09/07/2015 10:19 GMT+7 Email Print Like 0

ចក្ខុវិស័យរួមវៀតណាម-អាមេរិក៖ធ្វើស៊ីជំរៅថែមទៀតនូវទំនាក់ទំនងដៃគូយូរអង្វែង


ចក្ខុវិស័យរួមវៀតណាម-អាមេរិក៖ធ្វើស៊ីជំរៅថែមទៀត ទំនាក់ទំនងដៃគូយូរអង្វែ

ចក្ខុវិស័យរួមវៀតណាម-អាមេរិក៖ធ្វើស៊ីជំរៅថែមទៀតទំនាក់ទំនង​ដៃ​គូយូរអង្វែង។ នេះគឺជាខ្លឹមសារនៃសេចក្ដី​​​ថ្លែងការណ៍រួមវៀតណាម-អាមេរិក​ ដែលបានចុះហត្ថលេខានាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ក្នុងឱកាសអគ្គលេខាបក្សកម្មុយនីស្ត​វៀតណាមលោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិក​ពីថ្ងៃទី៦ដល់ថ្ងៃទី១០ កក្កដា។ សេចក្ដីថ្លែងការណ៍បានលើកច្បាស់ថា៖ ភាគីទាំងពីរសន្យាជំរុញខ្លាំងកិច្ចសហប្រតិបត្តិការនៅកំរិតថ្នាក់ទ្វេភាគីនិងពហុភាគី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីររួមចំ​ណែក​ចូលក្នុងសន្តិសុខ​ ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងសម្បូររុងរឿងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក​និងនៅ​លើ​ពិភពលោក។
 

ភាគីទាំងពីរបានឯកភាពបង្កើនទំនាក់ទំនងនយោបាយនិងការទូត បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងបើកទូលាយ​ការពិគ្រោះយោបល់ទ្វេភាគី ដើម្បីបង្កើនទំនុកទុកចិត្តនិងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ…លៗ។ ប្រទេសទាំងពីរក៏បានកត់សម្គាល់នូវ​​ជោគជ័យរបស់​សហគមន៍​ជន​វៀត​ណាម​នៅអាមេរិក និងការរួមវិភាគទាន​របស់គេចំពោះការអភិវឌ្ឍន៍របស់វៀតណាមនិងអាមេរិក។ វៀតណាមនិងអាមេរិកបានអះអាងជាថ្មីម្តង់ទៀតអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិនិងសន្តិសុខ។

វៀត​ណាមនិងអាមេរិក ឯកភាពបង្កើនការរួមសហការជាមួយភាគីទាក់ទិននានាដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វីក ( TPP) លើ​គ្រប់​ជ្រុងជ្រោយ។          ភាគីទាំងពីរបន្តគាំទ្រការជំរុញនិងការពារសិទ្ធិមនុស្ស និងគាំទ្រការរក្សា​ជំនួបសន្ទនាយ៉ាងសកម្ម ស្មោះត្រង់ កសាងសិទ្ធិមនុស្ស ដើម្បីបង្កើនការយល់ដឹងអំ​ពី​គ្នាទៅវិញទៅមក និងបង្រួញ​គម្លាតនៃគារខុសប្លែកពីគញនា​។​ វៀតណាមនិងអាមេរិកសន្យាបង្កើនកិច្ច​សហប្រតិបត្តិការនៅវេទិការតំបន់។          ប្រទេសទាំងពីរសង្កត់ធ្ងន់ទៅលើការចាំបាច់ លើកដំកើងសិទ្ធិសេរីភាព​​​នាវា​ចរណ៍​ និងអាកាសចរណ៍ដែលបានអន្តរជាតិទទួលស្គាល់ សន្តិសុខនិង​សុវត្ថិភាព​នាវាចរណ៍ ​រាំងស្កាត់​រាល់អំពើបង្កើនភាពតានតឹង ធានារាល់​សកម្មភាព​សមស្របជាមួយ​ច្បាប់​អន្តរជាតិ។ ភាគីទាំងពីរក៏មានបណ្ដាកិច្ចព្រមព្រៀងនិងការព្រមព្រៀងជា​មួយគ្នា ដើម្បីរួមវិភាគទានចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី វៀត​ណាមនិង​អាមេរិក បង្កើតគ្រឹះដ្ឋានសំខាន់ សំរាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ