10/10/2015 10:39 GMT+7 Email Print Like 0

ចាប់ផ្ដើមគំរោងការណ៍កែលំអរបរិមាណនិងគុណភាពការងារធ្វើសំរាប់ពលករ


ការផលិតឧបករអេឡិចត្រុនិកនៅវៀតណាម (រូបថត៖TTXVN)

គំរោងការណ៍មានចំណងជើងថា “កែលំអរបរិមាណនិងគុណភាពការងារធ្វើតាមរយៈរបៀបធ្វើពលកម្មមានការទទួលខុសត្រូវនៅវៀតណាម” នឹងត្រូវបានអនុវត្តតាំងពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៧ សំដៅលើកកំពស់ការយល់ដឹងនិងសារៈសំខាន់នៃការធ្វើអាជីវកម្មមានការទទួលខុសត្រូវសង្គម លើកទឹកចិត្តអង្គភាពអាជីវកម្មឆ្លងដែនរួមចំណែកសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ថ្លែងមតិនៅពិធីបង្ហាញមុខគំរោងការណ៍នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោកស្រី Dao Hong Lan បានឲ្យដឹងថា៖ “ដោយការបង្ហាញមុខនិងចាប់ផ្ដើមគំរោងការណ៍នេះនៅវៀតណាមដែលចំណុចស្នូលគឺផ្នែកឧស្សាហកម្មអេឡិចត្រូនិក ជាផ្នែកទាក់ទាញពលករវៀតណាមយ៉ាងច្រើនកុះករ នោះ គំរោងការណ៍នឹងរួមចំណែកជំរុញការធ្វើពលកម្ម មានការទទួលខុសត្រូវសង្គមក្នុងផ្នែកផលិតកម្មអាជីវកម្មនៅ​វៀត​ណាម​។ លទ្ធផលនៃគំរោងការណ៍នឹងរួមចំណែកការពារបរិស្ថាន រួមវិភាគទានសំរាប់សហគមន៍សង្គមអនុវត្តឲ្យបានល្អនូវភារកិច្ចរក្សាទំនាក់ទំនងល្អជាមួយពលករ”៕

 តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ