15/06/2018 16:05 GMT+7 Email Print Like 0

គ្រាប់អង្កាំផឿកដាត (Phuoc Dat)

សហគ្រាស​វាយ​នភណ្ឌ​ជាច្រើន​ ដែល​បាន​ជ្រើស​ដៃគូក្រុម​ហ៊ុន​គ្រាប់​អង្កាំ​ផឿក​ដាត (Phuoc Dat)​ ដើម្បី​​បំពេញសម្រេច​​​ផលិតផល​ មុនពេល​នាំ​​ផលិតផល​ចេញទៅ​កាន់​ទី​ផ្សារ​អឺរុប​ ទ្វី​ប​អាមេរិក​ និង​ប្រទេស​មួយ​​ចំនួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។​

ផ្តើម​អាជីវកម្ម​ចាប់ពី​ឆ្នាំ​១៩៩៥ លោក​​​ង្វៀន​យុង​ទ្រី (Nguyen Tri Dung) និងលោកស្រី​​​ង្វៀន​ធី​ធ្វី​ (Nguyen Thi Thuy) ហាក់​ដូចជា​​មាន​និស្ស័យ​នឹង​មុខ​របរ​​ក្រង​អង្កាំ​។​ រៀន​យក​​មុខរបរ​​ពី​ក្រុម​ហ៊ុន​របស់​បងស្រី​ ក្រោយ​មួយ​រយៈ​ពេល​​មាន​បទពិសោធន៍​​ សហគ្រាសគ្រាប់​​អង្កាំផឿក​ដាត (Phuoc Dat)​ ​ក៏បាន​​ប្រសូត្រ​ចេញ​ នៅ​ក្នុង​បរិបទ​វិស័យ​ម៉ូដ​សម្លៀក​បំពាក់​ កំពុង​រីក​ចម្រើន​ខ្លាំង​ ហើយ​កាន់តែ​មាន​តួនាទី​សំខាន់​ក្នុង​បទដ្ឋាន​កំណើន​នៃ​ខឿន​សេដ្ឋកិច្ច​។​
 
ក្រោយ​ជាង​២០​ឆ្នាំ​ មាន​ទំនុក​ចិត្តលើ​​វិស័យ​ដេរប៉ាក់ក្រង​​អង្កាំ​ ធ្វើ​ច្នៃ​គ្រឿង​​អង្កាំ​ សរុប​ប្រាក់ចំណូល​​​​របស់​ក្រុម​ហ៊ុន​គ្រាប់​អង្កាំ​ផឿក​ដាត (Phuoc Dat) ​​មាន​រាប់​សិប​​ពាន់លាន​ដុង​ ក្នុង​នោះ​តម្លៃ​នាំចេញ​សម្រេច ពី​១០ពាន់​លាន​​ដុង​ ដល់​២០​ពាន់លាន​ដុង​ ហើយ​នៅទាំង​​​ដំណោះស្រាយ​បាន​ការងារ​ជូន​ពលករ​រាប់​ពាន់​នាក់។​


ម៉ាស៊ីន​ដេរប៉ាក់​ស្វ័យ​ប្រវត្តិ។​

ប្រើ​គ្រាប់​អង្កាំ​តុប​តែង​លើ​ខោ​ jeans។

ក្រង​អង្កាំ​ដោយ​ដៃ​។​

វត្ថុធាតុអង្កាំ​បាន​នាំ​ចូល​ពី​ហុង​កុង​។​

ដាំ​គ្រាប់អង្កាំ​ជា​ដំណាក់កាល​សំខាន់​ ក្នុង​ការ​ធ្វើ​សម្រេច​ផលិតផល​សម្លៀកបំពាក់​មុនពេល​នាំ​ចេញ​។​

ក្រុម​ហ៊ុន​គ្រាប់​អង្កាំ​ផឿក​ដាត ​(Phuoc Dat) ដោះស្រាយ​ការ​ងារ​ជូន​ពលករ​រាប់ពាន់​នាក់​
ជាមួយ​រូបភាព​សមស្រប​ ងាយ​ស្រួល​ជូនពលករ​។​

លោក​ស្រី​​ង្វៀនធី​ធ្វី​ (Nguyen Thi Thuy) ម្ចាស់​ក្រុមហ៊ុន​គ្រាប់អង្កាំ​ផឿក​ដាត ​(Phuoc Dat) ចែក​រំលែក​៖ “រាល់​ដំណាក់កាល​ក្នុង​ក្រុម​ហ៊ុន​សុទ្ធ​ធ្វើ​ដោយ​ដៃ​ ទាំងការ​ជ្រើស​ម៉ូដ​ គ្រាប់​អង្កាំ​​ ពណ៌​សមស្រប​ បច្ចេកទេស​ទាមទារ​ភាព​ផ្ចិត​ផ្ចង់​។ រាល់​ផលិតផល​ មាន​របៀប​ក្រង​ផ្សេង​​ពីគ្នា​ ត្រូ​វស្មើ​គ្នានិងស្មើដៃល្អ​​ ទើប​បង្កើត​បាន​ផលិតផល​ស្អាត​និង​ប្រើបាន​យូរ​។​
 
ពិសេស​ទម្រង់​រូបភាព​ផលិតចេញ​​​​ផលិតផល ​របស់​ក្រុម​ហ៊ុន​គ្រាប់​អង្កាំ​ផឿក​ដាត​ (Phuoc Dat) បាន​បង្ក​លក្ខ​ណៈ​ធ្វើ​ការ​ជូន​ពលករ​ ដែល​មិន​ការ​ងារ​ធ្វើ​រាប់​ពាន់​នាក់​ នៅ​តាម​​ខេត្ត​​​ខាងលិច​ និង​ខាងកើត ​នៃភូមិ​ភាគខាង​ត្បូង​វៀតណាម​​ ទទួល​យក​ទំនិញមក​​ផ្ទះ​ធ្វើ ​ដោយរក​បាន​​ប្រាក់​ចំណូល​ពី​៦​លាន​ដុង​ រហូត​ដល់​៨លាន​ដុង​ក្នុង​មួយ​ខែ​។ បង​ស្រី​ង្វៀនធី​ធ្វិ​ (Nguyen Thi Thuy) បុគ្គលិក​ក្រុម​ហ៊ុន​ឲ្យ​ដឹង​ថា៖ “រៀន​ក្រង​អង្កាំ​មិនពិបាក សំខាន់​មាន​ចិត្ត​អំណត់​ ចំណូល​ចិត្ត​នឹង​ធ្វើបាន​ទាំងអស់​។ ធ្វើ​ឲ្យ​ក្រុមហ៊ុន​គ្រាប់អង្កាំ​​ផឿក​ដាត​ ​(Phuoc Dat) ការ​នាំចេញ​ស្ថេរភាព​ទាក់ទាញបាន​​បងប្អូនប្រុសស្រី​ចូល​រួម​យ៉ាង​កុះករ​”។​
 
ផលិត​ផល​របស់​ក្រុមហ៊ុនគ្រាប់​អង្កាំ​ផឿង​ដាត ​(Phuoc Dat) ទទួល​​ធ្វើ​ឲ្យ​ពាណិជ្ជសញ្ញា​សម្លៀក​បំពាក់​ល្បី​ឈ្មោះ​ក្នុងស្រុក​និង​អន្តរជាតិ​។ ផលិត​ផល​បាន​នាំចេញទៅ​ទី​ផ្សារ​អាមេរិក​ អឺរុប​ ជប៉ុន​ និង​ហុង​កុង​។ល។​ គុណភាព​ផលិតផល​​នៃក្រុម​ហ៊ុន​គ្រាប់​អង្កាំ​ផឿក​ដាត ​(Phuoc Dat)​ ល្អ ម៉ូដសម្បូរ​បែប​ ឆ្លើយតប​រាល់តម្រូវ​ការ​​របស់​អតិថិជន​៕​


ក្រង​គ្រាប់​អង្កាំ​លើ​ខោ​ jeans។

ផលិត​ផល​សម្លៀក​បំពាក់​ក្រង​គ្រាប់អង្កាំ​វៀតណាម​ បានទីផ្សារ​អន្តរជាតិ​ពេញ​និយមប្រើ​។​

ផ្កា​​គ្រាប់​អង្កាំ​តុប​តែង​លើ​ផលិត​ផល​។​

ផលិតផល​​មាន​ក្បាច់​រចនា​ពិសេស ​នៃ​ម៉ូដ​សម្លៀក​បំពាក់​ក្រង​គ្រាប់​អង្កាំ​។

 
ក្រុម​ហ៊ុន​គ្រាប់​អង្កាំ​ផឿក​ដាត ​​(Phuoc Dat) ទទួល​ធ្វើ​ឲ្យ​ពាណិជ្ជសញ្ញា​ម៉ូដ​សម្លៀក​បំពាក់​ល្បី​ឈ្មោះ​​ក្នុង​ស្រុក​
និង​អន្តរជាតិ​។​
 

អត្ថបទនិង​រូបថត៖ ដាំង​គីម​ផឿង


បណ្តាអត្ថបទបានផ្សាយ