15/01/2015 14:54 GMT+7 Email Print Like 0

ចាប់ផ្តើមកម្មវិធីសកម្មភាពជាតិស្តីពី“គ្មានគ្រោះឥតឃ្លាន”តាមការផ្តើមគំនិតរបស់អ.ស.ប


នាយករដ្ឋមន្ត្រី Nguyen Tan Dung ថ្លែងមតិក្នុងសន្និសីទ(រូបថតៈ vnexpress)

ក្នុងសន្ទរកថានៅកម្មវិធីចាប់ផ្តើមសកម្មភាពជាតិស្តីពី“គ្មានគ្រោះឥតឃ្លាន”បានប្រព្រឹត្តទៅនាថ្ងៃទី១៤ខែ​មករា​ឆ្នាំ២០១៥ នៅទីក្រុងហាណូយ តាមការ ផ្តើមគំនិតរបស់អគ្គលេខាធិការអ.ស.បលោក Ban Ki – moon នាយករដ្ឋមន្ត្រី វៀត​ណាមលោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា សិទ្ធិមាន ស្បៀងអាហារ​ជាសិទ្ធិមួយក្នុងសិទ្ធិជាសារវ័ន្ត​របស់​មនុស្ស​។ ទោះបីជា ផលិតកម្មស្បៀងអាហារលើពិភពលោកទទួលបានសមិទ្ធិធំធេងជាច្រើន ប៉ុន្តែការ ធានាសន្តិ​សុខស្បៀង​អាហារ សន្តិសុខអាហាររូបត្ថម្ភ និងការកាត់បន្ថយភាពក្រី ក្រកំពុងប្រឈមមុខនឹងនឹងការលំបាកសាក​ល្បង​ជាច្រើន។ ក្នុងកាលៈទេសៈ នោះ រដ្ឋាភិបាលគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះការផ្តើមគំនិត “គ្មានគ្រោះឥតឃ្លាន”
របស់លោកអគ្គលេខាធិការអ.ស.ប​ សំដៅធានាជីវភាពល្អប្រសើជាង សម្រាប់ប្រជាជននៅពិភពលោកទាំងមូល។

លោក Nguyen Tan Dung បានអះ​អាងថា៖“វៀតណាមសន្យាថា នឹងបន្តគាំទ្រនិងរួមដំណើរជាមួយអ.ស.បក្នុងដំណើ ការ​អនុវត្តរាល់គោលដៅអភិវឌ្ឍន៍ចីរភាព។ ការដែលវៀតណាមចូលរួមការផ្តើម គំនិត “គ្មានគ្រោះឥតឃ្លាន” មិន​ត្រឹម​តែ​ជាការទទួលខុសត្រូវរបស់វៀតណាមក្នុង ការជួយជ្រៀមជ្រែងបណ្តាសកម្មភាពរបស់អ.ស.បប៉ុណ្ណោះទេ ថែមទាំង​ជា​ការ​ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់វៀតណាមផងដែរ លោកស្រី Praribha Mahta អ្នកសម្របសម្រួលអ.ស.ប​និងជាប្រធានកម្មវិធី អភិវឌ្ឍន៍អ.ស.បប្រចាំនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធិអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​វៀតណាមនារយៈពេល៣០ឆ្នាំកន្លងទៅ។ ស្ថាប័ននានារបស់​អ.ស.ប នានានិង​បណ្តាអង្គការ​អន្តរជាតិ​បាន​សន្យា​រួមដំណើរជាមួយវៀតណាម ក្នុងការអភិវឌ្ឍន៍ការផ្តើមគំនិតនេះក៏ដូ​ចជា​ក្នុង​ការអភិវឌ្ឍន៍​ចីរភាព​នៅ​វៀត​ណាម​៕​ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ