21/05/2017 11:31 GMT+7 Email Print Like 0

គ្មានលទ្ធផលលោតផ្លោះណាមួយក្នុងវង់ចរចារថ្មីអំពីស៊ីរីនៅទីក្រុង Geneva


គ្មានលទ្ធផលលោតផ្លោះណាមួយក្នុងវង់ចរចារថ្មីអំពីស៊ីរីនៅទីក្រុង Geneva 

វង់ចរចារ​ថ្មីអំពីសន្តិភាពនៅស៊ីរីដែល អ.ស.ប. គាំពារ បានបិទ បញ្ចប់នៅទីក្រុង Geneva ស្វីស នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ដោយ​មិន​ទទួល​បានការ​បោះ​ជំហាន​​លោត​ផ្លោះណាមួយ​​ឡើយ​សំដៅ បញ្ចប់ជំលោះដែលអូសបន្លាយ ក្នុង​រយៈ​ពេល​៦ឆ្នាំ នៅប្រទេសមជ្ឈឹមបូព៌ារនេះ។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន​សារ ព័ត៌មាន បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី លោក  Staffan de Mitsura មានគោលបំណងថា៖ ការចរចាររវាងបណ្ដាភាគីប្រឆាំងនៅស៊ីរីនឹង ត្រូវ​បានចាប់ផ្តើមឡើងវិញនាខែមិថុនាខាងមុខសំដៅពិភាក្សាអំពីបញ្ហា សំខាន់ៗ​នៅ​សេសសល់ក្នុងសប្តាហ៍នេះ។ លោកបានទទួលស្គាល់ថា៖ ភាគីទាំង អស់​បាន​ខ្វះខាតពេលវេលាដើម្បីពិភាក្សាដ៏ស៊ីជម្រៅបញ្ហាទាំង ៤ ក្នុងរបៀបវារៈ រួមមាន​៖ របៀបគ្រប់គ្រង រដ្ឋធម្មនុញ្ញ ការបោះឆ្នោតនិងការប្រយុទ្ធប្រឆាំងនឹង ភេរវកម្ម​។ នេះគឺជាវង់ចរចារទី ៣ រវាងភាគីទាក់ទិននានាស្តីអំពីស្ថានភាពនៅស៊ីរី ក្នុងឆ្នាំ២០១៧។ ទោះបីជា ភាគីទាំងអស់ទទួលបានការបោះជំហានខាងមនុស្ស ធម៌ក្តី ប៉ុន្តែ អនាគត់របស់ស៊ីរីនៅជាការសាកល្បងធំមួយក្នុងការស្វែងរកសម្លេង រួម៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ