19/08/2015 09:50 GMT+7 Email Print Like 0

គ្មានជនវៀតណាមបាត់បង់ជីវិតក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកករបស់ថៃ

តាមព័ត៌​មានថ្មីបំផុត​របស់ប៉ូលីសថៃ គិត​ដល់ព្រឹក​ថ្ងៃទី​១៨ខែសីហាឆ្នាំ២០១៥ បាន​មានមនុស្ស​ចំនួន​១៩នាក់​ស្លាប់​និង​១២៣​នាក់ទៀត​ត្រូវរង​របួស​ក្នុងការ​ផ្ទុះគ្រាប់បែក​ នាម៉ោង១៩​យប់ថ្ងៃទី​១៨ខែសីហាឆ្នា២០១៥​ នៅ​កណ្ដាល​រាជ​ធានី​បាង​កក។ តាមអ្នក​យក​ព័ត៌​មាន​នៃវិទ្យុ​សម្លេងវៀតណាម​ប្រចាំនៅថៃ​ថា ក្នុង​ចំណោម​មនុស្ស​ត្រូវ​រង​របួស​មាន​ជន​វៀតណាម​មួយនាក់។ ស្ថានទូតវៀត​ណាមប្រចាំ​នៅបាង​កក ក៏​បានជូនដំណឹង​និង​ផ្ដល់​ព័ត៌មាន​ដោយទាន់​ពេលវេលា​សំរាប់សហគមន៍ជនវៀតណាមនៅថៃក៏ដូច​ជាភ្ញៀវ​ទេសចរ​វៀត​ណាម​នៅថៃ​អំពី​ការ​ផ្ទុះគ្រាប់​បែក​នេះ។


កន្លែងកើតហេតុការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកក

គ្រាប់បែក​ដែលត្រូវ​បានដាក់​ជាប់​ខ្លោង​ទី​សក្ការៈ​សាស​នា ឥណ្ឌូ Erawan បានផ្ទុះ​ឡើង​ នាពេល មាន​មនុស្ស​ជា​ច្រើន​ដែល​ភាគ​ច្រើន​គឺភ្ញៀវ​ទេសចរ អន្តរជាតិ​កំពុង​ប្រមូល​ផ្ដុំនៅ​ទី​នេះ​។ តាម​ប្រភព​ព័ត៌​មាន​នៃ​កម្លាំង​ចុះ​ពិនិត្យ​កន្លែង​កើត​ហេតុ​ថា​នេះ​ជាគ្រាប់​បែក ដែល​មានកម្លាំង​បំផ្លិច​បំផ្លាញ​ធំ និងត្រូវបាន​ផលិត​ជំនាញ។ ក្រៅ​ពីគ្រាប់​បែក​នោះមានគ្រាប់​មួយ​ទៀត ដែលបានដោះចេញ ឥឡូវ​នៅមាន​វត្ថុ​ចម្លែក​ចំនួន​ពីរ​ទៀត​នៅ​ជិត​តំបន់​នេះ​ទៀត​ផង។ ឧបនាយករដ្ឋមន្រ្តីថៃលោក Pravit Wongsuvan ទទួល​បន្ទុក​សន្តិសុខ​របស់ រដ្ឋា​ភិបាល​បាន​ឲ្យ​ដឹង​ថា​មិនទាន់​បញ្ជាក់​នេះជា​ទង្វើភេរវកម្ម ដោយគ្រាប់បែក ឬ​ការវាយប្រហារ​ដោយគ្រាប់​បែក​ ដែល​មាន​គោល​ដៅ​នយោបាយ​ឡើយ៕
 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ