24/07/2015 10:43 GMT+7 Email Print Like 0

គំរោងច្បាប់ជំនឿសាសនាគោរពសិទ្ធិជាសារវ័ន្តរបស់មនុស្សនិងសេរីភាពខាងសាសនា


សន្និសីទពិគ្រោះយោបល់អ្នកជំនាញការ អំពីគំរោងការណ៍ច្បាប់ជំនឿសាសនា

សន្និសីទ​ពិគ្រោះយោបល់​អ្នកជំនាញការ អំពីគំរោងការណ៍ច្បាប់ជំនឿ​សាសនា ត្រូវ​បាន​ប្រារព្វ​ឡើង នាព្រឹក​ថ្ងៃទី២​៣ខែ​កក្កដាឆ្នាំ២០១​៥ នៅទីក្រុងហាណូយ។ ថ្លែង​មតិនៅ​ទី​នេះ ព្រះតេជ្ជ​គុណ Thich Bao Nghiem អនុ​ប្រធាន​គណៈកម្ម​ការ​អភិបាល​សមាគម​ពុទ្ធសាសនា​វៀតណាម មានបុទ្ធដីកាថា៖

“​យើងគប្បីបើកទូលាយច្បាប់​ជំនឿសាសនា អោយបានទូលំទូលាយថែម​ទៀត​។ ធ្វើ​យ៉ាង​មេ​ចដើម្បី​ច្បាប់​ពង្រីក​បាន​ផ្នែកសកម្ម​របស់សាសនា ក្នុងសកម្មភាព​សង្គម​ដូចជា៖ អប់រំ សុខាភិបាល និង​បញ្ហា​សម្បុ​រស​ធម៌​។​”

 មតិ​ជាច្រើនក្នុងសន្និសីទ បានចាត់ទុកថា៖ ការ​កសាងគំរោង​ច្បាប់ គឺដើម្បីធា​នា​ការ​គ្រប់​គ្រង​របស់​រដ្ឋ​ចំពោះ​ជំនឿ​សាស​នា​ផង និងត្រូវធានាលក្ខណះ អោយ​សាសនា​ធ្វើសកម្ម​ភាព ក្នុង​ក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និង​ច្បាប់​ផង​។ ទន្ទឹម​នឹងនោះ​យើង​ក៏ត្រូវធានាសិទ្ធិសេរីភាពខាង​ជំនឿសាសនា​របស់​ប្រជាជន​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ