊ែរ​ដើម្បី​គោលដៅសន្តិភាព​ ជាអាទិភាពចម្បង។ សៀវភៅសបាន​កត់សម្គាល់​ថា មូលដ្ឋាន​នុយក្លេអ៊ែរ និង​សកម្មភាព​នុយក្លេអ៊ែរ​របស់ចិន ស្ថិតក្នុង​ស្ថានភាពស្ថិរភាព និងសុវត្ថិភាព។ រដ្ឋាភិបាល​ចិនបាន​សន្យាថា នឹង​លើក​កំរិត​សមត្ថភាពទប់ទល់ទៅ នឹងស្ថានការណ៍គ្រាសអាសន្ននុយក្លេអ៊ែរ ឡើងកំពស់ថ្មី​មួយសំដៅជួយ​ឧបត្ថម្ភ​ការ​អភិវឌ្ឍន៍​ថាមពលនុយក្លេអ៊ែរ ប្រកបដោយសុវត្ថិភាព​និរន្តរភាព និង​ស្ថិរភាព៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ