21/11/2017 10:51 GMT+7 Email Print Like 0

ចាំបាច់ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តស្តីពីយន្តការ​ គោលនយោបាយ​អភិវឌ្ឍ​ន៍ទីក្រុង​ហូជីមិញ​


 រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សាអំពីពង្រាង សេចក្តី​សម្រេច​ចិត្ត ​ស្តីពីយន្តការ គោលនយោបាយអភិវឌ្ឍន៍ទីក្រុងហូជីមិញ។ អង្គ​ប្រជុំ​បានឯកភាពជាមួយនឹងការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តស្តីពីយន្តការ និងគោល​នយោបាយ​អភិវឌ្ឍន៍​ទីក្រុងហូជីមិញ។

សមាជិក សមាជិកាសភាបានចាត់ទុកថា ទីក្រុងហូជីមិញជាទីក្រុងពិសេស មាន​ទ្រង់​ទ្រាយ​ធំនិង​ចំនួន​ប្រជាជន​ច្រើន និងជាតំបន់ដែលរួមវិភាគទានច្រើន បំផុតទៅក្នុងថវិការដ្ឋ។ ប៉ុន្តែយន្តការ គោល​នយោបាយ​បច្ចុប្បន្ន​មិន​អាចបង្ក លក្ខណៈសម្រាប់ទីក្រុងពង្រីកសក្កានុភាពរបស់ខ្លួនឡើយ។ ដោយហេតុ​នោះត្រូវ​មាន​គោល​ នយោបាយ​ពិសេសសម្រាប់ទីក្រុង ដើម្បីជួយឲ្យទីក្រុងបន្តមានការរួមវិភាគទានទៅ ក្នុង​ការអភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ។ លោក Nguyen Thai Hoc សមាជិកសភា មណ្ឌល Phu Yen លើកមតិថា៖

“ក្នុងបណ្តាយន្តការ គោលនយោបាយពិសេសសម្រាប់ទីក្រុងហូ ជីមិញ គឺមាន​ខ្លឹមសារ​ខ្លះដោះ​ស្រាយ​បាន​នូវតម្រូវការ​ចាំបាច់​ចំពោះមុខ ដូចជាបង្កើនប្រ ភពកម្លាំងពលំ វិនិយោគកសាងសាលារៀ​ន មន្ទីរពេទ្យ និង​ផ្លូវគមនាគមន៍​ជាដើម ។ មានខ្លឹមសារខ្លះ ទាមទារពេលវេលានិងដំណើ​ការអនុវត្ត”។

​សមាជិកសមាជិកាសភាមួយចំនួ​នក៏បានសង្កត់ធ្ងន់ថា ការជ្រើស រើសទីក្រុង ហូជីមិញដើម្បី​បង្កើតយន្តការ​ពិសេស​អភិវឌ្ឍន៍ទីក្រុងក៏ជាការបង្កើតកម្លាំ​ងចលករ អភិវឌ្ឍន៍ប្រទេសជា​តិផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ