30/08/2020 00:01 GMT+7 Email Print Like 0

ង្វៀន វ៉ាន់អាន (Nguyen Van An) និងដំណើរសាយតម្លៃសកម្ម នៃសៀវភៅ​សម្រា​ប់​សហគមន៍

អាន​សៀវភៅ​ពិត​ជា​ប្រធាន​បទ​មិន​ថ្មី​ណាស់ណាទេ​ ប៉ុន្តែ​ដើម្បី​នាំ​តម្លៃ​បញ្ញា​ពីចេញ​ប្រភព​​សៀវភៅ​ទាំងឡាយ​ចូលមក​​សកម្មភាព​​ជីវិត​ បែរជា​​ប្រធាន​បទ​មួយ​តែង​ថ្មី​ជានិច្ច​។​ បង​ង្វៀន ​វ៉ាន​អាន (Nguyen Van An) ​រួម​​នឹង​គម្រោងការ​សៀវភៅ​​និង​សកម្មភាព ​បាន​អនុវត្ត​គោលដៅ​នោះ បង្កើត​ទំនុក​ចិត្ត​សម្រាប់​ស្រទាប់​​​យុវ​វ័យ​ម្ចាស់​ការ​ មាន​បញ្ញា​និង​ហ៊ាន​ធ្វើ ​ដើម្បីកសាង​​សង្គមមួយល្អ​​ប្រពៃ​ជាង​។ ជាមួយ​​នឹង​ការ​រួម​ចំណែក​នោះ បង​ង្វៀន​ វ៉ាន់​អាន​ (Nguyen Van An) នៅ​ជា​​តួអង្គមួយ​​ក្នុ​ងចំណោម​តួអង្គ ​ដែល​មាន​អាយុ​ក្រោម​៣០​ឆ្នាំ បាន​ទស្សនាវដ្តី​ Forbes ​ជ្រើស​រើស​​ជា​តួអង្គ​របស់​ឆ្នាំ​២០២០។​

នៅបរិយាកាសមួយក្នុងសៀវភៅទាំងឡាយ ង្វៀង វ៉ាន់អាន (Nguyen Van An) ចែករំលែកជាមួយយើងខ្ញុំ អំពីព្រឹត្តិការណ៍ដែលជា​គម្រោងការសៀវភៅនិងសកម្មភាព អនុវត្តនាឆ្នាំ២០២០។ បងបានដាក់គោលដៅនឹងបង្កើតក្លឹបសៀវភៅចំនួន១០០០ នៅលើប្រទេសវៀតណាម ហើយបើកទូលាយសកម្មភាពនេះទៅកាន់ប្រទេសដែលកំពុងតែអភិវឌ្ឍន៍។ សព្វថ្ងៃក្រៅពី តួនាទីជា CEO នៃគម្រោងការ បងអាន (An) កំពុងទទួលបន្ទុកតួនាទីជានាយករង នៃសមាគម​ថ្នាក់ដឹកនាំវ័យក្មេង​ពិភពលោក (តំណាងប្រចាំនៅប្រទេសវៀតណាម) នាំយកចំណងចិត្តរបស់ខ្លួន ដើម្បីបំផុសគំនិតសម្រាប់មនុស្សគ្រប់គ្នា រួមអានសៀវភៅ ម្នាក់ៗសុទ្ធតែមានស្មារតីបំពេញចំណេះវិជ្ជាសម្រាប់ខ្លួន ដើម្បីក្លាយជាពលរដ្ឋសកម្ម ទឹកដីទើបនឹងមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍ថែមទៀត។
 

ង្វៀង វ៉ាន់អាន (Nguyen Van An) ទទួលបានពានរង្វាន់លេខមួយ ផ្នែក “អង្គការអប់រំដែលមានឥទ្ធិពល និងសាយតម្លៃសកម្ម សម្រាប់សហគមន៍នាឆ្នាំ២០១៨” រង្វាន់លើកទឹកចិត្តនៃការប្រឡង “យុវជនច្នៃប្រឌិត​ឆ្នាំ២០១៧” រៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍ចីរភាព (CSDS)  ប្រគល់ជូន។

កើតឆ្នាំ១៩៩០ ង្វៀង វ៉ាន់អាន (Nguyen Van An) ជាអតីតនិស្សិតផ្នែកអេឡិកត្រូនិកទូរគមនាគមន៍ សកល​វិទ្យាល័យពហុផ្នែកហាណូយ។ ពេល​កំពុងរៀននៅឆ្នាំទី៣ បងអាន (An) តែងមានអារម្មណ៍កង្វះថាមពល ដោយ​សារការសិក្សាក្នុងបរិស្ថានខាងវិស័យបច្ចេកទេស សោះកក្រោះផង មិនមែនភាពរីករាយផង។ បងអាន (An) ចង់ធ្វើប្រការអ្វីមួយធំធេងជាង ដើម្បីបម្លាស់ខ្លួនឯង។

ចិត្តប៉ិនប៉ងផ្លាស់ប្តូរនោះ បានជំរុញឱ្យបងអាន  (An) បញ្ចេញសកម្មភាព។ រួមជាមួយមិត្តភក្តិ៤នាក់ បងបានបង្កើតក្លឹបសៀវភៅជាមួយនឹងសកម្មភាព រត់កាត់ប្រទេសពីក្រុងហាណូយ - សាយហ្គន ដើម្បីសាទរគាំទ្រចលនាអានសៀវភៅ។ ក្លឹបសៀវភៅ ប្រសូតចេញដំបូងនៅសកលវិទ្យាល័យពហុផ្នែកហាណូយ បង្កើតបានជាទម្លាប់អានសៀវភៅនិងស្មារតីសកម្មភាពមួយ សម្រាប់សិស្សានុសិស្ស និស្សិត។ បន្ទាប់នោះ ក្លឹបបានបើកទូលាយទៅកាន់ក្រុងធំចំនួនបួនរបស់ប្រទេសវៀតណាមគឺ ក្រុងហាណូយ ក្រុងថៃង្វៀន (Thai Nguyen) ក្រុងហ្វេ និងក្រុងហូជីមិញ។



បងង្វៀន វ៉ាន់អាន (Nguyen Van An) មនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង៣០នាក់ ដែលមានអាយុក្រោមពី៣០ឆ្នាំ បានទស្សនាវដ្តី Forbes វៀតណាម ជ្រើសរើសជាតួអង្គគំរូ នៃឆ្នាំ២០២០ ...។


... ហើយសព្វថ្ងៃបងជា CEO គម្រោងការសៀវភៅនិងសកម្មភាព ទីកន្លែងដែលបងនិងសហការី បានកសាងទម្រង់រូបភាព LLB សៀវភៅនិងសកម្មភាពនៅសកលវិទ្យាលស័យ ឧត្តមសិក្សា និងវិទ្យាល័យ។


បង ង្វៀន វ៉ាន់អាន (Nguyen Van An) និងសហការីវ័យក្មេង នៃគម្រោងការសៀវភៅនិងសកម្មភាព។ រូបថត៖ ឯកសារ


បងង្វៀន វ៉ាន់អាន (Nguyen Van An) ចែករំលែកចំណូលចិត្តជាមួយនិស្សិតដែលអញ្ជើញចូលរួមគម្រោងការសៀវភៅនិងសកម្មភាព នៅទីក្រុងហូជីមិញ។ រូបថត៖ ឯកសារ


លោកគ្រូអ្នកគ្រូនិងបងង្វៀន វ៉ាន់អាន (Nguyen Van An) ថតរូបអនុស្សាវរីយ៍ នៅសិក្ខាសាលា “គ្រូបង្រៀននឹងសិស្ស” ក្នុងប្រឹត្តិការណ៍ Gala សៀវភៅនិងសកម្មភាពនាឆ្នាំ២០១៩។ រូបថត៖ ឯកសារ


ជាមួយនឹងចំណងចិត្តរបស់ខ្លួន បងង្វៀន វ៉ាន់អាន (Nguyen Van An) ក៏ទទួលបានការរាប់អានស្រឡាញ់នៃវាគ្មិនល្បីៗ ត្រៀមរួមដំណើរជាមួយគម្រោងការសៀវភៅនិងសកម្មភាពដូចជា៖ សាស្រ្តាចារ្យ ង្វៀន ឡឹនយុង (Nguyen Lan Dung) (អតីតប្រតិភូរដ្ឋសភា)។ រូបថត៖ ឯកសារ


ដោយវិធីសាស្រ្តារៀបចំច្នៃប្រឌិត គម្រោងការរបស់បងង្វៀន វ៉ាន់អាន (Nguyen Van An) បានសាយតម្លៃពិតប្រាកដទៅកាន់មិត្តអ្នកអានជាច្រើន។ រូបថត៖ ឯកសារ


បង ង្វៀន វ៉ាន់អាន (Nguyen Van An) និងសមាជិកក្លឹបសៀវភៅនិងសកម្មភាព នៅខេត្តហាយភង់ (Hai Phong)។ រូបថត៖ ឯកសារ


គម្រោងការសៀវភៅនិងសកម្មភាព បានអុជពន្លឺ បង្កើតជាចលនាអានសៀវភៅខ្លាំងពូកែនៅសហគមន៍។ រូបថត៖ ឯកសារ
 

ចំណុចថ្មីនៃក្លឹបសៀវភៅនិងសកម្មភាព គឺមិនជូនសៀវភៅដោយឥតតម្លៃ តែបង្កើតទូសៀវភៅដោយឥតតម្លៃ ដើម្បីយុវវ័យអញ្ជើញមកអាន។ សព្វថ្ងៃគម្រោងការសៀវភៅនិងសកម្មភាព បង្កើតក្លឹបចំនួន១៤៧ ប្រចាំនៅតាមខេត្តក្នុងប្រទេសចំនួន២៦។ បងង្វៀង វ៉ាន់អាន (Nguyen Van An) ក៏បានបណ្តុះបណ្តាលបណ្តាញអ្នកគ្រប់គ្រងក្លឹបសៀវភៅនៅតាមខេត្ត ហ្វឹកហាត់ជូនប្អូនៗក្លាយជាកក្តាស្នូលសាយបំផុសគំនិតអានសៀវភៅ នៅតាមមូលដ្ឋាន ទីកន្លែង ដែលខ្លួនកំពុងរស់នៅ។

ឆ្នាំ២០១៨ ពេលក្រុមយុវជននៃប្រទេស Bhutan  អញ្ជើញមកដល់ក្រុងហាណូយ ចូលរួមសន្និសីទនៃសហព័ន្ធថ្នាក់ដឹកនាំវ័យក្មេងពិភពលោក ក្នុងនាមជានាយករង តំណាងឱ្យប្រទេសវៀតណាម ង្វៀន វ៉ាន់អាន (Nguyen Van An) បានចែករំលែកទម្រង់រូបភាពនេះ ទៅកាន់មិត្តភក្តិអន្តរជាតិ ហើយបានមិត្តយុវជនប្រទេស Bhutan ដាក់បញ្ហានាំយកគម្រោងការសាយទៅកាន់ប្រទេសពួកគាត់។

ក្រៅពីសកម្មភាពពាក់ព័ន្ធដល់ការបង្កើតជាទម្លាប់អានសៀវភៅនិងស្មារតីសកម្មភាពសម្រាប់មិត្តយុវវ័យ គម្រោងការនៃបងអាន (An) ក៏បានរៀបចំការប្រឡងជាច្រើន ដែលមានតម្លៃក្នុងសហគមន៍ដូចជា៖ សកម្មភាពដើម្បីប្រភពទឹក Run to Connect រត់ដើម្បីវប្បធម៌អានសៀវភៅ ប្រគល់ជូនសៀវភៅសប្បុរសធម៌ ដំណើរសៀវភៅមួយលានក្បាល អានសៀវភៅបំពេញប្រាថ្នារដូវកាលទី៤ជាដើម ...។

 

គម្រោងការសៀវភៅនិងសកម្មភាព សព្វថ្ងៃមានសមាជិកសកម្មភាពលើទូទាំងប្រទេសចំនួន៥០០០នាក់ រួមវិភាគទានខាងសៀវភៅបានចំនួន៨៦.៧២១ក្បាល បម្រើជូនសិស្ស និស្សិត អានសៀវភៅដោយឥតតម្លៃជាង៣០០.០០០នាក់ កម្ចីសៀវភៅនៅតាមក្លឹបចំនួន៣៤៦.៥៣៧លើក  រៀបចំព្រឹត្តិការណ៍ចំនួន ១៦៤៨លើក យុទ្ធនាការ១២០.០០០លើកជាដើម។

ក្នុងនាមជាអ្នកដឹកនាំ និងតម្រង់ទិសយុទ្ធសាស្រ្ត បងង្វៀង វ៉ាន់អាន (Nguyen Van An) បានអុជពន្លឺនិងគុណឡើងនូវសកម្មភាពនៃមិត្តយុវវ័យដែលកំពុងខិតខំសិក្សា មានបញ្ញានិងហ៊ានធ្វើខ្លាំង ដើម្បីរួមចំណែកកំណសង្គមមួយល្អប្រពៃជាង។

ជាមួយនឹងចំណងចិត្តនៃ CEO ម្នាក់ នាំយកសៀវភៅទៅកាន់សហគមន៍ បងង្វៀង វ៉ាន់អាន (Nguyen Van An) ទទួលបានការរាប់អានស្រឡាញ់ នៃវាគ្មិនរួមដំណើរនឹងគម្រោងការដូចជា៖ សាស្រ្តាចារ្យ ផាន វ៉ាន់ទ្រឿង (Phan Van Truong) (អតីតទីប្រឹក្សារដ្ឋាភិបាលបារាំង) សាស្រ្តាចារ្យ ង្វៀន ឡឹនយុង (Nguyen Lan Dung) (ប្រតិភូរដ្ឋសភា) បណ្ឌិត ង្វៀន ម៉ាញហុង (Nguyen Mai Hung) (CEO ក្រុមហ៊ុនសៀវភៅថៃហា - Thai Ha) បង ត្រឹន បាំងវៀត (Tran Bang Viet) (អគ្គនាយកក្រុមហ៊ុន Dong A Solutions) បង ង្វៀន មិញធ្វឹន (Nguyen Minh Thuan)  (ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថាន CEO វៀតណាម) ជាដើម។ នេះជា​អ្នកដែលរួមឧបត្ថម្ភនិងគាំទ្រ បង ង្វៀង វ៉ាន់អាន (Nguyen Van An) រួមនឹងគម្រោងការសៀវភៅនិងសកម្មភាពរបស់បង បានសាយភាយទូលំទូលាយនៅសហគមន៍។

ជាមួយនឹងសារដំណឹង “សកម្មភាព វិន័យ មិនបោះបង់” ង្វៀង វ៉ាន់អាន (Nguyen Van An) ស្ថាបនិកគម្រោងការសៀវភៅនិងសកម្មភាព មានជំហានវែង បង្កើតជាចលនាអានសៀវភៅនៅសហគមន៍។ គម្រោងការសៀវភៅនិងសកម្មភាព ក្រោមការប្រតិបត្តិការនៃ CEO ង្វៀង វ៉ាន់អាន (Nguyen Van An) ដូចជា៖ “ចំណត់” សៀវភៅមួយ ជាទីកន្លែងក្រុម “រថយន្ត” ដឹកជញ្ជូនសៀវភៅចេះតែធ្វើដំណើរទៅ ពេលឈប់ចត់បែរជានាំយកនូវចំណេះវិជ្ជាសម្រាប់មនុស្សគ្រប់រូប។ ជូនអំណោយវិជ្ជាដ៏មានតម្លៃ សម្រាប់យុវជនដែលព្រមទទួលស្គាល់ ដើម្បីកំណសកម្មភាពទៅអនាគត៕

អត្ថបទ៖ ត្រឹនវឹន រូបថត៖ វៀតគឿង និងឯកសារ


បណ្តាអត្ថបទបានផ្សាយ