20/05/2016 10:19 GMT+7 Email Print Like 0

ចិនគាំទ្រការចរចារផ្ទាល់រវាងអាមេរិកនិងស.ប.បកូរ៉េ


អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Hong Lei (រូបថត៖Kyodo/TTXVN)

ចិននាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ បានសំដែងការគាំទ្រចំពោះការចរចាររវាង​អាមេរិ​ក​និងស.ប.បកូរ៉េ អំពីកម្ម​វិធីនុយក្លេអ៊ែរ​របស់​ព្យុង​យ៉ាង។ អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​លោក Hong Lei បានចេញ​សេចក្ដី​ប្រកាស​ពោលខាង​លើក្រោយ​ពី​បេក្ខជនប្រធានាធិបតីអាមេរិក នៃគណៈបក្សសាធារណៈរដ្ឋ លោក Donald Trumpសំដែង​ការ​ត្រៀម​ខ្លួន​ជាស្រេច​ចរចារ ជាមួយមេដឹកនាំស.ប.បកូរ៉េ​ លោក Kim Jong-unសំដៅ​បញ្ចុះ​បញ្ចូល​ព្យុង​យ៉ាង​បោះបង់​ចោល​កម្មវិធី​អាវុធនុយក្លេអ៊ែរ។ នេះជា​ចំណុច​ខុសប្លែក​ធំមួយបើ​ប្រៀប​នឹងគោល​នយោបាយ​របស់រ​ដ្ឋ​​អំណាច​រប​ស់​ប្រធា​នាធិបតី លោក Barack Obama។ គិតតាំងពីមុនមក វ៉ាស៊ីនតោននៅ យក​ចិត្ត​ទុក​ដាក់​​ដល់ការ​បង្កើន​បទ​ដាក់ទ័ណ្ឌកម្ម​ទៅ លើស.ប.បកូរ៉េ រហូតដល់ ពេលណាដែល​ព្យុង​យ៉ាង​ត្រៀម​ខ្លួន​​ជា​ស្រេច​​បោះបង់​ចោលកម្ម​វិធីនុយក្លេអ៊ែរនេះ តាមរយៈសកម្ម​ភាពជាក់​ស្ដែង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ