09/03/2018 00:01 GMT+7 Email Print Like 0

គំនូរចម្លាក់ឈើបែបលក្ខណៈជាតិវៀតណាមឆ្ពោះទៅរកលំដាប់ថ្នាក់ឧត្តមភាព

សិប្បករ​ ទ្រីញ​ត្វឹន​​អាញ (Trinh Tuan Anh) និង​មិត្ត​ភក្តិទាំង​អស់​ ​នៅ​រោង​ឆ្លាក់​គំនូរ​បែប​លក្ខណៈ​​វៀតណាម​ បាន​បញ្ចូល ”​ព្រលឹង​វិញ្ញាណ​” ចូលទៅក្នុង​​ស្នាដៃគំនូរ​​ចម្លាក់ឈើ​ ដែល​សាងធ្វើ​​អំពី​​ឈើ​កម្រ​​​ទាំង​ដុំ​ ទាំង​ផ្ទាំង​ ជាមួយ​​​ភាព​ប្រណិត​ ភាព​ជាក់​ស្តែង​ នៅលើរាល់​ស្នាម​លម្អិតទាំង​អស់​​។ ភាព​ផ្ចិត​ផ្ចង់​ច្នៃ​ប្រឌិត​​និង​ពលកម្ម​ឃ្មាត់​ខ្មី​ នៃ​សិប្បករ​មានថ្មី​ដៃពូកែ​​ ស្រឡាញ់​ការ​ងារ​​​ ដោយ​មាន​បំណង​ចង់​​​បង្កើត​ទិសដៅដំណើរ​មួយ​​ដោយ​ឡែក ​​សម្រាប់​​គំនូ​រ​​ចម្លាក់​ឈើ​លំដាប់​​ថ្នាក់ឧត្តមភាព​​ មាន​បង្កប់​​​​លក្ខណៈជាតិ​​វៀតណាម​។​

 បង​ទ្រី​ញ​តឹ្វន​អាញ​ (Trinh Tuan Anh) រលឹកនិយាយ​បរិយាយ​​​ ចាប់កំណើត​នៅ​ភូមិ​​​ជាង​ឈើ​ប្រពៃ​ណី​​នៃ​ដែន​ដី​គីម​បាង (Kim Bang) ខេត្ត​ហាណាម​ (Ha Nam) ហេតុនេះ​តាំង​ពីតូច​​បង​ បានរៀន​​​របរ​​ចម្លាក់​ឈើ​។ បោះ​ជំហាន​លើ​ដង​ផ្លូវ​រៀន​យក​​មុខរបរ​ បង​តឹ្វន​អាញ (Tuan Anh) ​រសាត់កាយ​ ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ហូជីមិញ​ ចៃដន្យ​មាន​និស្ស័យ​បាន​ធ្វើការ​ជូន​​សិប្បករ​ចម្លាក់​​ជនជាតិ​ជប៉ុន​។ នៅទី​នោះ បង​រៀន​បាន​បច្ចេកទេស​​និង​វិធី​សាស្រ្ត​​ចម្លាក់​ឈើ​ប្រណិត​ ពិសេស ​របស់​ជនជាតិ​ជប៉ុន​ បន្ទាប់​មក​បង​បាន​​ឆ្លងទៅ​ប្រទេស​ជប៉ុន​ ធ្វើ​ការ​បន្ថែមនៅ​រោង​ចម្លាក់​នោះ​ អស់​រយៈ​​​ពីរ​ឆ្នាំ​ទៀត​ ដើម្បី​ហាត់សម​​ថ្មី​ដៃ​ចម្លាក់​។​
 
ពេល​ត្រឡប់​មក​ភូមិ​កំណើត​វិញ បង​តឹ្វន​អាញ (Tuan Anh) ​មាន​គំនិតបូក​ផ្សំ​​រវាង​​បច្ចេកទេស​ចម្លាក់​​ឈើ​ប្រពៃណី​និងចំណេះ​វិជ្ជា​ ដែលបងបាន​រៀន​​​ពី​សិល្បៈ​ចម្លាក់​ឈើ​របស់ជន​ជាតិ​ជប៉ុន​ ដើម្បី​ផលិត​ចេញ​នូវ​ផលិតផល​ចម្លាក់ មាន​​រចនាបទ​ដាច់​ដោយ​ឡែក​​របស់​ខ្លួន​។ ពាណិជ្ជ​សញ្ញា​​​គំនូរ​ចម្លាក់ឈើ​បែប​​​​លក្ខណៈជាតិ​វៀតណាម ​បាន​បង​តឹ្វន​អាញ (Tuan Anh) ​ជាង​ឈើ​ទាំង​ឡាយ​ និង​មិត្ត​ភក្តិ​ ​បង្កើត​​ឡើង​ដើម្បី​ឆ្ពោះទៅរក​ស្នាដៃ​​​ ដែល​មាន​តម្លៃ​ខ្ពស់ ជាក់ស្តែង​ និង​ទិសដៅ​ស្វែង​រក​​អតិថិជន​ជា​អភិជន​។​


បញ្ចូន​ផ្ទាំង​ឈើ​ទៅ​កាន់​ទីកន្លែង​​ចម្លាក់​។ រូបថត៖ ង្វៀន​ឡឹន​

 ដំណាក់កាល​ធ្វើ​ប្រព្រឹត្តិកម្ម​ សម្អាត​ស្លាកស្នាម​លម្អិត​ នៅ​លើ​ផលិតផល​មួយ​។ រូបថត៖ ង្វៀន​ឡឹន​

 
ដំណាក់កាល​គូរ​​ឆ្លាក់តាម​ប្ល​ង់​​​ និង​ស្នាម​លម្អិត​នៅ​លើ​រូប​គំនូរ​ឈើ ភាគច្រើន​សុទ្ធតែ​ធ្វើ​ដោយ​ដៃ​
ត្រូវការ​​​ភាព​ផ្ចិត​ផ្ចង់​​ហ្មត់​ចត់​ ពី​ព្រោះ​បើ​ខុស​កន្លែង​ណា​តែ​បន្តិច​ ចាត់ទុក​ជាផ្ទាំង​ឈើ​​អាសារបង់​​​​។​​
រូបថត៖ ឯកសារ​


 ដំណាក់​កាល​លាប​ពណ៌​​លើ​ស្នាម​លម្អិត​មួយ​ចំនួន ​នៅ​ក្នុង​ស្នាដៃ​គំនូរ​ចម្លាក់​។
រូបថត៖ ឯកសារ​


 
អតិថិជន​ចូល​រួមទស្សនា​​ ស្វែង​រក​​ពី​ផលិត​ផល​គំនូរ​ចម្លាក់​ឈើ​ របស់ពាណិជ្ជសញ្ញា​​បែប​លក្ខណៈ​ជាតិ​
វៀតណាម​ បាន​តាំង​បង្ហាញ​នៅ​សារមន្ទី​រ​ទំនិញ​វៀតណាមគុណភាព​ខ្ពស់​​ នា​ខែ​មិថុនា​​ឆ្នាំ​២០១៧។
រូបថត៖ សើន​ងៀ

យោងតាមខ្នាត​ធំតូច​នៃ​ស្នាដៃ​នីមួយៗ​ ខ្លឹម​សារ​ធម្មតា ឬស្មុគស្មាញ់​ ដែល​ពេល​វេលា​ធ្វើ​សម្រេច​ផលិត​ផល​នីមួយៗ​ក៏​ខុស​គ្នា​ដែរ​។ ស្នាដៃ​​​ដែល​មាន​ខ្នាតធំ ច្រើន​ខ្លឹម​សារ​ ច្រើន​ស្នាម​​​លម្អិត​​​ ​ ទាមទារ​សិប្បករ​ពី​៥ -​ ៦នាក់ ធ្វើ​ការរួមគ្នា​ ហើយ​តម្រូវ​ការ​ពេលវេលា​ប្រហែល​១ឆ្នាំ​ ទើប​ធ្វើ​សម្រេច​ជា​ការ​ធម្មតា​។
 
“តម្លៃ​នៃ​ស្នាដៃ​គំនូ​រចម្លាក់ឈើ​​មួយ ​ស្ថិត​នៅលើ​​វត្ថុធាតុ​ឈើ​ រីឯ​​សិល្បៈ​ចម្លាក់​ ​គឺ​ជា​តម្លៃ​វិជ្ជា​នៃ​សិប្បករ​ម្នាក់ៗ​​ តាំងពី​របៀប​បង្កើតរូប​ រហូត​ដល់​ការ​អនុវត្ត​​កម្រិត​កម្រាស់​ ភាព​ផ្ចិត​ផ្ចង់​ ភាព​ប្រណិត​​ ​ព្រលឹង​ និង​អត្ថន័យ​ផ្ទាំង​គំនូរ​នាំ​មក សំឡឹង​មើល​ស្នាដៃ​ពិតប្រាកដ​ ដូច​ជាក្នុង​​ធម្មជាតិ​ ជីវភាព​” សិប្បករ ​​ទ្រីញ​តឹ្វន​អាញ (Trinh Tuan Anh) ​ឲ្យ​ដឹង។​
 
ប្រធាន​បទ​ គំនូរ​​បែប​លក្ខណៈ​ជាតិ​វៀតណាម​យ៉ាងសម្បូរ​បែប​ រួមមាន​ប្រធាន​បទ​ស្តីពី​ទេសភាព​ធម្មជាតិ​ រឿង​ព្រេង​ តួអង្គល្បីៗ តាម​ហ៊ុង​ស៊ុយ​...។ល។ ជាមួយ​ស្រទាប់អត្ថន័យ​សកម្ម​​។ ស្នាដៃ​គំនូរចម្លាក់​ឈើ​តែងបានអ្នក​​លេង​ប្រើសម្រាប់​តុបតែង​បន្ទប់​បាយ​ បន្ទប់​ដេក​ បន្ទប់ទទួល​​ភ្ញៀវ​ ជញ្ជាំង​ ធ្វើជា​អំណោយ​ជូន​មិត្តភក្តិ។


ស្នាដៃ​គំនូរចម្លាក់​ឈើ​ក្រោម​ប្រធាន​បទ​ធម្មជាតិ​។
រូបថត៖ ង្វៀនឡឹន


ស្នាដៃ​គំនូរ​ចម្លាក់​​ឈើមាន​ឈ្មោះ​ “ពក​តេជៈ”។
រូបថត៖ ង្វៀនឡឹន


 
ស្នាដៃ​គំនូរ​ចម្លាក់​ឈើក្រោម​ប្រធាន​បទ ”តុង​ហាក​យ៉ៀន​ណៀន (Tung Hac dien nien) ​”​
(គំនូរ​​ដើម​ស្រល់​សត្វក្រៀល)​​។ រូបថត៖ ង្វៀនឡឹន


 ស្នាដៃ​គំនូរ​ចម្លាក់ឈើក្រោម​ប្រធាន​បទ “មានជោគមាន​ជ័យ​”។
រូបថត៖ ង្វៀនឡឹន


 ស្នាដៃ​គំនូរ​ចម្លាក់ឈើក្រោម​ប្រធាន​បទ “មនុស្ស​ចំណាស់​៩នាក់​លើខ្នង​ភ្នំ​"។
​រូបថត៖ ង្វៀនឡឹន


 
ស្នាដៃ​គំនូរ​ចម្លាក់ឈើក្រោម​ប្រធាន​បទ “សត្វ​ព្រាប”។
រូបថត៖ ង្វៀន​ឡឹន​


 
ស្នាដៃ​គំនូរ​ចម្លាក់ឈើក្រោម​ប្រធាន​បទ “ឈូក​ត្រី​”។
រូបថត៖ ង្វៀន​ឡឹន


ស្នាដៃ​គំនូរ​ចម្លាក់ឈើក្រោម​ប្រធាន​បទ “គ្រួសារ​មាន់”។
រូបថត៖ ង្វៀន​ឡឹន


 ស្នាដៃ​គំនូរ​ចម្លាក់ឈើក្រោម​ប្រធាន​បទ “បី​នាក់​ចងសម្ពន្ធមិត្ត​នៅ​សួន​ផ្កាសាគូរ៉ា​”។
រូបថត៖ ង្វៀន​ឡឹន


ស្នាដៃ​គំនូរ​ចម្លាក់ឈើ​​តែង​មានអ្នកលេង​ប្រើ​សម្រាប់​តុប​តែង​បន្ទប់​បាយ បន្ទប់​ដេក​ បន្ទប់ទទួល​ភ្ញៀវ​ ជញ្ជាំង​ ក្បាច់​ក្រ​ឡោត​ ធ្វើ​អំណោយ​ជូន​មិត្ត​ភក្តិ​។ រូបថត៖ ង្វៀ​ន​ឡឹន

ជាង​២០​ឆ្នាំ​ បង្កើត​ទិសដៅ​ដើរ​ដោយ​ឡែក​សម្រាប់​សិល្បៈ​គំនូរ​ចម្លាក់​ឈើ​ មក​ដល់​សព្វ​ថ្ងៃ​ ជាង​គំនូរ​ចម្លាក់​​បែប​លក្ខណៈ​ជាតិ​ មាន​មោទនភាព​បញ្ចេញ​រាប់​រយ​ផលិតផល​លំដាប់​ថ្នាក់​គ្រប់​ប្រភេទ​ ទៅ​តាម​រោ​ងជាង​ហាង​ ដែល​មាន​វត្តមាន​នៅ​ភូមិ​សាស្រ្ត​៖ ហាណាម​ (Ha Nam) ទីក្រុង​ហូជីមិញ​ កឹន​ធើ​ (Can Tho)។ ផលិត​ផល​នៃ​គំនូរ​ចម្លាក់ឈើ​​បែប​លក្ខណៈ​ជាតិ​​វៀតណាម​ បាន​អ្នក​ប្រើប្រាស់​ពេញ​និយម​ប្រើ​ មួយ​ចំណែក​នាំចេញ​ទៅ​ប្រទេសចិន ​​- ប្រទេសមួយ​ល្បី​ឈ្មោះ​ខាង​​របរ​ចម្លាក់​ឈើ​។​

ក្រៅ​ពី​ផលិតផល​គំនូរ​ចម្លាក់​ឈើ​ទាំង​ដុំ​ទាំងផ្ទាំង​លំដាប់​ថ្នាក់​ឧត្តម​ បែបលក្ខណៈ​ជាតិ​វៀតណាម​ នៅ​ទាំង​បង្កើត​ចេញ​គំនូរ​ម្សៅ​ឈើ​ គំនូរ​ធ្វើ​ដោយ​ composite ឈើ​សិប្បនិមិ្មត្ត​ រូបសំណាក​ឈើ​ គ្រឿង​សង្ហារឹម​ ដោយ​តម្លៃ​ទាប​ជាង ជួយ​អតិថិជន​មាន​ការ​ជ្រើ​សរើស​ច្រើន​សមស្រប់​៕​

អត្ថបទ៖ សើន​ងៀ រូបថត៖ ង្វៀន​ឡឹន​ សើន​ងៀ​និង​ឯកសារ
 


បណ្តាអត្ថបទបានផ្សាយ