26/09/2015 09:23 GMT+7 Email Print Like 0

ចាប់ផ្ដើមសប្ដាហ៍វប្បធម៍ទេសចរណ៍ស្រែកាំជណ្ដើរស្រុក Hoang Su Phi ឆ្នាំ២០១៥


ចាប់ផ្ដើមសប្ដាហ៍វប្បធម៍ទេសចរណ៍ស្រែកាំជណ្ដើរស្រុក Hoang Su Phi ឆ្នាំ២០១៥

នាយប់ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៥ ពិធីបើកសប្ដាហ៍វប្បធម៍ទេសចរណ៍ ស្រែ​កាំជណ្ដើរ​ស្រុក Hoang Su Phi ឆ្នាំ២០១៥​ និងប្រកាស​បញ្ជីរាយ​នាម​បេតិកភ័ណ្ឌ​វប្បធម៍​អរូបីយ៍​ជាតិ បានប្រព្រឹត្តទៅនៅកណ្ដាលឃុំ Ho Thau ស្រុក ​Hoang Su Phi (ខេត្ត Ha Giang)។ សប្ដាហ៍វប្បធម៍​ទេសចរណ៍​ស្រែកាំ​ជណ្ដើរ​ស្រុក Hoang Su Phi ឆ្នាំ២០១៥ រួមមាន​សកម្មភាពវប្បធម៍ប្រពៃណី​វិសេសវិសាល ​ពោពេញ​ទៅដោយ​អត្តសញ្ញាណ​ របស់​បណ្ដា​ជនជាតិ​ដូចជា ពិធី​សែនព្រេន​អ្នកតាព្រៃ និ​ងសកម្មភាព​ប្រជាប្រិយ​ប្រពៃណី របស់ជនជាតិ Nung ឃុំ Po Lo ពិធី​អំណរ​បាយថ្មី និងធ្វើអំបុក​របស់ជន​ជាតិ La Chi ឃុំ Ban Phung ជាដើម។ ទន្ទឹម​នឹង​នោះ​មាន​សកម្មភាព​ជាច្រើន​ក៏បាន​រៀបចំ ​ដូចជា​ពិព័ណ៌រូបថត​សិល្បៈ អំពីធម្មជាតិមនុស្សនិង​សកម្មភាព​ជីវភាព​រស់នៅ​ ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​បណ្ដាជន​ជាតិ​ ក្នុងស្រុក តាំងបង្ហាញផលិតផល​ទំនិញ​សិប្ប​កម្ម ​វិចិត្រ​សិល្បៈ​ចរបាប់​សម្លៀក​បំពាក់​ជា​ដើម​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 

បណ្តាព័ត៌មានបានផ្សាយ