01/07/2017 11:50 GMT+7 Email Print Like 0

គោលមាគា៍កិច្ចការបរទេសរបស់វៀតណាមគឺ​បើកទូលាយ


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang កំពុងមានដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី ចាប់ពីថ្ងៃទី២៨មិថុនាដល់ថ្ងៃទី១កក្កដា ឆ្នាំ ២០១៧។ មុននោះ លោកប្រធានរដ្ឋបានបំពេញទស្សនកិច្ចនៅប្រទេសបេឡារុសចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៧។ នាពេលខាងមុខនេះ នាយករដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅហូឡង់ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧។

លទ្ធផលនៃការផ្លាស់ប្តូរថ្មីគំនិតអំពីពិភពលោកនិងការត្រិះរិះកិច្ចការបរទេស
បណ្ដាដំណើរបំពេញទស្សនកិច្ចជាន់ខ្ពស់បានប្រព្រឹត្តទៅជាបន្តបន្ទាប់ ក្នុងរយពេលប៉ុន្មានថ្ងៃនេះ និងច្រើនឆ្នាំកន្លងទៅ ជាលទ្ធផលនៃគោលជំហរអនុវត្តតាមគោលមាគា៍កិច្ចការបរទេសបើកទូលាយពហុបែបភាវូបនីយកម្ម ពហុទិសភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិរបស់វៀតណាមគឺរក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍។ 
សតិអារម្មណ៍ចម្បងក្នុងសកម្មភាពកិច្ចការបរទេសនោះគឺ៖រក្សាគោលការណ៍ដើម្បីឯករាជ្យឯកភាព និងលិទ្ធិសង្គម​និយម ទន្ទឹមនឹងការច្នៃប្រឌិតថ្មី សកម្ម សមស្របជាមួយតួនាទី និងលក្ខណៈ ស្ថានភាពជាក់ស្ដែងរបស់​វៀត​ណាម ក៏ដូចជាបំរ៉ែបំរូលលើពិភពលោកនិងក្នុងតំបន់។ នេះគឺជាការពង្រឹងនិងពង្រីកទស្សនះយុទ្ធសាស្ត្រ​ទ​ន់ភ្លន់ សកម្ម និងម្ចាស់ការ តាមសតិអារម្មណ៍លោកប្រធានហូជីមិញ ក្នុងសភាពការណ៍ថ្មី។

អនុវត្តគោលមាគា៍កិច្ចការបរទេសច្នៃប្រឌិតថ្មីនិងត្រឹមត្រូវ វៀតណាមដណ្ដើមបានសមិទ្ធផលសំខាន់ជាច្រើន​ រក្សាបានបរិយាកាសសន្តិភាព ទំនាក់ទំនងការទូតបានបើកទូលាយជានិច្ច តួនាទីរបស់វៀតណាមបានលើកកំពស់ជានិច្ចលើឆាក់អន្តរជាតិ រួមចំណែកសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុប្រទេស។ វៀតណាមកាន់តែសកម្មធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់វិស័យរួមចំណែកជំរុញ ពង្រឹងនិងពង្រីកនិន្នាការសន្តិភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិ។

អះអាងនូវលក្ខណៈត្រឹមត្រូវនៃគោលមាគា៍កិច្ចការបរទេសបើកទូលាយ

រហូតមកដល់ពេលនេះ វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៧៧ ជាសមាជិកពេញសិទ្ធិរបស់អង្គការអន្តរជាតិធំៗ បណ្ដាអង្គការនិងចូលរួមយន្តការពាណិជ្ជកម្ម ហិរញ្ញវត្ថុស្នូលក្នុងតំបន់និង​អន្តរជាតិ។ វៀតណាមបានទាក់ទាញគំរោងការណ៍ FDI ចំនួន ១៧ ពាន់ ដោយមានទុនចុះបញ្ជីចំនួនជាង ១៧០​ ពាន់លានដុល្លារអាមេរិក។ ដោយមានចំណុចវប្បធម៌ពិសេសដោយឡែកនិងយូរអង្វែង វៀតណាមបាននិងកំពុងឈានឡើងកំរិតថ្មី ក្នុងការផ្លាស់ប្តូរនិងធ្វើសមាហរណកម្មជាមួយតំបន់និងអន្តរជាតិ។

សកម្មភាពកិច្ចការបរទេសពហុបែបរបស់វៀតណាមមានការរីកចំរើននិងអភិវឌ្ឍន៍ខ្លាំងក្លា។ នៅបណ្ដាវេទិកាអន្តរជាតិនិងតំបន់ វៀតណាមបានរួមសហការជាមួយប្រទេសជាច្រើន ដើម្បីតស៊ូប្រឆាំងការពារសន្តិភាព​ ការពារ​គោលការណ៍ចម្បងរបស់ច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ។ វៀតណាមបានជ្រើស​តាំងនិងសម្រេចរួចរាល់ភារកិច្ចជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ អាណត្តិ ២០០៨-២០០៩ សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិអាណត្តិ២០១៤-២០១៦។

បណ្ដាដំណើរបំពេញទស្សនកិច្ចជាន់ខ្ពស់បានប្រព្រឹត្តទៅជាបន្តបន្ទាប់នាពេលថ្មីៗនេះបានសរអោយឃើញ​ថា​ទំនាក់ទំនងការទូតរបស់វៀតណាមបានបើកទូលាយនិងអភិវឌ្ឍន៍ខ្លាំងក្លាបំផុតពីមុនមក។ ទំនាក់ទំនងការ​ទូត​ ក្នុងដំណាក់កាលថ្មីទទួលបានសមិទ្ធផលសំខាន់ជាច្រើនរួមចំណែករក្សាបរិយាកាសសន្តិភាព ឆ្លៀត យក​ប្រភពកម្លាំងពីខាងក្រៅចំពោះគោលដៅអភិវឌ្ឍន៍ប្រទេសជាតិផង និងសរអោយឃើញថាវៀតណាមកំ​ពុង​ឈានទៅមុខ ជំនះពុះពារលើឧបសគ្គនានា រួមចំណែកលើកកំពស់ឋានះរបស់ប្រទេសជាតិលើឆាកអន្តរជាតិ​ទៀតផង។ សមិទ្ធផលលេចធ្លោនោះជាសក្ខីភាពរស់រវើកអំពីលក្ខណះច្នៃប្រឌិតថ្មី ត្រឹមត្រូវ​ ក្នុង​គោល​មាគា៍កិច្ចការបរទេសផ្លាស់ប្តូរថ្មីរបស់វៀតណាម៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ