28/05/2015 10:34 GMT+7 Email Print Like 0

គំរោងផែនការមេអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រភាគកណ្ដាលវៀតណាមប៉ែកខាងត្បូង


គំរោងផែនការមេអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រភាគកណ្ដាលវៀតណាមប៉ែកខាងត្បូង

នាព្រឹកថ្ងៃទី២៦ខែ​ឧសភាឆ្នាំ​២០១៥​ នៅ​ទីក្រុង Da Nang (ភាគ​កណ្ដាល​វៀត​ណាម)​ បានប្រព្រឹត្ត​ទៅពិ​ធីប្រកាស​គំរោង​ផែន​ការមេអភិវឌ្ឍន៍ ទេសចរណ៍តំបន់ឆ្នេរ​សមុទ្រ​ភាគកណ្ដាល​វៀត​ណាម ប៉ែកខាងត្បូង​ដល់ឆ្នាំ​២០២០ និង​ចក្ខុវិស័យ​ដល់​ឆ្នាំ​២០៣០ ដែល​បាននាយក​រដ្ឋមន្ត្រីរ​ដ្ឋាភិបាល​អនុម័ត។ គោលដៅអភិវឌ្ឍន៍​គឺធ្វើ​អាជីវកម្ម​អោយ​​អស់ពី​សក្ដានុ​ភាព ឧត្តម​ភាពរបស់​តំបន់ សំដៅអភិវឌ្ឍន៍​ទេសចរណ៍ កោះ​សមុទ្រ អភិវឌ្ឍន៍​នគរ​ទេសចរណ៍​ទំនើប តំបន់​ទេសចរណ៍​ជាតិ​ ជាមួយមូល​ដ្ឋានផ្គត់ផ្គង់​សេវាកម្ម​គុណភាព​ខ្ពស់។ ដល់ឆ្នាំ​២០២០ នាំ​ផ្នែក​ទេស​ចរណ៍​​អោយ​ក្លាយទៅជា​វិស័យ​សេដ្ឋកិច្ច​សំខាន់ និងដល់ឆ្នាំ​២០៣០ ក្លាយទៅជា​វិស័យ​សេដ្ឋ​កិច្ចមុខ​ព្រួញ។ ខំប្រឹង​ប្រែង​​ដល់​ឆ្នាំ ២០២០ តំប​ន់ទទួល​ភ្ញៀវទេសចរ​ណ៍​បាន១៥​លាននាក់ និង​ដល់​ឆ្នាំ​២០៣០ ទទួល​ភ្ញៀវ​ទេសចរ​បាន​២៥លាន​នាក់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ