10/01/2015 11:24 GMT+7 Email Print Like 0

ចាប់បានសញ្ញាពីប្រអប់ខ្មៅរបស់យន្តហោះ AirAsia QZ8501

មជ្ឈដ្ឋានមន្ត្រីឥណ្តូនេស៊ីបានជូនដំណឹងនាថ្ងៃទី៩​ ខែមករា ឆ្នាំ២០១៥ថា ក្រុម​ស្វែងរ​ក​និង​ជួយ​សង្គ្រោះ​របស់​ប្រទេស​នេះ ចាប់​បានសញ្ញា “ping” ចេញពីប្រអប់ខ្មៅនៃយន្តហោះមានស្លាក់លេខ QZ8501 របស់ក្រុមហ៊ុន​អាកាស​ចរណ៍ AirAsia​ ដែលធ្លាក់នៅសមុទ្រ Java នាថ្ងៃទី២៨ធ្នូកន្លងទៅ។ តាមលោក SantosoSayogo អ្នកសង្កេតការណ៍​នៃ​គណៈកម្មការសុវត្ថិភាពគមនាគមន៍ជាតិ (NTSC)ឥណ្ឌូនេស៊ីថា ដូចជាប្រអប់ខ្មៅនេះមិន​ស្ថិត​​នៅ​កន្ទុយ​យន្ត​ហោះឡើយ។ នាបច្ចុប្បន្នអ្នកមុជទឹក កំពុងខំ​ប្រឹង​ប្រែង​កំ​ណត់​ទី​តាំង​របស់​ប្រអប់​ខ្មៅ​នេះ​។​ កន្ទុយ​យន្ត​ហោះ​ត្រូវបានរកឃើញនាថ្ងៃទី៧មករា នៅបាតសមុទ្រJava មានចំងាយពីកន្លែង ដែល​យន្ត​ហោះ​បាត់ខ្លួន​ប្រហែល​ ៣០ គីឡូម៉ែត្រ៕

​​​​​​​​                                                                         ​​  ​​ ​            ​      ​​​​  ​​​​​  តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ