25/09/2015 09:42 GMT+7 Email Print Like 0

ចាប់ផ្ដើមនាឡិការរាប់ថយក្រោយមហោស្រពកីឡាឆ្នេរសមុទ្រទ្វីបអាស៊ីលើកទី៥-២០១៦


ចាប់ផ្ដើមនាឡិការរាប់ថយក្រោយមហោស្រពកីឡាឆ្នេរសមុទ្រទ្វីបអាស៊ីលើកទី៥-២០១៦

នាព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ​២០១៥​ នៅទីក្រុង Da Nang ក្រសួង​វប្បធម៍​កីឡានិង​ទេសចរណ៍​បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង Da Nang ចាប់​ផ្ដើម​នាឡិការ​រាប់​ថយ​ក្រោយ​មហោ​ស្រព​កីឡា​ឆ្នេរ​សមុទ្រ​ទ្វីប​អាស៊ី​លើកទី៥​ឆ្នាំ​២០១៦។ មហោស្រពកីឡាឆ្នេរ​សមុទ្រ​ទ្វីបអាស៊ីលើ​កទី៥ឆ្នាំ២០១៦ (ABG 5) បាន​ប្រព្រឹត្ត​ទៅនៅទី​ក្រុង Da Nang ចាប់ពីថ្ងៃទី​២៤​កញ្ញា​ដល់​ថ្ងៃទី​៣ខែតុ​លា​ឆ្នាំ២០១៦​ ដោយ​ប្រធាន​បទ បំភ្លឺ​មហា​សាគរ អនាគតភ្លឺ​ស្វាង ដែល​គ្រោងនឹង​ទាក់ទាញ​មនុស្សប្រមាណ​១ម៉ឺន​នាក់​ចូល​រួម​ក្នុង​នោះ​មាន​កីឡាក​រកីឡា​ការិនី ជាង៣ពាន់នាក់។ លោក Dang Viet Dung អនុប្រធានគណៈកម្មាធិការ​ប្រជាជន​ទីក្រុង Da Nang ប្រធាន​គណៈចាត់​តាំង ABG 5 បាន​ឲ្យដឹងថា៖

“ជាទីក្រុង​ដំណាងឲ្យវៀត​ណាម រៀបចំមហោស្រពកីឡា Da Nang នឹងខំប្រឹង​ប្រែង​អស់​ពីចិត្ត​ពីថ្លើម​ដើម្បី​អនុវត្ត​ល្អបំផុត​រាល់​សំណូម​ពរ​ របស់ក្រុមប្រឹក្សាអូឡាំពិក​ទ្វីបអាស៊ី របស់គណៈចាត់តាំង​មហោ​ស្រព។ ថ្នាក់​ដឹក​នាំនិង​ប្រជាជន​ ទីក្រុង​សប្បាយ​រីករាយ​ដែល​បាន​រួមកំលាំង​ និង​បង្កលក្ខណៈ​ងាយ​ស្រួល​សំរាប់​កីឡាករ​កីឡាការិនី​មាន​ការប្រកួត​ល្អ ពិធីជួប​ប្រាស្រ័យ​ពោពេញ​ទៅ ដោយចំណង​សាមគ្គីភាពមិត្តភាព ​រវាង​ប្រជា​ជន​ទីក្រុង​និង​ភ្ញៀវទេស​ចរណ៍ និងកីឡាករមកពីប្រទេសនិងដំបន់ដីជា​ច្រើន៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ