28/01/2018 07:08 GMT+7 Email Print Like 0

ចាប់ផ្ដើមវង់ចរចាអំពីស៊ីរីនៅទីក្រុង Vienna

នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ជំនួបចរចាសន្តិភាពសម្រុះសម្រួលដោយអ.ស.បរវាងរដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំង បានចាប់ផ្ដើមនៅទីក្រុង Vienna របស់ស្វីស ក្នុងកាលៈទេសៈដែលប៉ុន្មានថ្ងៃទៀតគឺរុស្ស៊ិ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ស៊ីរី គ្រោងនឹងរៀបចំកិច្ចចរចាសន្តិភាពស៊ីរីនៅទីក្រុង Sochi សំដៅស្វែងរកដំណោះស្រាយ បញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរីនារយៈពេល៧ឆ្នាំមកនេះ។

វង់ចរចាសន្តិភាពគាំពារដោយអ.ស.បលើកមុនៗ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវប្រទេសស្វីសនោះ ទទួលបានការរីកចម្រើនយ៉ាងតិចតួចណាស់ ដោយសារតែកងកម្លាំងរដ្ឋាភិបាលស៊ីរីគាំពារដោយរុស្ស៊ីនិងអ៊ីរ៉ង់ ដណ្ដើមបាន ជ័យជំនះជាបន្តបន្ទាប់ និងរំដោះតំបន់ដែនដីជាច្រើនពីការទន្ទ្រានកាន់កាប់របស់ ក្រុមភេរវកម្មនិងជ្រុលនិយម។

វង់ចរចាថ្មីដែលអូសបន្លាយក្នុងរយៈពេល២ថ្ងៃលើកនេះគឺសំដៅដោះស្រាយបញ្ហាទាក់ទិនដល់រដ្ឋធម្មនុញ្ញថ្មី ក្រោយ​ពី​វង់ចរចាមុនៗបានពិភាក្សាអំពីការបោះឆ្នោតថ្មី ការកែទម្រង់ក្បាលម៉ាស៊ីនគ្រប់គ្រងនិងសង្គ្រាមប្រឆាំង ភេរវកម្ម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ