23/09/2015 10:47 GMT+7 Email Print Like 0

ចក្ខុវិស័យថ្មីក្នុងទំនាក់ទំនងវៀតណាម - ជប៉ុន

ទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន (ចាប់ពីថ្ងៃទី ១៥ - ១៨ ខែកញ្ញា ឆ្នាំ២០១៥) របស់លោកអគ្គលេខាធិការបក្សង្វៀនភូត្រុង  តបតាមសេចក្តីអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី Shinzo Abe បានបើកចេញនូវចក្ខុវិស័យថ្មីមួយសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ស៊ីជម្រៅរវាងប្រទេសទាំងពីរដោយសន្តិភាពនិងវិបុលភាពនៅទ្វីបអាស៊ី។

លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abeទទួលស្វាគមន៍ លោកអគ្គលេខាធិការបក្សង្វៀនភូត្រុង។
រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ពិធីទទួលស្វាគមន៍លោកអគ្គលេខាធិការបក្សង្វៀនភូត្រុងបានរៀបចំយ៉ាងមហោឡារិកនៅអគារទទួលភ្ញៀវជាតិ Akasaka នៅទីក្រុង Tokyo ។ រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខាធិការបក្ស ង្វៀនភូត្រុង ជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី Shinzo Abe។
រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 លោកអគ្គលេខាធិការបក្ស ង្វៀនភូត្រុង និង លោកនាយករដ្ឋមន្ត្រី Shinzo Abe ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើបណ្តាឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។។ រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន លោកអគ្គលេខាធិការបក្ស ង្វៀនភូត្រុងបានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី Shinzo Abe អញ្ជើញចូលគាល់ព្រះមហាក្សត្រជប៉ុន Akihito ជួបពិភាក្សាការងារជាមួយលោកប្រធានព្រឹទ្ធសភា Masaaki Yamazaki លោកប្រធានសភាជាន់ទាប Tadamori Oshima និងទទួលជួបលោករដ្ឋមន្ត្រីការបរទេស Fumio Kishida មកសម្តែងការគួរសម។

លោកអគ្គលេខាធិការបក្ស ង្វៀនភូត្រុងក៏បានជួបតំណាងនៃបណ្តាស្រទាប់សង្គមនិងបណ្តាបក្សនយោបាយធំៗ នៃប្រទេសជប៉ុន ជួបជុំជាមួយសហគមន៍អាជីវកម្មនិងថ្នាក់ដឹកនាំនៃបណ្តាសម្ព័ន្ធសេដ្ឋកិច្ចធំៗ អញ្ជើញទៅទស្សកិច្ចនៅខេត្ត Kanagawa។

តាមរយៈ បណ្តាការជួបពិភាក្សាការងារ ការជួបសវនាការ និងការជួបជុំនានា ភាគីទាំងពីរបានអះអាងយកចិត្តទុកដាក់លើទំនាក់ទំនងទ្វេភាគី រួមគ្នាខិតខំប្រឹងប្រែងជំរុញគ្រប់ជ្រុងជ្រោយនិងធ្វើស៊ីជំរៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរ។


លោកអគ្គលេខាធិការបក្ស ង្វៀនភូត្រុង អញ្ជើញចូលគាល់ព្រះមហាក្សក្រជប៉ុន Akihito ។
រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាធិការបក្ស ង្វៀនភូត្រុង ជួបសវនាការជាមួយលោកប្រធានព្រឹទ្ធសភាជប៉ុន Yamazaki Masaaki។
រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាធិការបក្ស ង្វៀនភូត្រុង ជួបសវនាការជាមួយលោកប្រធានសភាជាន់ទាបជប៉ុន Oshima Tadamori។
រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 លោកអគ្គលេខាធិការបក្ស ង្វៀនភូត្រុង ទទួលជួបលោករដ្ឋមន្ត្រីការបរទេសជប៉ុន Fumio Kishida.។
រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅ និងឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ ជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ចាត់ទុកថានេះគឺជាមូលដ្ឋានសំខាន់ៗក្នុងទំនាក់ទំនងរវាងវៀតណាម - ជប៉ុន ដោយចំណុចសំខាន់ទាំងបីគឺការតភ្ជាប់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ តភ្ជាប់រវាងសមត្ថភាពផលិតកម្មនិងតភ្ជាប់ប្រភពពលកម្ម។
ភាគីទាំងពីរបានឯកភាពបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ទៀត ក្នុងនោះរួមមានវិស័យវប្បធម៌ ជួបប្រាស្រ័យប្រជាជន អប់រំ - បណ្តុះបណ្តាល វិទ្យាសាស្ត្រ - បច្ចេកវិទ្យា សន្តិភាពការពារជាតិ...ភាគីទាំងពីរអះអាងបន្តការសហការយ៉ាងជិតស្និទ្ធក្នុងបណ្តាវេទិការអន្តរជាតិនិងតំបន់អំពីបណ្តាបញ្ហាដែលប្រទេសទាំងពីរយកចិត្តទុកដាក់។

ក្នុងឳកាសទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីប្រកាសអំពីចក្ខុវិស័យរួមក្នុងទំនាក់ទំនងវៀតណាម ជប៉ុន ឯកភាពបណ្តាទិសដៅធំៗ បណ្តាខ្លឹមសារនូវកិច្ចសហប្រតិបត្តិការដ៏ជាក់ស្តែង បង្កកម្លាំងជំរុញទំនាក់ទំនងវៀតណាម -  ជប៉ុនអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងលើគ្រប់វិស័យនៅពេលអនាគត។

ក្នុងទស្សនកិច្ចនេះ ភាគីទាំងពីរបានចុះហត្ថលេខានិងផ្លាស់ប្តូរឯកសារនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យចំនួន ១០  ជាមូលដ្ឋាន ដើម្បីជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅវៀតណាម  - ជប៉ុនកាន់តែអភិវឌ្ឍន៍ប្រកបដោយជាក់ស្តែង ប្រសិទ្ធភាពនិងស៊ីជំរៅថែមទៀត។


លោកអគ្គលេខាធិការបក្ស ង្វៀនភូត្រុង ទទួលជួប លោកប្រធានអង្គការជំរុញពាណិជ្ជកម្មបរទេសជប៉ុន Ishige Hiroyuki.។ រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខាធិការបក្ស ង្វៀនភូត្រុង ទទួលជួប លោកប្រធានស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) Tanaka Akihiko។ រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខាធិការបក្ស ង្វៀនភូត្រុង អញ្ជើញចូលរួមក្នុងវេទិការសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម ពលកម្ម​វៀតណាម - ជប៉ុនបានរៀបចំនៅខេត្ត Kanagawa ។ រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខាធិការបក្ស ង្វៀនភូត្រុង អញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍វៀតណាម “ដើម្បីវៀតណាមស្ថិតនៅចំពោះមុខ" បានរៀបចំនៅខេត្ត Kanagawa ។ រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ