26/07/2020 13:56 GMT+7 Email Print Like 0

ចាប់ពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២០៖ អ្នកជំនាញបរទេសត្រូវធ្វើតេស្ត SARS-COV-2 មុនពេលឆ្លងចូលប្រទេសវៀតណាម

អ្នកជំនាញត្រូវបានធ្វើតេស្ត SARS-COV-2 ដោយប្រើប្រាស់បច្ចេកទេស Real time – PCR ក្នុងរយៈពេលចាប់ពី ៣ ទៅ ៧ ថ្ងៃ មុនពេលឆ្លង ចូលប្រទេសវៀតណាម។
រូបថត៖ ក្រសួងសុខាភិបាល


កាលពីថ្ងៃទី ២៤ ខែកក្កដា គណកម្មការជាតិ ដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត COVID – 19 បានចេញសារាចរស្ដីពីការពង្រឹងការប្រយុទ្ធប្រឆាំងជំងឺ COVID – 19 សម្រាប់អ្នកជំនាញ ដែលឆ្លងចូលប្រទេសវៀតណាម។

ជាក់ស្ដែង អង្គភាពណាដែលអញ្ជើញអ្នកជំនាញមកធ្វើការត្រូវតែធានាថា៖ អ្នកជំនាញត្រូវបានធ្វើតេស្ត SARS-COV-2 ដោយប្រើប្រាស់បច្ចេកទេស Real time – PCR ក្នុងរយៈពេលចាប់ពី ៣ ទៅ ៧ ថ្ងៃ មុនពេលឆ្លងចូលប្រទេសវៀតណាម។ ការធ្វើតេស្តនេះត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល ឬអង្គការសុខភាពពិភពលោក។ អ្នកជំនាញត្រូវមានធានារ៉ាប់រងសុខាភិបាលអន្តរជាតិឬស្ថាប័ន អង្គការណា ដែលអញ្ជើញអ្នកជំនាញត្រូវធានាការចំណាយប្រាក់លើការព្យាបាលក្នុងករណីឆ្លងជំងឺ COVID – 19 ក៏ដូចជាជួយសម្រួលបែបបទដើម្បីធ្វើការនៅវៀតណាមផងដែរ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ