03/05/2018 14:37 GMT+7 Email Print Like 0

គ្រូបង្រៀនឆ្នើម - តន្រ្តីការិនី​ផាមធ្វីហ្វ័ន​ (Pham Thuy Hoan) និង​សម្លេង​ពិណចិន​ឥត​ព្រំដែន​

មាន​និស្ស័យ​នឹង​ពិណ​ចិន​ដោយ​ចៃដន្យ​ តាំងពី​អាយុ​​១៤​ឆ្នាំ​ រហូត​ដល់អាយុ​​​ជាង​៦០​ឆ្នាំ​ប្លាយ​ សិល្បការិនី​ឆ្នើម​ - ​តន្រ្តីការិនី​ផាម​ធ្វី​ហ្វ័ន​ (Pham Thuy Hoan) រួម​ជាមួយ​​​​ពិណចិន​​ ទៅ​សម្តែង​នៅ​ប្រទេស​នានា​​​លើពិភពលោក​។ តាំង​ចិត្តស្មោះ​​​និង​​សមត្ថភាព​របស់​ខ្លួន​ លោក​ស្រី​​បាន​សំភីរួម​​ចំណែក​យ៉ាង​​ច្រើន​​ក្នុង​ការ​ងារ​បង្រៀន​ ឧទ្ទេសនាម​​ពិណ​ចិន​នៅ​​​វៀតណាម​ ដល់​​​មហាជន​។​

ចុង​ខែធ្នូ​ ឆ្នាំ​២០១៧ ដំណឹង​ល្អ​ចូលរួមចលនា​​អ្នក​លេង​ពិណ​ចិន ​នៅទីក្រុង​ហូជីមិញ​ ពេល​គ្រូ​បង្រៀន​ឆ្នើម​ - តន្ត្រីការិនី​ផាម​ធ្វី​ហ្វ័ន​ (Pham Thuy Hoan) សហការ​ជាមួយ​សិល្បការិនី​​ពិណ​ខ្លោក ​វឹន​អាញ​ (Van Anh) បង្កើត​ឆាក​លេង​ពិណចិន​ដំបូង ​ក្នុង​​សារមន្ទីរ​​រូប​សំណាក​វៀតណាម ​នៅ​ខណ្ឌ១០។ នេះជា​លទ្ធផលនៃក្តី​ស្រឡាញ់​​និង​ចិត្ត​ស្មោះស្ម័គ្រ​ ​ដែល​តន្រ្តីការិនីមាន​​​ស្រុក​កំណើតនៅ​ខេត្ត​ណាម​ឌិញ​ (Nam Dinh) បាន​ផ្តល់​ពេល​វេលា​មួយ​ជីវិត​ទៅ​លើ​ពិណ​ចិន​ ជាមួយ​​​​គោល​​បំណង​​នាំ​យក​​ភ្លេង​ជនជាតិ​​ សាយ​ភាយ​ទៅ​ឆ្ងាយ​ជាង​នេះទៅ​ទៀត​។​


 គ្រូ​បង្រៀន​ឆ្នើម​ - តន្ត្រីការិនី​​ផាម​ធ្វី​ហ្វ័ន (Pham Thuy Hoan)​ អ្នកមានអាយុ​ជាង​ ៦០ ឆ្នាំ​​
ផ្សារភ្ជាប់​​នឹង​ពិណ​ចិន​។ រូបថត៖ សើន​ងៀ


 ម្រាម​ដៃ​ទាំង​គូ​របស់​សិល្បការិនី​វ័យ​ចំណាស់​ លើ​ខ្សែពិណ​ចិន។
រូបថត៖ គីម​ផឿង​​


 នៅ​សារមន្ទីរ​រូបសំណាក​វៀតណាម​ គ្រូ​បង្រៀន​ឆ្នើម​ - តន្រ្តីការិនី​​​មានបំណង​ចង់​ឲ្យ​​ឆាក​​លេង​ពិណចិន​នេះ
អាច​​នាំ​ជូន​អ្នក​ស្រឡាញ់​សម្លេង​ពិណ​ចិន​ មាន​បន្ថែម​អាសយដ្ឋាន​ សម្រាប់​ការ​សម្តែង​ រួម​ប្រាស្រ័យ​​
និង​សិក្សាពី​​គ្នាទៅ​វិញទៅ​មក​។​ រូបថត៖ គី​មផឿង​​


 គ្រូ​បង្រៀន​ឆ្នើម​ - តន្រ្តីការិនី​ បាន​រួម​ចំណែក​យ៉ាង​ច្រើន​​ក្នុងការងារ​បង្ហាត់​បង្រៀន ​
និង​ឧទេ្ទសនាម​​ពិណចិន​ នៅ​វៀតណាម​ ទៅដល់​​​ទស្សនិកជន​ជាតិ​​និងអន្តរជាតិ​​។​
រូបថត៖ គី​មផឿង


 សមាជិក​ក្លឹប​សម្លេង​ចម្រៀងភូមិ​កំណើត​ បាន​​​សម្តែង​ពិណចិននៅ​ក្បែរ​រូបសំណាក​អតីត​
លោក​សាស្រ្តាត្រឹន​វ៉ាន់​ខេ (Tran Van Khe) អ្នកដែល​ធ្លាប់​ជា​អ្នក​ប្រឹក្សា​នៃ​ក្លឹប​។
រូបថត៖ គីម​ផឿង​


 គ្រូ​បង្រៀន​ឆ្នើម​ - តន្រ្តីការិនី បាន​ចូល​រួម​សម្តែង​​ពិណ​ចិន​ ក្នុង​​ព្រឹតិការណ៍វប្បធម៌​មួយ។
រូបថត៖ ឯកសារ​​ NVCC


 ឈុត​ប្រគំ​ឧបករណ៍​តន្រ្តី​ជនជាតិ​ របស់​សមាជិក​ក្លឹប​សម្លេង​ចម្រៀងភូមិ​កំណើត
ក្នុង​​វិមាន​វប្បធម៌​​ពលកម្ម​ទីក្រុង​ហូជីមិញ​។ រូបថត៖ សើន​ងៀ


 គ្រូបង្រៀន​ឆ្នើម - តន្រ្តីការិនី​​ នៅ​ក្បែរ​​រាល់​ឧបករណ៍​តន្រ្តី ​និងបង្ហាត់​​បង្រៀន​របស់​ខ្លួន​។
រូបថត៖ សើន​ងៀ​

កម្មវិធី​បាន​​ប្រព្រឹ​ត្ត ជាង​​៩០​នាទី​ ដែល​មាន​​សិល្បករ ​សិល្បការិនី លេង​ពិណចិន​​ចំនួន​៣០​នាក់ ​គ្រប់វ័យ​​​​ គ្រប់​កម្រិត​វិជ្ជា​ សម្តែង​ម្នាក់​ឯង​ សម្តែង​ឆ្លង​ឆ្លើយពី​រនាក់​ នូវ​បទ​​ភ្លេង​​ចំណាន​ៗ​ដែល​​​បាន​ចុះ​ឈ្មោះ​​។ ជាមួយ​ការ​ជំនួយ​របស់​​​សិល្បការិនី​ឆ្នើម​ - តន្រ្តីការិនី​​ធ្វី​ហ្វ័ន  (Thuy Hoan) សិល្បការិនី​ វឹន​អាញ (Van Anh) សិល្បការិនី​ហាយភឿង​ (Hai Phuong) ម៉ោង​សកម្មភាព​កាន់​តែ​អូរ​អរ​ជាង​ ពេល​កម្មវិធី​​បង្វែល​ទៅ​លេង​​ទំនុក​​លឿនរហ័ស​​ និង​សប្បាយរីក​រាយ​​។ ការ​ប្រគំឧបករណ៍​​តន្រ្តីជនជាតិ​ដូច​ជា​​ ពិណចិន ពិណខ្លោក​ ស្គរ​ជនជាតិ ចាប៉ី​ខ្សែ​បួន​ ប្រជុំ​គ្រឿង​វាយ​ ដើម្បី​សម្តែង​បាន​​បទភ្លេង​ដែល​​មាន​លក្ខណៈ​ជន​ជាតិ​ និង​ទំនើប​ដូចជា​៖ បទ​ព្រលឹង​ភូមិ​កំណើត​​ សមាគម​នាគតោ​​ Come back to Sorrento ជា​ចំណុច​ពិសេស​មួយ​។​
 

សិល្បការិនី​ - តន្រ្តីការិនី​ ផាម​ធ្វី​ហ្វ័ន​ (Pham Thuy Hoan) កើ​ត​ឆ្នាំ​១៩៤២ នៅ​ខេត្ត​ណាម​ឌិញ (Nam Dinh)​ សិក្សាអំពី​​ពិណ​​ចិន​​នៅ​សាលា​ជាតិ​តន្រ្តី​និងសិល្បៈ​​ល្ខោន​​សាយស្គន​ ដណ្តើមបាន​មេដាយ​មាស​​ទូទាំង​សាលា ​នៅឆ្នាំ​១៩៦០ បញ្ចប់​ការសិក្សា​លំដាប់ជួរ​មុខ​នៃ​ផ្នែក​​ពិណ​ចិននៅ​​ឆ្នាំ​១៩៦២​ បញ្ចប់ការសិក្សា​ផ្នែក​ខាង​តន្រ្តី​សកល​ នៅឆ្នាំ​១៩៦៣។​

បង្កើត​ទីលាន​លេង​នេះ ដោយ​គោលបំណង​នាំមក​ជូន​អ្នក​ណា​ចូល​ចិត្ត​ស្តាប់​សម្លេង​ពិណ​ចិន​ មាន​បន្ថែម​អាសយដ្ឋាន​សម្តែង​រួម​ប្រាស្រ័យ​ សិក្សា​នឹង​គ្នាទៅ​វិញទៅ​មក​។ កម្មវិធី​បម្រុង​នឹង​រៀបចំ​រៀង​រាល់​​ខែ​មួយ​លើក​​នៅសប្តាហ៍​ចុង​ខែ​។ ភ្ញៀវ​ទៅ​ទស្សនា​សារមន្ទីរ​នៅ​មាន​ឱកាស​មើល​ការ​សម្តែង​ដ៏ជក់​​ចិត្ត​នៃ​ទីលាន​លេង​នេះ” សិល្បការិនី​ឆ្នើម​ - តន្រ្តីការិនី​ធ្វី​ហ្វ័ន (Thuy Hoan) ​ចែក​រំលែក​។
 
សំឡឹងមើល​​លោក​ស្រី​ម្នី​ម្នា​ជាមួយ​នឹង​កូន​សិស្ស​តម្រៀម​ឆាក​សម្តែង ​​តុកៅ​អី​ ធ្វើដំណើរ​ទៅ​វិញទៅ​មក​ សង្កេត​មើល​រាល់ខ្សែ​ពិណ​ ឈើ​​កេះ​ជូន​ “សិល្បករ​ សិល្បការិនី” មុនពេល​ឡើង​ឆាក​សម្តែង​​ ទើប​​ដឹ​ង​​អំពី​ទឹក​ចិត្ត​ស្រឡាញ់​របស់​គ្រូបង្រៀន​ - ​តន្រ្តីការិនី​​មាន​​អាយុ​​៧៥​ឆ្នាំ ចំពោះ​ពិណ​ធំធេង​យ៉ាងណា។
 
ធ្លាប់​តំណាង​ប្រទេស​វៀតណាម​ទៅ​សម្តែង​ រួម​ប្រាស្រ័យ​វប្បធម៌​ជា​ច្រើន​លើក​នៅប្រទេសនានា​ សិល្បការិនី​ - តន្រ្តីការិនីធ្វីហ្វ័ន (Thuy Hoan) ​តែង​សញ្ជប់​សញ្ជឹង​ពី​ការ​​ខិតជិត​ ឧទ្ទេសនាម​ពិណ​ចិន​នៅ​វៀតណាម ​ផ្សាយ​ចេញ​ទៅដល់​​ទស្សនិកជនបរទេស​។​
 
ក្លឹប​សម្លេង​ចម្រៀង​ភូមិ​​កំណើត​ លោកស្រី​ជា​អ្នកបង្កើត​ក្លាយជា​ទីលាន​លេង​ឧបករណ៍​តន្រ្តី​​ជនជាតិ ដែល​​ធ្លាប់​ស្គាល់​នៅទីក្រុង​ហូជីមិញ​អំឡុង​៣៦ឆ្នាំ​កន្លងទៅ​​ហើយ​។ សព្វថ្ងៃ​ក្លឹម​មាន​សិស្សគ្រប់​វ័យ​​​ចំនួន​៥០​នាក់ មក​តាម​សិក្សា​ជា​ប្រចាំ​។​ រៀង​រាល់​​ឆ្នាំ ក្លឹប​រៀបចំ​​សម្តែង​​ចំនួន​៨ពេល ​នៅ​វិមាន​វប្បធម៌​ពលកម្មនៅ​​ខណ្ឌ​៣ ក៏ដូចជា​​ការ​រួមប្រាស្រ័យ​វប្បធម៌​ សម្តែង​នៅ​កន្លែង​ជាច្រើន​ ជាពិសេស​តែង​ឧទ្ទេសនាម​​ឧបករណ៍​តន្រ្តី​ជនជាតិ​ទៅ​ដល់​​សាលារៀន​​ជា​ទួ​ទៅ​​។​



 ក្លឹប​សម្លេង​ចម្រៀងភូមិ​កំណើត​តែង​មាន​សិស្ស​គ្រប់​វ័យ​​ចំនួន​៥០​នាក់​ មក​តាម​សិក្សាសូត្រ​ជាប្រចាំ​។
រូបថត៖ គីម​ផឿង


 គ្រូបង្រៀន​ឆ្នើម​ - តន្រ្តី​ការិនី​​ ជា​អ្នក​ទទួល​បន្ទុក​ក្លឹប​សម្លេង​ចម្រៀងភូមិ​​កំណើត​​នៅ​វិមាន​វប្បធម៌​
ពលកម្ម​ទីក្រុង​ហូជីមិញ​ផង បង្ហាត់​បង្រៀន​ពិណចិន​និង​ឧបករណ៍ជនជាតិ​
មួយ​ចំនួន​ផ្សេង​ទៀត​ផងដែរ​។​ រូបថត៖ សើន​ងៀ


 គ្រូបង្រៀន​ឆ្នើម​ - តន្រ្តី​ការិនី​​ យក​អស់​ពីកម្លាំងកាយ​ចិត្ត​ណែនាំ​ហ្មត់​ចត់​រាល់​កាយវិការ​
រាល់​តុង​ភ្លេង​ជូន​សិស្ស​របស់​ខ្លួន​។ រូបថត៖ សើន​ងៀ​


 ថ្នាក់​រៀន​ឧបករណ៍​តន្រ្តីជនជាតិ​របស់​គ្រូប​ង្រៀន​ឆ្នើម - តន្រ្តី​ការិនី​ធ្វី​ហ្វ័ន​ (Thuy Hoan)
នៅវិមាន​វប្បធម៌​ពលកម្ម​ទីក្រុង​ហូជីមិញ​។​ រូបថត៖ សើន​ងៀ​


 គ្រូបង្រៀន​ឆ្នើម​ - តន្រ្តី​ការិនី​ ណែនាំ​ក្រុម​សិក្ខា​កាម​សិក្សា​ខ្លុយ​ពក​។
រូបថត៖ សើន​ងៀ

បង្កើត​និង​ជាអ្នក​ទទួល​បន្ទុក​ក្លឹប​សម្លេង​ចម្រៀ​ងភូមិ​កំណើត​ តាំងពីឆ្នាំ​​១៩៨១​មក​ដល់​​សព្វ​ថ្ងៃ​​។ គ្រូបង្រៀន​ឆ្នើម​ -​ តន្រ្តី​ការិនី​ផាម​​ធ្វី​ហ្វ័ន (Pham Thuy Hoan) ​និពន្ធ​​សៀវ​ភៅ​​​ស្តី​អំពី​​ពិណ​ចិន១៥​ក្បាល​​ បាន​​តែង​​​តាំង​កិត្តិយស​​​គ្រូបង្រៀន​ឆ្នើម​​ឆ្នាំ​១៩៩៤​ និង​គ្រឿង​​ឥស្សរិយយស​​ដើម្បិ​បុព្វហេតុ​​អប់​រំ​ឆ្នាំ​១៩៩៥។

ជា​កូន​ស្រី​របស់​គ្រូបង្រៀន​ឆ្នើម​ - តន្រ្តី​ការិនី​​ធ្វីហ្វ័ន​ (Thuy Hoan) បាន​អ្នក​ម្តាយ​បង្រៀន​លេង​​ពិណ​តាំងពី​អាយុ៥ឬ៦​ឆ្នាំ ​​ជាមួយ​ដំណើរ​​ការ​​ហ្វឹក​ហាត់​​មិនឈប់​​ឈរ​ មកដល់​សព្វថ្ងៃ​ បណ្ឌិត​ - សិល្បការិនី​​ឆ្នើម​ហាយ​ភឿង (Hai Phuong) ​ក៏បានក្លាយ​ជា​សិល្បការិនី​​លេង​ពិណ​ចិន​​ល្បី​ឈ្មោះ​ម្នាក់​។ បងស្រី​​និង​អ្នក​ម្តាយ ​សុទ្ធតែ​មាន​​បំណង​រួម​ចំណែក​នាំយក​សម្លេង​ពិណ​ចិន​ ​សា​យភាយ​ទៅ​ដល់​ទស្សនិកជន​​ជាតិ​និ​ងអន្តរជាតិ​។ កូន​ស្រី​​ហាយ​មិញ (Hai Minh) ​របស់​បងស្រី​ ក៏បាន​​ជីដូន​បង្រៀន​លេង​ពិណ​ចិន​​តាំងពី​តូច​ សព្វថ្ងៃជានិច្ច​ជា​សមាជិក​សកម្ម​របស់​ក្លឹប​សម្លេង​ចម្រៀងភូមិ​កំណើត​។​
 
“ម្តាយ​ជា​គ្រូប​ង្រៀន​ផង​ ជា​អ្នក​ម្តាយ​ផង​ បងស្រីហាយ​ភឿង (Hai Phuong) ​​រៀន​សូត្រ​បាន​ច្រើន​ពី​ជីវភាព​រស់​នៅ ​ក៏ដូចជា​វិជ្ជាជីវៈ​​។ ជីដូន​ជា​មនុស្ស​ម្នាក់​ស្រឡាញ់​ចូល​ចិត្ត​តន្រ្តី​ជនជាតិ​ ដូចនេះ​ពេល​ណា​ជីដូនតែង​ស្វែង​រក​ ច្នៃប្រឌិត​ គិត​ដល់​ការ​ងារ​ធ្វើ​ដូច​ម្តេច​ទាក់ទាញ​មនុស្ស​មក​សិក្សា​តន្រ្តីជនជាតិ​។ បងស្រី​ហាយ​ភឿង (Hai Phuong) ​តែង​ប្រាថ្នា​អ្នកម្តាយ​មាន​សុខភាព​មាំមួន​ ធ្វើ​នៅ​អ្វី​ដែល​ជីដូន​ចូល​ចិត្ត​ តែ​ការ​ងារ​ជីដូន​ចូល​ចិត្ត​វា​ច្រើន​ជំពូក​ណាស់​។ មានកម្មវិធី​​សម្តែង​រួមរួមគ្នា​ជាច្រើន​​ បង្ខំបងស្រី​​​និង​សិស្ស​ត្រូវ​តម្រូវ​តាម​ល្បឿន​ធ្វើការ​របស់​ជីដូន​” បណ្ឌិ​ត​ - សិល្បការិនី​ឆ្នើម​ពិណចិន​ហាយ​ភឿង​ (Hai Phuong) រំភើប​និយាយ​អំពី​អ្នក​ម្តាយ​ខ្លួន​៕​

អត្ថបទ៖ សើន​ងៀ រូបថត៖ ដាំង​គីម​ផឿង​ សើន​ងៀ​
 


បណ្តាអត្ថបទបានផ្សាយ