គ្រប់ក្រសួងនិងស្ថាប័នត្រូវម្ចាសការធានាតំលៃប្រាក់ដុងវៀតណាមស្ថិរភាព

គ្រប់ក្រសួងនិងស្ថាប័នត្រូវម្ចាសការធានាតំលៃប្រាក់ដុងវៀតណាមស្ថិរភាព
គ្រប់ក្រសួងនិងស្ថាប័នត្រូវម្ចាសការធានាតំលៃប្រាក់ដុងវៀតណាមស្ថិរភាព។ នេះគឺជាការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ក្នុងកិច្ចប្រជុំនាថ្ងៃទី១៤ខែសីហាឆ្នាំ២០១៥ ជាមួយគ្រប់ក្រសួង ស្ថាប័នទាក់ទិនដល់ប្រាក់យ័ន របស់ចិនបញ្ចុះតំលៃនិងការជះឥទ្ធិពល ដល់ខឿនសេដ្ឋកិច្ចវៀតណាម។នាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ ចំពោះប្រតិកម្មសមស្របរបស់ធនាគារជាតិវៀតណាម និងគ្រប់ក្រសួង ចំពោះបំរែបំរួលរបស់ទីផ្សារពិភពលោក។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានស្នើអោយគ្រប់ក្រសួង ស្ថាប័នត្រូវក្តាប់ជាប់ស្ថានភាពពិភពលោក តំបន់និងនៅក្នុងប្រទេស វាយតំលៃ និងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីមានដំណោះស្រាយទាន់ពេលវេលា សមស្រប កាត់បន្ថយការជះឥទ្ធិពលអសកម្មចំពោះខឿនសេដ្ឋកិច្ចវៀតណាម៕
តាមVOV5-វិទ្យុសម្លេងវៀតណាម