08/12/2015 09:20 GMT+7 Email Print Like 0

ចាប់ផ្តើមដំណើរការសាងសង់ផ្ទះបង្ហាញអំពីHoang Sa

នាព្រឹកថ្ងៃទី៧ ​ខែ​ធ្នូ ឆ្នាំ​២០១៥​ គណៈកម្មាធិការប្រជាជនស្រុក Hoang Sa បាន ចាប់ផ្តើម​ដំណើរ​ការ​សាង​សង់​ផ្ទះដាក់​តាំង​បង្ហាញ​អំពី Hoang Sa លើវិថី Hoang Sa ខ័ណ្ដ​ Son Tra ទីក្រុង Da Nang។ សំណង់នេះបានសាង​សង់ឡើង​​លើផ្ទៃ​ដី​សរុប​ជាង​មួយពាន់ម៉ែត្រក្រឡា។ លោក Dang Viet Dung អនុប្រធានគណៈកម្មាធិការ​​ប្រជាជន​ទីក្រុង Da Nang បានឲ្យដឹងថា៖

​“នេះមិនត្រឹមតែជាកន្លែងតាំងបង្ហាញ នូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធម្មតា​ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបង្ហាញនូវ ភស្ដុតាង​គតិយុត្តិ និង​ភស្ដុតាងប្រវត្តិ​សាស្ត្រ សំដៅអះអាងនូវ​អធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang​ Sa ទៀតផង តាមរយៈនោះអះអាងថាប្រជុំកោះ Hoang Sa និង Truong Sa គឺជា​របស់ វៀតណាម”។

ផ្ទះតាំងបង្ហាញអំពី Hoang Sa ជាសក្ខីភាពយ៉ាងខ្លាំងក្លាអំពីកិច្ចការតស៊ូ ការ ពារអធិបតេយ្យភាព​របស់​វៀត​ណាម​ចំពោះ​ប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជានៅសមុទ្រខាងកើត។ តាមនោះ លើកទឹកចិត្តនូវស្មារតី​តស៊ូ ការពារ អធិបតេយ្យភាពកោះសមុទ្រក្នុងប្រជាជន ជាពិសេសគឺ​ជំនាន់វ័យក្មេងវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ