24/02/2016 09:03 GMT+7 Email Print Like 0

ចាប់ផ្ដើមដំណើរការថតខ្សែភាពយន្ត “Kong: Skull Island” នៅវៀតណាម


មណ្ឌលរម្មនីយដ្ឋាន Trang An ជាកន្លែងមួយក្នុងកន្លែងថតភាពយន្ត (រូបថត៖TTXVN)

ក្រុមផលិតខ្សែភាពយន្ត “Kong: Skull Island” នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ថត​ខ្សែភា​ព​យន្ត​នេះ​ នៅមណ្ឌលរម្មនីដ្ឋាន Trang An នៅ ខេត្ត Ninh Binh ភាគខាងជើងវៀតណាម។ កន្លែងមួយ​ចំនួននៅ​ខេត្ត Quang Binh ភាគ​កណ្ដាល​វៀតណាម ក៏ត្រូវបានជ្រើសរើសជាកន្លែងថត អំពីស្រុកកំណើតរបស់ Kongដែល​ជាកោរី​ឡាធំ​សម្បើមមួយ រស់នៅកោះវាលខ្សាច់។ មុននោះ នៅសន្និសីទ​កាសែត​នាថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ​២០១៦ក្រុម​​ផលិតខ្សែភាពយន្តបាន​សំដែងការកោត​សរសើរ​ ចំពោះភាពស្រស់ស្អាតនៃធម្មជាតិរបស់វៀតណាម ក៏ដូច​ជានឹង​ធ្វើឲ្យលេច​ធ្លោនូវ​សក្កានុពល​ទេសចរណ៍ របស់វៀតណាមផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ