02/05/2016 09:19 GMT+7 Email Print Like 0

ចម្រុះពណ៌នៃពិធីបុណ្យ Carnaval Ha Long ២០១៦


ឈូតសម្ដែងមួយនៃ Carnaval Ha Long ២០១៦ (រូបថត៖qtv.vn)

នាយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុង Ha Long ខេត្ត Quang Ninh ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅកម្មវិធី Carnaval Ha Long ២០១៦ ក្រោមប្រធានបទ “ប្រមូលផ្ដុំនិងរីករាលដាល”។ ដោយមានការចូលរួមរបស់តារាសម្ដែង តារាចម្រៀង តារាម៉ូដចំនួន១ពាន់៦រយរូបនិងប្រជាជនមកពីបណ្ដា តំបន់។លោកស្រី Vu Thi Thu Thuy អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានសង្កត់ធ្ងន់ថា៖ “តាមរយៈការរៀបចំចំនួន៩លើក Carnaval Ha Long បានក្លាយទៅជាពាណិជ្ជសញ្ញានៃផ្នែកទេសចរណ៍ខេត្ត Quang Ninh ដោយរួមចំណែកឧទ្ទេសនាមជាមួយមិត្តភក្តិនៅក្នុងនិងក្រៅប្រទេសអំពីទឹកដី មនុស្ស Quang Ninh អំពីកេរ្តិ៍ដំណែលឈូងសមុទ្រ Ha Long។​​ ឆ្ពោះទៅការកសាងខេត្ត Quang Ninh ក្លាយទៅជាខេត្ត មានរចនាសម្ព័ន្ធ
សេដ្ឋកិច្ចសេវាកម្មឧស្សាហកម្ម ជាមជ្ឈមណ្ឌលទេសចរណ៍មានគុណភាពខ្ពស់នៃតំបន់និងអន្តរជាតិ កម្មវិធី Carnaval Ha Long ២០១៦ នឹង បន្សល់ទុកមកនូវការចាប់អារម្មណ៍មិនអាចបំភ្លិចបានចំពោះប្រជាជននិងភ្ញៀវទេសចរ”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ