27/10/2017 11:56 GMT+7 Email Print Like 0

គំនិតផ្តួចផ្តើមរបស់វៀតណាមបានវាយតម្លៃខ្ពស់ក្នុងសន្និសីទរដ្ឋមន្រ្តីហិរញ្ញវត្ថុ APEC ឆ្នាំ២០១៧

ប្រធាន​បទ​ទាំង​បួន​ដែល​វៀតណាម​ដាក់ចេញ​ ជា​ពិសេស​ពីរ​ប្រធាន​បទគឺ​​៖ “វិនិយោគ​យូរ​អង្វែង​សម្រាប់​ហេដ្ឋរចនា​សម្ព័ន្ធ​” និង​ “ហិរញ្ញវត្ថុគ្រប​ដណ្តប់​​ទួទៅ​​” បាន​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ APEC ទាំង​ឡាយ​​ចេញ​ប្រកាស​ជាសកល​ ជាមួយ​មតិ​ឯក​ភាពខ្ពស់​​ក្នុង​សន្និសីទ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ APEC ឆ្នាំ​២០១៧ បានប្រព្រឹត្តទៅ​​នៅ​ទីក្រុង​ហូយអាន​ (Hoi An) ខេត្ត​ក្វាង​ណាម (Quang Nam) ​ចាប់ពី​ថ្ងៃទី​១៩ - ២១ ខែតុលា ឆ្នាំ​២០១៧។ លទ្ធផល​សហប្រតិបត្តិការ​អំពី​ហិរញ្ញវត្ថុ​​គ្រប​ដណ្តប់ទួទៅ​ នឹង​ជា​ខ្លឹម​សារ​សំខាន់​បាន​បូក​សរុប​​របាយការណ៍​​ស្តីពី​កំណើន​ជុំ​វិញ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ ​និង​សង្គម​កិច្ច​ ដើម្បី​​ស្នើឡើងដល់​ថ្នាក់​ដឹក​នាំ​នៅ​ក្នុង​សន្និសីទ​កំពូល​ APEC នឹង​បាន​រៀបចំ​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​ នៅ​ទីក្រុង​ដាណាំង (Da Nang)​។​

ក្នុង​សន្និសីទ​​ រដ្ឋមន្រ្តី​ទាំងឡាយ​បាន​ពិភាក្សា​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​​​សេដ្ឋកិច្ច​ ស្វែង​រក​វិធាន​ការ​ ដើម្បី​ជំនះ​ទប់ទាល់​ជាមួយ​បញ្ហា​ប្រឈម​លើ​សកល​លោក​និង​តំបន់​។ វាយ​តម្លៃ​រួម ​​រដ្ឋមន្រ្តី​ទាំងឡាយ​ឯកភាព​ អំពីមតិ​អះអាង​ថា សេដ្ឋកិច្ច​​សកល​លោក​និង​តំបន់​អាស៊ី​ - ប៉ាស៊ី​ហ្វិក​ក្នុង​ពេល​កន្លង​ទៅ​ មាន​ភាព​ស្តា​រឡើង​យ៉ាង​សកម្ម។ រដ្ឋមន្រ្តី​ទាំងឡាយ​បាន​អះអាង​ដំណើរ​ការ​​សន្និសីទ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​​ APEC នឹ​ងបន្ត​ជា​តួ​អង្គ​សំខាន់​ក្នុង​កិច្ច​​សហប្រតិបត្តិការ​ សហការ​គោលនយោបាយ​តំបន់​អាស៊ី​ - ប៉ាស៊ីហ្វិក​។​
 
រដ្ឋមន្រ្តី​ទាំងឡាយ​ក៏បន្ត​ពិភាក្សា​ស្ថាន​ភាព​ពង្រាយ​ផែន​ការ​សកម្មភាព​នៅ​ Cebu សន្យា​ផ្តោត​ទៅ​លើ​សកម្ម​​​អាទិភាព​និង​សហប្រតិបត្តិការ​អន្តរជាតិ​ស្តីអំពី​សេដ្ឋកិច្ច​​​និង​ហិរញ្ញវត្ថុ​ ស្វែង​រក​វិធាន​ការ​ដើម្បី​ជំនះទប់​ទាល់​រាល់​បញ្ហា​ប្រឈម​លើ​សកល​លោក​និង​តំបន់​ ឆ្ពោះទៅ​រក​ភាព​លំនឹង​ និង​តភ្ជាប់​ហរញ្ញវត្ថុ​​​ស្ថេរភាព​​ក្នុង​តំបន់​អាស៊ី​ - ប៉ាស៊ី​ហ្វិក​។
 
គួរ​ចាប់​អារម្មណ៍ ​ប្រធានបទ​អាទិភាពទាំងបួន​ ដែល​​វៀតណាម​ជាអ្នក​ដាក់ចេញ​ទទួល​បាន​មតិ​ឯកភាព​ខ្ពស់ពី​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ នៃ​សមាជិក​ APEC។ បញ្ហា​ពិភាក្សា​ទាំងឡាយ​នៅ​ក្នុង​សន្និសីទ ​សុទ្ធតែ​ជា​បញ្ហាប្រឈម​សំខាន់ៗ​ក្នុង​តំបន់​ ទាម​ទារ​ការ​ខិតខំ​ប្រឹង​ប្រែង​សហការ​នៃ​ខឿន​សេដ្ឋកិច្ច​ទាំង​អស់​ដែលជា​សមាជិក​ APEC ។​ រដ្ឋមន្រ្តី​ទាំងឡាយ​ឲ្យដឹងថា៖ ប្រធាន​បទ​ទាំង​បួន​ដែល​វៀតណាម​ដាក់ចេញ​ក្នុង​សន្និសីទ​ សុទ្ធតែ​​មាន​សារៈ​​សំខាន់​​និង​មាន​អត្ថន័យ​ចំពោះ​ខឿន​សេដ្ឋកិច្ច​ APEC។​



លោក​នាយករដ្ឋមន្រ្តី​ ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) ថតរូប​រួម​គ្នា​ជាមួយ​ប្រធាន​គណៈប្រតិភូ​​ដែល​ចូល​រួម​សន្និសីទ
​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ APEC ឆ្នាំ​២០១៧។​ រូបថត៖ ថាញ​ហ្វ័រ/កាសែត​រូបភាព​វៀតណាម​


 
លោក​នាយករដ្ឋមន្រ្តី​ ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) អញ្ជើញ​ចូល​រួមពិធី​បើក​សន្និសីទ​​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ APEC ឆ្នាំ​២០១៧។
រូបថត៖ ថាញ​ហ្វ័រ/កាសែត​រូបភាព​វៀតណាម​


 
លោក​នាយករដ្ឋមន្រ្តី​ ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) ថ្លែង​សុន្ទរកថា​​បើក​សន្និសីទ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ APEC។
រូបថត៖ ថាញ​ហ្វ័រ/កាសែត​រូបភាព​វៀតណាម​


គណៈ​ប្រតិភូ​អបអរសាទរ​​ លោក​នាយករដ្ឋមន្រ្តី​ ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc)​អញ្ជើញ​ចូល​រួម​បើក​សម័យ​ប្រជុំ​
សន្និសីទ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ APEC ឆ្នាំ​២០១៧។​ រូបថត៖ ថាញ​ហ្វ័រ/កាសែត​រូបភាព​វៀតណាម


 មុននោះ​ ក្នុង​ក្រប​ខណ្ឌ​សន្និសីទ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ APEC ឆ្នាំ​២០១៧ ក៏បាន​ប្រព្រឹត្តទៅ​សន្និសីទ​អនុរដ្ឋមន្រ្តី​ហិរញ្ញវត្ថុ
និង​នាយក​រង​ធនាគារ​មជ្ឈិម​
APEC។​រូបថត៖ ថាញ​ហ្វ័រ/កាសែត​រូបភាព​វៀតណាម​


អនុរដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​និង​នាយករង​ធនាគារ​មជ្ឈិម​ APEC ថតរូបរួម​គ្នា​។ ​រូបថត៖ ថាញ​ហ្វ័រ/កាសែត​រូបភាព​វៀតណាម​

ថ្លែង​សុន្ទរកថា​ចំពោះ​មុខ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​នៃ​ខឿន​សេដ្ឋកិច្ច​ទាំង​២១ ដែល​ជា​សមាជិក​ APEC លោក​នាយករដ្ឋមន្រ្តី​​ង្វៀន​ស្វឹន​ភុក ​​(Nguyen Xuan Phuc)​ ឲ្យ​ដឹង​ថា​​ សន្និសីទ​ប្រព្រឹត្តទៅ​ក្នុង​បរិបទ​សេដ្ឋកិច្ច​​​សកលលោក​បន្តសន្ទុះ​ស្តារ​ឡើង​វិញ​ ​​ពាណិជ្ជកម្ម​ វិនិយោគ​ ហិរញ្ញវត្ថុ​​​ទូទាំងសកលលោក​​និង​បន្ត​បាន​កែលម្អ​។ តំបន់​​ APEC ជាមួយ​ខឿន​សេដ្ឋកិច្ច​ធំៗលំដាប់​ថ្នាក់​ពិភពលោក​ និង​ខឿន​សេដ្ឋកិច្ច​​អភិវឌ្ឍន៍​​សកម្មជាច្រើន​​ បន្ត​ជា​កម្លាំង​ចលករ​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ទូទាំង​សកល​លោក​។ ទោះបី​យ៉ាង​នេះ APEC នៅតែកំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​លំបាក​ជាច្រើន​។ ល្បឿន​កំណើន​និង​លទ្ធផលក្នុង​​ខឿន​សេដ្ឋកិច្ច​មួយចំនួន​នៅ​ទាប​។ តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ព្យាករណ៍​ កំណើន​ពាណិជ្ជកម្ម​តំបន់​មាន​សញ្ញាបង្អង់ និន្នាការ​​ឧបាស្រ័យ​ វិធានការ​បង់​ពន្ធ​មាន​ទិសដៅ​កើន​ឡើង​...។ល។ នោះ​គឺ​មិនទាន់​និយាយដល់​បញ្ហាប្រឈម​ពី​​បុព្វហេតុ​​បដិវត្តន៍​ឧស្សាហកម្មលើកទី​៤ បម្រែបម្រួល​អាកាសធាតុ ​និង​សមាជិក​នៅ​ក្នុង​សង្គម​មិនទាន់​ទទួល​បានផល​ប្រយោជន៍​ពី​បទដ្ឋាន​សកលភាវូបនីយកម្ម​ ពាណិជ្ជកម្ម​និង​វិនិយោគដោយ​សេរីកម្ម​​។​
 
លោក​នាយករដ្ឋមន្រ្តី​សង្កត់​ធ្ងន់ថា​​៖ “ការព្រួយ​បារព្ភ​​ពិសេស​គឺ​តំបន់​ដែល​ពួក​យើង​​កំពុង​អត្ថិភាព​ចំណុះ​ក្តៅមួយ​ចំនួន​ ​​គំរាម​បរិស្ថាន​សន្តិភាព​​ សន្តិសុខ​ លំនឹង​សម្រាប់​ការ​អភិឌ្ឍ​។ ការ​លំបាក​ បញ្ហា​ប្រឈម​ដ៏​ធំ​ ក្នុងពេល​ប្រភព​កម្លាំង​ បំផុត​គឺប្រភព​កម្លាំង​​ហិរញ្ញវត្ថុ​របស់​ពួក​យើង​នៅ​មាន​ភាព​ចង្អៀត​ចង្អល់។ ប្រការ​នេះ ទាម​ទារ​ការ​រួម​ដៃ​របស់​ពួក​យើង ​ខិត​ខំ​រក្សា​បរិស្ថាន​សន្តិភាព​ លំនឹង​ផង ចែក​រំលែក​បទពិសោធន៍​ សហការ​ច្នៃ​ប្រឌិត​ ប្រសិទ្ធភាព​ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍​​រុង​រឿង​​ស្ថេរភាពផង​​”។​



 ថ្នាក់​ដឹក​នាំ​និង​គណៈ​ប្រតិភូ​តំណាង​ក្រសួង​ហិរញ្ញវត្ថុ​ នៃ​ខឿន​សេដ្ឋកិច្ច​ទាំង​២១​ដែល​ជា​សមាជិក​ APEC បាន​អញ្ជើញ​មក​ចូល​រួម
សន្និសីទ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​
APEC
​ ឆ្នាំ​២០១៧។​ រូបថត៖ ថាញ​ហ្វ័រ​/​កាសែត​រូបភាពវៀតណាម​

 គណៈ​ប្រតិភូ​វៀតណាម​ និង​អាមេរិក​ ពិភាក្សា​យោបល់​ខាងក្រៅ​សន្និសីទ​។​ រូបថត៖ ថាញ​ហ្វ័រ​/​កាសែត​រូបភាពវៀតណាម​


 គណៈប្រតិភូ​អាមេរិក​ ស្រាវ​ជ្រាវ​ឯកសារ​​ត្រៀម​សម្រាប់​សម័យបើក​​សន្និសីទ​។ រូបថត៖ ថាញ​ហ្វ័រ​/​កាសែត​រូបភាពវៀតណាម​


 គណៈ​ប្រតិភូ​ទាំងពីរ​ អូស្រ្តាលីនិង​សិង្ហបូរី​ ពិភាក្សា​ខាងក្រៅ​សន្និសីទ។ រូបថត៖ ថាញ​ហ្វ័រ​/​កាសែត​រូបភាពវៀតណាម​


 គណៈ​ប្រតិភូ​ឆ្លៀត​ពេលពិភាក្សា​មុនពេល​ចូល​រួម​សន្និសីទ​។ រូបថត៖ ថាញ​ហ្វ័រ​/​កាសែត​រូបភាពវៀតណាម​


 លោក​ Sebastian Eckhardt អ្នក​ឯកទេស​សេដ្ឋកិច្ច​ប្រធាន​ធនាគារ​ពិភពលោក​ (World Bank) នៅ​វៀតណាម ​ឆ្លើយ​សំណួរ​បទសម្ភាសន៍​
កាសែត​​ក្នុង​សន្និសីទ​។រូបថត៖ ថាញ​ហ្វ័រ​/​កាសែត​រូបភាពវៀតណាម​

ហេតុ​នេះ លោក​នាយករដ្ឋមន្រ្តី​ ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc)​​អបអរសាទរ​សន្និសីទ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ APEC ២០១៧ ដាក់​ចេញពិភាក្សា​ប្រធាន​បទ​សំខាន់​ៗទាំង​បួន​រួម​មាន​៖ ១/”ហិរញ្ញវត្ថុ​សម្រាប់​ហេដ្ឋរចនាសម្ពន្ធ​” ដើម្បី​បង្កើន​ការ​ចូលរួម​នៃ​តំបន់​ឯកជន​ ចូល​គម្រោង​ការ​​វិនិយោគ​ហេដ្ឋរចនាសម្ពន្ធ​ បំផុត​គឺរូបភាព​​ PPP, ២/“ប្រឆាំង​សំណឹក​មូលដ្ឋាន​ពន្ធ និង​ផ្ទេរប្រាក់​ចំណេញ​” (BEPS) ដើម្បី​ប្រព័ន្ធ​ដើម​ទុន​មាន​ភាព​រលូន​​ លើក​កម្ពស់​ភាព​ច្បាស់​លាស់​នៃ​បរិស្ថាន​អាជីវកម្ម​, ៣/“ហិរញ្ញវត្ថុ​និង​ធានារ៉ាបរង​​ហានិភ័យ​គ្រោះ​ធម្មជាតិ​” ដើម្បី​បង្ការ​និង​កាត់​បន្ថយ​ភាព​ប៉ះពាល់​ពី​គ្រោះ​ធម្មជាតិ​, ៤/“ហិរញ្ញវត្ថុ​គ្រប​ដណ្តប់ទួទៅ​​” ឆ្ពោះទៅ​រក​ការ​ចែក​រំលែក​បទពិសោធន៍​ ស្នើ​គោលនយោបាយ​ដោះស្រាយ​ការពិបាក​ ក្នុង​ការ​ខិតជិត​ឥណទាន​និង​ផ្គត់​ផ្គង​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​ប្រជាជន​ អង្គការ​សហគ្រាស​ កសិកម្ម​ សហករណ៍​​ រួម​ចំណែក​កាត់​បន្ថយ​ភាពក្រីក្រ​ អភិវឌ្ឍន៍គ្រប​ដណ្តប់​​ទួទៅ​។​
 
លោក​នាយករដ្ឋមន្រ្តីមាន​អនុសាសន៍​ រដ្ឋមន្រ្តី​ទាំងឡាយ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​សហប្រតិបត្តិការ​ សហការ​គោលនយោបាយ​និង​ដាក់ចេញ​វិធានការ​ជាក់​ស្តែង​ ដើម្បី​អនុវត្ត​ល្អ​អាទិភាពគោលនយោបាយ​ ដោះស្រាយ​ភាពពិបាក​ បញ្ហាប្រឈម​ ឆ្ពោះទៅ​រក​គោលដៅ​លំនឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ អភិវឌ្ឍន៍​ស្ថេរភាព​ និង​របាយការណ៍​ឡើង​​សន្និសីទ​កំពូល​ APEC ឆ្នាំ២០១៧​។
 
និយាយ​ដល់​កិច្ច​សន្យា​របស់រដ្ឋាភិបាល​វៀតណាម​ លោក​នាយករដ្ឋមន្រ្តី​ ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc)​​ ឲ្យ​ដឹងថា៖​ សន្ទស្សន៍​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​ល្អ​នៃ​ឆ្នាំ​នេះ ជាមួយ​ការ​តស៊ូ​នាំ​ GDP កើន​ឡើង​មធ្យម​ពី​៦,៥ - ៧%​ មួយ​​ឆ្នាំ ក្នុង​អំឡុង​៣ឆ្នាំខាង​មុខ​ រដ្ឋាភិបាល​វៀតណាម​ក្នុង​​ស្មារតី​កំណរ​កកើត​អភិវឌ្ឍន៍​ សកម្មភាព​ម៉ឹង​ម៉ាត់​​ បម្រើ​ប្រជាជន​និង​សហគ្រាស​ បន្ត​ផ្លាស់​ប្តូរ​ថ្មី​​ រចនាសម្ពន្ធ​ខឿន​សេដ្ឋកិច្ច​សាឡើង​វិញ​ ពិសេសជា​​តំបន់​ហិរញ្ញវត្ថុ​ តាម​ទិសដៅ​លើក​កម្ពស់​ប្រសិទ្ធភាព​ គុណភាព​និង​កម្លាំង​ប្រកួត​ប្រជែង​ កំណើន​ស្ថេរភាព​ គ្របដណ្តប់​ទួទៅ​៕



សន្និសីទ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ APEC ឆ្នាំ​២០១៧ ជា​ព្រឹត្តិការណ៍​សំខាន់​បំផុត​នៃ​បទដ្ឋាន​រដ្ឋមន្រ្តី​​ហិរញ្ញវត្ថុ​ APEC ឆ្នាំ​២០១៧ បាន​វៀតណាម​ជា​ម្ចាស់​រៀប​ចំ​។ ចូល​រួម​សន្និសីទ​រដ្ឋមន្រ្តី​​​ហិរញ្ញវត្ថុ​ APEC ឆ្នាំ​២០១៧ និង​សន្និសីទ​ពាក់​ព័ន្ធ​មាន​គណៈ​ប្រតិភូ​តំណាង​អន្តរជាតិ​​និង​​ក្នុង​ប្រទេស ​​​​ប្រហែល​៣០០នាក់​  ក្នុងនោះ​រួម​មាន​ រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ ថ្នាក់​ដឹក​នាំ​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ និង​ធនាគារ​មជ្ឈិម​ នៃ​ខឿនសេដ្ឋកិច្ច​ទាំង២១ ​ដែលជា​សមាជិក​​ក្នុង​តំបន់​ ថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់​នៃ​អង្គការ​អន្តរជាតិ​ដូចជា​​៖ ធនាគារ​អភិវឌ្ឍន៍​​អាស៊ី​ (ADB) មូលនិធី​ប្រាក់​អន្តរជាតិ​ (IMF) អង្គការ​កិច្ច​សហប្រតិបត្តិ​ការ​និង​​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​ (OECD) និង​ធនាគារ​ពិភពលោក​(WBG)។​
 
 

 អត្ថបទនិង​រូបថត៖ ថាញ​ហ្វ័រ/​កាសែតរូបភាព​វៀតណាម​

បណ្តាអត្ថបទបានផ្សាយ