02/08/2020 13:28 GMT+7 Email Print Like 0

ចាប់ពីថ្ងៃទី១ សីហា មុខទំនិញជាច្រើនរបស់វៀតណាមទទួលបានអត្ថប្រយោជន៍ពី EVFTA


  រូបថត៖ VOV
 

ចាប់​ពីថ្ងៃទី១ ខែសីហា កិច្ចព្រមព្រៀង EVFTA ចូលជាធរមានជាផ្លូវការ ហើយអាស្រ័យហេតុនោះ មុខ​ទំនិញ​សំខាន់ៗ​ជាច្រើន​របស់វៀតណាមនឹង ទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះតែម្ដង។
 
យោងតាម​សមាគមន៍កែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) ថា ការនាំចេញជលផលពី វៀតណាម​ទៅកាន់​ EU កំពុងមានឱកាសដ៏ធំមួយ នៅពេលដែលសហគ្រាសអាចជ្រៀតចូលទីផ្សារប្រើប្រាស់ជលផលដ៏ធំ សម្បើម​ ដោយកម្រិតប្រើប្រាស់ជាមធ្យមចំនួន២២,០៣គីឡូក្រាមក្នុង មនុស្សម្នាក់ខ្ពស់ជាង៥,៣៤គីឡូក្រាម​បើប្រៀប​ធៀបនឹងកម្រិតមធ្យមរបស់ពិភពលោក។
 
ចំពោះវិស័យ​គ្រឿងឈើ នាបច្ចុប្បន្ន EU ជាទីផ្សារនាំចូលគ្រឿងឈើធំ ទី២លើពិភពលោក។ ទោះបី​ជាវៀត​ណាម​ជាប្រទេស​មួយក្នុងចំណោម ប្រទេស៥ដែលនាំមុខគេលើវិស័យកែច្នៃនិងនាំចេញគ្រឿងឈើក៏ដោយ ប៉ុន្តែទំហំនាំ​ចេញគ្រឿងឈើរបស់វៀតណាមទៅកាន់ EU នៅតែមានកម្រិត ដោយស្រូបយកត្រឹមតែ១%នៃតម្រូវការ​នាំចូលគ្រឿងឈើសរុបជារៀងរាល់ឆ្នាំនៃទីផ្សារនេះប៉ុណ្ណោះ។
 
ក្នុងវិស័យ​ស្បែកជើង EU កំពុងជាទីផ្សារនាំចេញផលិតផលពីស្បែក-ស្បែកជើងធំទី២របស់វៀតណាម ដោយស្រូប​យកប្រមាណ៣០%នៃទំហំនាំ ចេញសរុប ក្នុងនោះ អាល្លឺម៉ង់ បារាំង និងបែលហ្ស៊ិកជាទីផ្សារស្នូល។ នៅ ពេល​ដែល EVFTA ចូលជាធរមានរួចមក វៀតណាមនឹងមានឱកាសដើម្បី បង្កើនការនាំចេញ ព្រមទាំង​ទាក់ទាញ​ការវិនិយោគចូលក្នុងវិស័យឧស្សាហ កម្មឧបត្ថម្ភផ្សេងៗផងដែរ។
 
ចំពោះវិស័យ​ស្រូវអង្ករវិញ ទំហំនាំចេញស្រូវអង្កររបស់វៀតណាំមទៅ កាន់ EU ក្នុងឆ្នាំ២០១៩ សម្រេចបានចំនួន១០,៩លាន​ដុល្លាអាមេរិក កើន ជាង៩២%បើប្រៀបធៀបនឹងឆ្នាំ២០១៨។ តាមការធ្វើស្ថិតិ EU ប្រើប្រាស់ អង្ករប្រ​មាណ​២,៥លានតោនជារៀងរាល់ឆ្នាំ។ ហេតុដូច្នេះ នាពេលខាងមុខ ឱកាសសម្រាប់ការ​នាំចេញ​អង្ក​រវៀត​ណាម​ចូល​ទៅ EU គឺធំធេងណាស់៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ