02/08/2018 09:51 GMT+7 Email Print Like 0

ចាប់ផ្ដើមដំណាក់កាលទី៧នៃការផ្ដួចផ្ដើមគំនិតរួមវៀតណាម-ជប៉ុន

នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគវៀតណាមសហការជាមួយ​ស្ថានទូតជប៉ុនប្រចាំវៀតណាម និងគណៈកម្មាធិការសេដ្ឋកិច្ចវៀតណាម-ជប៉ុន (ចំណុះសម្ព័ន្ធសេដ្ឋកិច្ចជប៉ុន - Keidanren) បានរៀបចំកិច្ចប្រជុំជាន់ខ្ពស់គណៈកម្មការចម្រុះ ដើម្បីចាប់ផ្ដើមដំណាក់កាលទី៧នៃ ការផ្ដួចផ្ដើមគំនិតរួមវៀតណាម-ជប៉ុន។

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្ដីពីការផ្ដួចផ្ដើមគំនិតរួមវៀតណាម ជប៉ុន ដំណាក់កាលទី៧ (រូបថត៖ thoibaotaichinhvietnam.vn)

ថ្លែងមតិនៅកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួង ផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung បានឲ្យដឹងថា ក្នុងបរិបទធ្វើសមាហរណកម្មយ៉ាងទូលំទូលាយនាបច្ចុប្បន្ន ដោយមានយន្តការ ក្របខ័ណ្ឌសហប្រតិបត្តិការ​សេដ្ឋកិច្ចថ្មីៗនោះ គឺការផ្ដួចផ្ដើមគំនិតរួមវៀតណាម ជប៉ុនត្រូវការផ្តោតសំខាន់ទៅលើវិធីទាក់ទងថ្មី របៀបអនុវត្តថ្មីឲ្យបានសមស្របនឹង ការពិតជាក់ស្ដែង សំដៅទទួលបានប្រសិទ្ធភាពខ្ពស់ថែមទៀត។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំវៀតណាមលោក Umeda Kunio ចាត់ទុកថា រាល់ខ្លឹមសារក្នុងការផ្ដួចផ្ដើមគំនិតរួមវៀតណាម ជប៉ុន ដំណាក់កាលទី ៧ បានបង្ហាញយ៉ាងគ្រប់គ្រាន់នូវការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ច​វៀត​ណាម​។ ប្រការនេះគឺសំដៅលើកស្ទួយគុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាលើកស្ទួយលត្ធភាពប្រកួត​ប្រជែងអន្តរជាតិផងដែរ។

នៅកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាថា រយៈពេលដំណើរការដំណាក់កាលទី៧នៃការផ្ដួចផ្ដើមគំនិតរួម​វៀត​ណាម​ ជប៉ុនគឺ ១៧ ខែ ចាប់ពីខែសីហាឆ្នាំ ២០១៨ ដល់ចុងឆ្នាំ២០១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ