12/10/2018 11:30 GMT+7 Email Print Like 0

គ្រោះរញ្ជួយដីរលកយក្សស៊ូណាមីនៅឥណ្ឌូណេស៊ី៖ ការខិត​ខំប្រឹងប្រែង​ចុង​ក្រោយ​ដើម្បីស្វែងរកជនរងគ្រោះ


 គ្រោះរញ្ជួយដីរលកយក្សស៊ូណាមីនៅឥណ្ឌូណេស៊ី

នាថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៨ កងកម្លាំងជួយសង្គ្រោះបានខិតខំប្រឹងប្រែង ដើម្បីស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួនដោយគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ នៅខេត្ត Sulawesi ដែលធ្វើឲ្យមនុស្សចំនួន 2045 នាក់ត្រូវស្លាប់។ យោងតាមប្រមុខកងកម្លាំងជួយសង្គ្រោះនិងស្វែងរកឥណ្ឌូនេស៊ី (SAR) នៅទីក្រុង Palu លោក Bambang Suryo បានឲ្យដឹងថា យុទ្ធសាស្ត្រស្វែងរកជនរងគ្រោះនឹងបញ្ចប់នារសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៨ (តាមម៉ោងតំបន់)។ ទន្ទឹមនឹងនេះ សកម្មភាពជួយសង្គ្រោះមនុស្សធម៌នៅតែត្រូវបានអនុវត្តន៍នៅតំបន់ដែល​រង​ផលបះពាល់។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាប្រជាជនប្រមាណ 200000 នាក់ត្រូវការជំនួយមនុស្សធម៌នៅ Palu ខណៈដែលពួកគេខ្វះ ទឹកស្អាត និង ថ្នាំពេទ្យជាដើម។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres គ្រោងនឹងធ្វើទស្សនកិច្ចនៅតំបន់ដែលរងការបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅខេត្ត Sulawesi នៅចុងសប្តាហ៍នេះផងដែរ៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ