05/11/2018 14:01 GMT+7 Email Print Like 0

គំនូរគូរតាមនិន្នាការសហសម័យ ដែលបង្ហាញដោយគំហើញពហុទិស

ដោយ​គំហើញ​ពហុ​ទិស​នូវ​​​ផ្លូវ​ចិត្ត​ ក៏​ដូចជា​​​រូបភាព​ជិតស្និទ្ធ​ជុំវិញ​យើង ​គំនូរគូរ​តាមនិន្នាការសហសម័យ​​ចំនួន ១៩ ផ្ទាំង របស់​បណ្តាវិចិត្ររ វិចិត្រការិនី ដែល​បាន​ដាក់​តាំង​​ ក្នុង​បន្ទប់​ដាក់តាំង​គំនូរ​​ Craig Thomas Galle ទីក្រុង​ហូជីមិញ បាន​ទាក់ទាញ​​ភ្ញៀវ​ក្នុង​ស្រុក និង​បរទេសមក​ទស្សនា​ជា​ច្រើន​នាក់​។​

បន្ទប់ដាក់តាំងគំនូរ Craig Thomas Gallery បានរៀបចំពិធីតាំងពិព័រណ៍គំនូរ ក្រោមប្រធានបទសេរី ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៩ ឆ្នាំនៃទិវាបង្កើត។ ក្នុងទីស្ថានស្រស់ឆើតឆាយនេះ គំនូរចំនួន ១៩ ផ្ទាំង ដែលគូរតាមនិន្នាការសហសម័យ និងបានគូរលើវត្ថុធាតុដើមខុសគ្នា ៖ ការលាបថ្នាំប្រេង acrylic ឈើ សូត្រ…របស់វិចិត្រករចំនួន ១២ រូប មកពីខេត្ត ទីក្រុងខុសៗ គ្នា ប៉ុន្តែបានទាក់ទាញការយកចិត្តទុកដាក់របស់មហាជនចូលចិត្តវិចិត្រសិល្បៈយ៉ាងច្រើនកុះករ នៅទីក្រុងហូជីមិញ នៅពេលទស្សនាពិធីតាំងពិព័រណ៍គំនូរនេះ។

ទន្ទឹមនឹងនេះ វិចិត្រករដ៏ល្បីឈ្មោះ ដូចជា វិចិត្ររ ប៊ុយ ទៀនតឹន (Bui Tien Tuan)  វិចិត្ររ ឡឿង លឹវបៀន (Le Luu Luong) ,…ការតាំងពិព័រណ៍នេះមានការចូលរួមរបស់វិចិត្រករវ័យក្មេងជាច្រើន ៖ វិចិត្រករ ង្វៀន តឹនយុង (Nguyen Tan Dung) វិចិត្រករ ផាម ថាញទាន់ (Pham Thanh Toan) ជាដើម…


ការតាំងពិព័រណ៍លើកនេះបានទទួលការយកចិត្តទុកដាក់របស់អ្នកចូលចិត្តវិចិត្រសិល្បៈវៀតណាម។


គំនូរនិមួយៗ បានបង្កើតការរំភើបចិត្តចំពោះអ្នកមកទស្សនាការតាំងពិព័រណ៍។



ការតាំងពិព័រណ៍នេះបានទាក់ទាញភ្ញៀវមកទស្សនាជាច្រើននាក់។


បណ្តាគំនូរបានបង្តើតការរំជួលចិត្តចំពោះអ្នកមកទស្សនា។

 

វិចិត្រករ វិចិត្រការិនី ម្នាក់ៗ បានបង្ហាញគំហើញខុសគ្នាអំពីផ្លូវចិត្ត ឬភាពជិតស្និទ្ធ ដោយគូរបណ្តាវត្ថុប្រើប្រាស់ប្រចាំថ្ងៃ និងជីវភាពរស់នៅប្រចាំថ្ងៃ។ ឧទាហរណ៍ វិចិត្រករ វ័យក្មេង ផាម ថាញទាន់ (Pham Thanh Toan) បាននាំយកគំនូរលាបថ្នាំប្រេងចំនួន ៣ ផ្ទាំង ដែលបង្ហាញការប្រែប្រួលច្រើនក្នុងផ្លូវចិត្ត តាមរយៈគូរសត្វស្វាមួយប្រភេទ។

រីឯ វិចិត្រករ ៖ ង្វៀន តឹនយុង (Nguyen Tan Dung) វិញ បានប្រើប្រាស់ Acrylic លើក្រដាសកាសែត ដើម្បីបង្ហាញរចនាបទរបស់ខ្លួន។ គំនូរទាំងពីរផ្ទាំងរបស់វិចិត្រករ ង្វៀន តឹនយុង (Nguyen Tan Dung)  បានដាក់តាំង ក្នុងការតាំងពិព័រណ៍នេះបង្ហាញរចនាបទសាមញ្ញ និងជិតស្និទ្ធ “ក្លឹន និងភាពស្រស់ស្អាត នាខែមេសា” និង “ក្លឹននិងភាពស្រស់ស្អាត នាខែមិថុនា”។ គំនូរទាំងពីរពោលខាងលើនេះបានគូរកង់ដឹកផ្កាលក់ពពាយនាយគ្រប់វិថី នៅរដ្ឋធានី ដែលបង្តើតការនឹកដល់ស្រុកកំណើតសំរាប់អ្នករស់នៅឆ្ងាយស្រុក។
 
រីឯ ជំនាន់វិចិត្រកររៀមច្បងវិញបានបង្ហាញគំហើញសិល្បៈ តាមរចនាបទនិងលើវត្ថុធាតុដើមខុសគ្នា។ឧទាហរណ៍​ វិចិត្រករ ង វ៉ាន់ សាក (Ngo Van Sac) បាននាំយកគំនូរឆ្លាក់លើឈើ មានប្រធានបទ“ ថ្ងៃវែង”  និង“ក្បែរចិញ្ចឹមផ្លូវ”  ដែលស្នាដៃអស្ចារ្យនៃការរួមផ្សំរវាងសិល្បៈឆ្លាក់និងលាបពណ៌។ ការប្រើប្រាស់ក្រណាត់ ៖ ក្រណាត់ hessian ក្រណាត់ផ្កា ដើម្បីធ្វើជាផ្ទៃខាងក្រោយនៃគំនូរលាបថ្នាំប្រេង វិចិត្រករ ង្វៀន មីញណាម (Nguyen Minh Nam)  បានបង្កើតគំហើញនូវការរំជួលចិត្តរបស់ស្រី្ត។

ក្នុងការតាំងពិព័រណ៍លើកនេះ វិចិត្រការិនីជើងចាស់ លីមឃីមកាទី បាននាំយកគំនូរ “ការឱបរបស់ម្តាយ” ដែលទទួលការកោតសរសើរជាច្រើនពីភ្ញៀវទស្សនា។ គំនូរនេះបានគូរកូនក្មេងម្នាក់គេងលក់ក្បែរអ្នកម្តាយ។ ពណ៌​ស្រស់​ស្អាតក្នុងគំនូរនេះដែលបង្ហាញភាពសុខសាន្ត សុភមង្គល និងមនោសញ្ចេតនាកូននិងម្តាយជាថ្លៃថ្នូរ។ គំនូរនេះបានគូរលើក្រណាត់ hessian  ដោយការលាបថ្នាំប្រេង។ នេះពិតជាប្រៀបខ្លាំងរបស់វិចិត្រការិនីជនជាតិខ្មែររូបនេះ។

តាមព័ត៌មានដែលយើងខ្ញុំដឹង វិចិត្រការិនី លីម ឃីមកាទី ធំឡើងក្នុងគ្រួសារមួយ ដែលមានប្រពៃណីវិចិត្រសិល្បៈ នៅខេត្ត អានយ៉ាង (An Giang)។ ឪពុករបស់លោកស្រីប្រកបមុខរបរចម្លងគំនូរ ជាជនជាតិខ្មែរម្នាក់ រីឯ អ្នកម្តាយវិញគឺជាជនជាតិវៀតណាមម្នាក់ ដែលកើតនិងធំឡើង នៅភាគខាងត្បូង។ អ្នកម្តាយរបស់លោកស្រីមានចរិតស្លូតបូត និងរាប់រង។

ហេតុដូច្នេះ ក្នុងគំនូរនិមួយៗ វិចិត្រការិនីបានគូរនូវជីវភាពរស់នៅប្រចាំថ្ងៃក្នុងក្រុមគ្រួសារមួយ។ ឧបទាហរណ៍ គំនូរ “ពិសា– គេង” របស់វិចិត្រការិនីរូបនេះបានទទួលពានរង្វាន់ ក្នុងការតាំងពិព័រណ៍អន្តរជាតិ។ ថែមទាំង នៅពេលថ្មីៗ នេះ គំនូរ“ការឱបរបស់ម្តាយ” ក៏យកប្រធានបទគឺជីវភាពរស់នៅប្រចាំថ្ងៃក្នុងក្រុមគ្រួសារមួយ និងបន្តទទួលភាពជោគជ័យ ផងដែរ./.

 


គំនូរ “ទីស្ថានពណ៌ស” របស់វិចិត្រការិនី លេធុយ (Le Thuy)។


គំនូរ“ការកាត់ក្តី” របស់វិចិត្រករ លឿង លឹវបៀន (Luong Luu Bien) ។


គំនូរ“ក្បែរចិញ្ចើមផ្លូវ” របស់វិចិត្រករ ង វ៉ាន់សាក (Ngo Van Sac) ។


គំនូរ“មុនពេលរៀបការ” របស់វិចិត្រករ ង្វៀន មីញណាម (Nguyen Minh Nam)។


គំនូរ “សួនច្បារចាស់ទី ៣” របស់វិចិត្រករ ង្វៀន ធេហ៊ុង (Nguyen The Hung) ។ 


គំនូរ“អស់កម្លាំង” របស់វិចិត្រករ ង្វៀន ត្រុងមីញ (Nguyen Trong Minh) ។ 


គំនូរ“ក្លឹននិងភាពស្រស់ស្អាត ក្នុងខែមិថុនា” របស់វិចិត្រករ ង្វៀន តឹនយុង (Nguyen Tan Dung) ។ 


គំនូរ“ការមមើល” របស់វិចិត្រករ ផាម ថាញទាន់ (Pham Thanh Toan) ។ 


គំនូរ“អស្ថេរភាព” របស់វិចិត្រករ ទ្រឿង ធេលីញ (Truong The Linh)។ 

អត្ថបទ និងរូបថត៖ ង្វៀនឡឹន –  ថុងហាយ


បណ្តាអត្ថបទបានផ្សាយ