02/01/2021 15:44 GMT+7 Email Print Like 0

ចក្រភពអង់គ្លេសបន្តផ្តល់ពន្ធអនុគ្រោះ GSP សម្រាប់ទំនិញដែលនាំចូលពីវៀតណាម

ដូច្នេះទំនិញដែលនាំចេញពីវៀតណាមទៅទីផ្សារ UK មានសិទ្ធិទទួលបានពន្ធអនុគ្រោះ GSP នៅពេលដែលសហគ្រាសនាំចូលបង្ហាញទម្រង់បែបបទ C/O គំរូ A តាមកំណត់។

យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម សេចក្តីប្រកាសជាផ្លូវការរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស (UK) បានបញ្ជាក់ថា វៀតណាមនៅតែបន្តស្ថិតនៅក្នុងបញ្ជីប្រទេសដែលទទួលបានពន្ធគ្រោះ GSP របស់ UK។ ដូច្នេះទំនិញដែលនាំចេញពីវៀតណាមទៅទីផ្សារ UK មានសិទ្ធិទទួលបានពន្ធអនុគ្រោះ GSP នៅពេលដែលសហគ្រាសនាំចូលបង្ហាញទម្រង់បែបបទ C/O គំរូ A តាមកំណត់។
សូមគូសបញ្ជាក់ថា UK គ្រាន់តែទទួលយកលិខិតបញ្ជាក់ប្រភពដើម យោងទៅតាមយន្តការសហភាពអឺរ៉ុបដែលអនុញ្ញាតឱ្យអ្នកនាំចេញបញ្ជាក់ប្រភពទំនិញរបស់ខ្លួន (REX) ដែលបានចេញមុនកាលបរិច្ឆេទ ថ្ងៃទី ១ មករា ឆ្នាំ ២០២១ សម្រាប់ទំនិញដែលនាំចូលទីផ្សារ UK ក្នុងរយៈពេល ១២ ខែ ក្រោយពីថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ