23/04/2016 10:24 GMT+7 Email Print Like 0

ឃ្លាំមើលការងារត្រៀមរៀបចំបោះឆ្នោតសមាជិករដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន


ឃ្លាំមើលការងារត្រៀមរៀបចំបោះឆ្នោតសមាជិករដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន

នាថ្ងៃទី២១ ខែមេសា ឆ្នាំ​២០១៦ ក្រុមការងារនៃគណៈកម្មាធិការរណសិរ្សមាតុភូមិ​វៀតណាម ដឹកនាំ​ដោយ​អនុប្រធាន​គណៈកម្មាធិការ​ លោក Nguyen Van Pha បាន​អនុវត្តការ​ងារឃ្លាំមើល ស្ថានភាព​អនុវត្ត​ការងារ​បោះឆ្នោត​សមាជិក​សភា នីតិកាល​ទី១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់​ថ្នាក់ អាណត្តិ ២០១៦-២០២១ នៅ​ខេត្ត Tra Vinh (ភាគ​ខាងត្បូងវៀតណាម)។ នៅទីនេះ លោក Nguyen Van Pha បាន​ស្នើអោយ​ខេត្ត Tra Vinh ត្រូវ​ប្រមូលផ្តុំអនុវត្តការងារត្រួត​ពិនិត្យ ឃ្លាំមើលលើគ្រប់​ជ្រុងជ្រោយនៃការងារ​បោះឆ្នោត។ ទន្ទឹម​នឹង​នោះ ត្រូវបង្កលក្ខណះល្អបំផុតចំពោះ​បេក្ខជន ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ដើម្បី​ចលនា​ការបោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​តាមច្បាប់។

​នាថ្ងៃនេះដែរ ក្រុមការងារឃ្លាំមើល និងត្រួតពិនិត្យនៃគណៈកម្មាធិការ​អចិន្ត្រៃយ៍ រដ្ឋសភាវៀតណាម ដឹកនាំ​ដោយ​លោក Phan Xuan Dung សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា បាន​ទៅត្រួត​ពិនិត្យការ​ងារ​រៀប​ចំបោះ​ឆ្នោត​សមាជិកសភា នីតិកាលទី១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជន​គ្រប់ជាន់​ថ្នាក់ អាណត្តិ ២០១៦-២០២១ នៅខេត្ត Vinh Long (ភាគខាងត្បូងវៀតណាម)​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ