17/08/2015 15:00 GMT+7 Email Print Like 0

ចិញ្ចឹមគ្រឿងសមុទ្រនៅសង្កាត់ត្រាកូ

មុខរបរចិញ្ចឹមគ្រឿងសមុទ្រគ្មាននៅឯណាពិសេសដូចជានៅសង្កាត់ត្រាកូ (ទីក្រុងម៉ោងកាយ ខេត្តក្វាងនិញ) ពីព្រោះមុខរបរនេះត្រូវចាប់ផ្តើមនិងអភិវឌ្ឍន៍ពីទំនាក់ទំនងអ្នកជិតខាងដ៏ស្និទ្ធស្នាលពីរាប់ពាន់ឆ្នាំកន្លងមកនេះរបស់ប្រជាជនរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរវៀតណាម – ចិន។

បងប៊ូយទ្រុងទូយ មួយក្នុងបបណ្តាអ្នកនេសាទដំបូងអនុវត្តទម្រង់រូបភាពចិញ្ចឹមគ្រឿងសមុទ្រនៅសង្កាត់ត្រាកូ នាំយើងខ្ញុំមកដល់តំបន់វារីវប្បកម្មចិញ្ចឹមគ្រឿងសមុទ្ររបស់អ្នកនេសាទតាមទូកមានម៉ាស៊ីន ដែលជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃរបស់បង ដើម្បីទៅដល់បណ្តាអាងចិញ្ចឹម oyster របស់គ្រួសារ។ កំពុងបើកទូកផង បងទូយចង្អុលដៃទៅខាងមុខ ដើម្បីចង្អុលឲ្យយើងខ្ញុំឃើញពីទីតាំងបង្គោលព្រំដែនលេខ ១៣៧៨ ដែលគឺខ្សែបែងចែកដែនសមុទ្ររវាងប្រទេសវៀតណាម – ចិន។ តំបន់ចិញ្ចឹមគ្រឿងសមុទ្ររបស់អ្នកនេសាទត្រាកូស្ថិតនៅក្បែរខ្សែបែងចែកព្រំដែននេះ។

ដៃចង្អុលឆ្ងាយបន្តិចទៅខាងទល់មុខ បងទូយឲ្យដឹងថា៖ “នោះគឺតំបន់ចិញ្ចឹមគ្រឿងសមុទ្ររបស់អ្នកនេសាទភូមិយ៉ាងបិញនិងទ្រុកសើនរបស់ប្រទេសចិន។ បណ្តាទម្រង់រូបភាពចិញ្ចឹមគ្រឿងសមុទ្រនេះរបស់អ្នកនេ​សាទ​​ត្រាកូសុទ្ធតែរៀនពីទម្រង់រូបភាពរបស់អ្នកនេសាទចិន។”


អ្នកនេសាទនៃប្រទេសទាំងពីរវៀតណាម – ចិនកំពុងយកបណ្តាខ្សែ oyster ពូជលែងចូលក្នុងអាងចិញ្ចឹមរបស់បណ្តាគ្រួសារនៅសង្កាត់ត្រាកូ

អ្នកនេសាទនៃពីរប្រទេសវៀតណាម – ចិនកំពុងដឹកបណ្តាខ្សែ កូន oyster ពូជលែងចូលក្នុងអាងចិញ្ចឹមរបស់បណ្តាគ្រួសារនៅសង្កាត់ត្រាកូ

បណ្តាខ្សែកូន oyster ពូជតូចមានតំលៃ ២ ម៉ឺនមួយខ្សែ កំពុងបានប្រជាជននៅសង្កាត់ត្រាកូត្រៀម
សំរាប់រដូវចិញ្ចឹមថ្មី


អ្នកនេសាទត្រាកូអាស្រ័យទៅលើភាពប្រៃនិងព្រែក ដើម្បីរកវិធានការសមស្របនឹងលក្ខខ័ណ្ឌរបស់តំបន់សមុទ្រនៅត្រាកូ

 កូន oyster ពូជរបស់បណ្តាគ្រួសារនៅសង្កាត់ត្រាកូភាគីច្រើនត្រូវនាំចូលពីតំបន់ខឹមចូវ (ខេត្ត Guangxi ប្រទេសចិន)

បងប៊ូយទ្រុងទូយត្រួតពិនិត្យបណ្តាខ្សែកូន oyster ពូជទើបលែងចូលក្នុងអាងរបស់គ្រួសារបង

ខ្សែ oyster និមួយៗ ចាប់ពីពេលលែងកូន oyster ពូជរហូតដល់ពេលប្រមូលផល oyster ទទួលផលពី
៨០ – ៩០%


ខ្សែ កូន oyster ពូជនិមួយៗ មានចំនួន ២០ ក្បាលនិងពេលវេលាចិញ្ចឹមដល់ពេលប្រមូលផល oyster  អូសបន្លាយពី ៨ – ១០ខែ

គ្រួសារបងប៊ូយទ្រុងទូយ គ្រួសារមួយក្នុងបណ្តាគ្រួសារចិញ្ចឹមគ្រឿងសមុទ្រប្រកបដោយជោគជ័យ
នៅសង្កាត់ត្រាកូ


ប្រទេសទាំងពីរមានទំនាក់ទំនងដ៏ស្និទ្ធស្នាល។ ដូច្នេះមិនចម្លែកទេនៅពេលទម្រង់រូបភាពអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីដែលមានវត្តមាននៅតំបន់ព្រំដែននៃប្រទេសនេះ ហើយខណៈពេលក្រោយទម្រង់រូបភាពសេដ្ឋកិច្ចនេះត្រូវបានអភិវឌ្ឍន៍នៅតំបន់ព្រំដែននៃប្រទេសនោះដែរ។

ចាប់ពីទម្រង់រូបភាពចិញ្ចឹម oyster លៀសស ងាវ …ដំបូងរបស់គ្រួសារបងង្វៀនវ៉ាន់ហ៊ុង និងបងផាមវ៉ាន់ប៊ិញអនុវត្តតាមការរៀនសូត្រពីអ្នកនេសាទនៃប្រទេសមិត្ត ហើយនៅគ្រាដំបូងគ្រួសារមួយចំនួនទៀតក៏បានចូលរួមដែរ នាឆ្នាំ២០១២។ រហូតដល់ចុងឆ្នាំ២០១៣ តួលេខនេះបានកើនឡើង ៣០ គ្រួសារ ហើយនាពេលនេច្រើនបំផុត មានអាងចិញ្ចឹមគ្រឿងសមុទ្រចំនួន ៨០ នៅលើផ្ទៃសមុទ្រ។

តាមការគិតគូររបស់បងទូយ ដកដើមទុនវិនិយោគដំបូង បូកសរុបនឹងប្រាក់វិនិយោគទិញកូនពូជ មធ្យមក្នុងរដូវប្រមូលផលមួយគ្រួសារបងទូយទទួលបានប្រាក់ចំណេញជាង ៣០០ លានដុង។

គ្រួសារដូចជាគ្រួសារបងទូយស្ទើរតែយកកូនពូជពីខឹមចូវ (ខេត្ត Guangxi ចិន)និង ដំណាក់កាលចុងក្រោយបង្អស់នៃការចិញ្ចឹមគ្រឿងសមុទ្រគឺការលក់ផលគ្រឿងសមុទ្រទៅឲ្យបណ្តាខេត្ត Guangdong ខេត្តGuangzhou ខេត្តShenzhen (ប្រទេសចិន)។

ការចិញ្ចឹមគ្រឿងសមុទ្រនៅសមុទ្រត្រាកូមិនត្រឹមតែជាតំបន់ចិញ្ចឹមគ្រឿងសមុទ្រធម្មតាដូចបណ្តាតំបន់មួយចំនួនទៀតរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងសង្កាត់ត្រាកូនេះក្លាយទៅជា “តំបន់សេដ្ឋកិច្ចតូច” បន្សល់ទុកនូវមនោសញ្ចេតនាល្អប្រសើរនៃទំនាក់ទំនងវៀតណាម – ចិនដ៏ជិតស្និទ្ធស្នាលពីយូរលង់មកហើយ./.

អត្ថបទ៖ ថាវវី  - រូបថត៖ តឹតសើន




 

បណ្តាអត្ថបទបានផ្សាយ