09/07/2018 09:55 GMT+7 Email Print Like 0

គ្មានលទ្ធភាពរកឃើញជននៅរស់ក្នុងការលិចនាវានៅកោះ Phuket ថៃ

មជ្ឈដ្ឋានមន្ត្រីថៃបានឲ្យដឹងថា៖ លទ្ធភាពរកឃើញអ្នកធ្វើដំណើរនៅរស់លើនាវា Phoenix ដែលបានលិចនៅកោះ Phuket មិនច្រើនទេ បន្ទាប់ពីកំលាំង ជួយសង្គ្រោះនៃប្រទេសនេះបានរកឃើញសាកសព្ធចំនួន ៥ នាក់ទៀតដែលធ្វើឲ្យចំនួនជនរងគ្រោះត្រូវស្លាប់ក្នុងរឿងហេតុនេះឡើងដល់ ៤២ នាក់។

គ្មានលទ្ធភាពរកឃើញជននៅរស់ក្នុងការលិចនាវានៅកោះ Phuket ថៃ

មជ្ឈដ្ឋានមន្ត្រីថៃបានឲ្យដឹងថា៖ លទ្ធភាពរកឃើញអ្នកធ្វើដំណើរនៅរស់លើនាវា Phoenix ដែលបានលិចនៅកោះ Phuket មិនច្រើនទេ បន្ទាប់ពីកំលាំងជួយសង្គ្រោះនៃប្រទេសនេះបានរកឃើញសាកសព្ធចំនួន ៥ នាក់ទៀតដែលធ្វើឲ្យចំនួនជនរងគ្រោះត្រូវស្លាប់ក្នុងរឿងហេតុនេះឡើងដល់ ៤២ នាក់។ អភិបាលខេត្ត  Phuket  លោក Noraphat Plothong បានឲ្យដឹងថា៖ កំលាំងជួយសង្គ្រោះនឹងបន្តត្រួតពិនិត្យនាវាជាថ្មីម្តងទៀតដើម្បីស្វែងរកបណ្ដាជនរងគ្រោះដែលត្រូវស្លាប់។ ខណៈពេលនោះ កំលាំងជួយសង្គ្រោះថៃកំពុងត្រៀមរៀបចំវិធានការស្រង់ខារនាវាលិចទឹកនេះនាថ្ងៃទី ៨ កក្កដា។ រហូតមកដល់ពេលនេះ ភ្ញៀវទេសចរនិងសមាជិកលើនាវាចំនួន ៤៨ នាក់ត្រូវសង្គ្រោះ។
នាថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៨ កំលាំងសមត្ថកិច្ចបានចាប់ផ្តើមយុទ្ធនាការជួយសង្គ្រោះក្រុមកីឡាបាល់ទាត់កុមារជំទង់ ដែលកំពុងជាប់គាំងក្នុងរូងភ្នំ Tham Luang នៅខេត្ត Chiang Rai អស់រយៈពេល ជាង ២ សប្តាហ៍កន្លងទៅនេះ។ អ្នកប្រមុខយុទ្ធនាការជួយសង្គ្រោះ អតីតអភិបាលខេត្ត Chiang Rai បានឲ្យដឹងថា៖ ក្រុមកីឡាករបានត្រៀមខ្លួនជាស្រេចដើម្បីចេញពីរូងភ្នំ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ